CamNews

ទូរស័ព្ទ ផលិតផលថ្មី 

តួនាទី TellMe របស់ Microsoft មិនចាញ់ Siri នោះទេ

Siri របស់ iPhone 4S កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើពិភពអ៊ីនធឺណេត ។
ដោយឡែក Microsoft ក៏មិនព្រមចុះចាញ់ដោយងាយៗនោះដែរ ថែមទាំងបានបង្ហោះ Clip
វីដេអូមួយ ធ្វើការណែនាំនូវមុខនាទីរបស់កម្មវិធីថ្មីមួយរបស់ខ្លួនដែលមានដំណើរការប្រហាក់
ប្រហែលគ្នានឹង Siri នេះមានឈ្មោះថា TellMe ។ TellMe មានមុខងារប្រហាក់ប្រហែលគ្នា
នឹង Siri ដែរ តែមាន interface ទាក់ទាញជាងនិងងាយស្រួលមើលជាង ដែលត្រូវបាន
Microsoft ដាក់បញ្ចូលទៅក្នុង Xbox និង Kinect ។

ទស្សនា Clip ខាងក្រោមប្រិយមិត្តនឹងដឹងថាយ៉ាងណា ៖


ប្រហែលជាការបង្ហាញមុខរបស់ Siri ហើយមើលទៅនោះ ទើបឥឡូវនេះវាបានធ្វើអោយ
បណ្តាក្រុមហ៊ុនជាច្រើនចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីពិសេស
តាមរយៈសំលេងនិយាយនេះ ។ ក្នុងនោះមិនត្រឹមតែ Microsoft ប៉ុណ្ណោះទេ សូម្បីតែក្រុម
ហ៊ុន Samsung ក៏មានគំរោងដាក់បង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួនដើរតួនាទីប្រហាក់ប្រហែលគ្នា
នឹង Siri នេះដែរ ដែលនឹងត្រូវបំពាក់លើប្រព័ន្ធដំណើរការ Bada ។ តើពួកគេអាចទទួលបាន
ជោគជ័យដែររឺទេ ? សំនួរនេះពិតជាពិបាកឆ្លើយទុកមុនណាស់ ។ នៅពេលអនាគតគ្រប់
ទូរស័ព្ទ Smartphone ទាំងអស់ប្រហែលជាសុទ្ធតែមានបំពាក់នូវកម្មវិធីពិសេសដែលមាន
សមត្ថភាពសន្ទនា និងជួយសំរួលកិច្ចការដល់មនុស្សជាច្រើនទៀតផង ៕

ប្រភព៖ Pocketnow
ដោយ៖ រស្មី

Tags: electronicmicrosoftsamsungxboxkinectsiribadatellme