ប្រភពពីអ្នកជំនាញផ្នែកវិភាគម្នាក់បានអោយដឹងថា iPhone 4S មិនមែនជាគំរោងធំចុងក្រោយ
ដែលលោក Steve Jobs បានគ្រោងទុកនៅមុនពេលលោកលាចាកលោកនេះនោះទេ ប៉ុន្តែ
គំរោងដ៏ធំចុងក្រោយរបស់គាត់គឺ iPhone ជំនាន់ថ្មីមួយទៀត រឺហៅឈ្មោះថា iPhone 5 ។
Ashok Kumar អ្នកជំនាញវិភាគនៅឯ Rodman & Renshaw បានសរសេរថា ៖"iPhone ជំនាន់
ថ្មីបន្ទាប់គឺជាគំរោងធំចុងក្រោយដែលលោក Steve Jobs បានផ្តោតការយកចិត្តទុកដាក់យ៉ាង
ខ្លាំងបំផុតខាងផ្នែករចនានៅមុនពេលលោកទទួលមរណៈភាព ពីព្រោះសមិទ្ធផលថ្មីនេះមាន
ការទាក់ទងយ៉ាងខ្លាំងចំពោះកេរ្តិ៍ឈ្មោះរបស់គាត់" ។
Kumar អោយដឹងបន្ថែម iPhone 5 របស់ Apple មានកំរាស់ស្តើងជាង និងមានអេក្រង់ធំជាង
តែមានវិមាត្រដូចគ្នានឹង iPhone 4S ដែរ ។ iPhone 5 នេះបើតាមគំរោងគឺនឹងមានប្រព័ន្ធ LTE
(Long Term Evolution) រឺហៅម្យ៉ាងទៀតថា 4G ។
បើតាមប្រភពផ្សេងបានអោយដឹងផងដែរថា iPhone 5 ត្រូវបានធ្វើការរចនាឡើងវិញទាំង
ស្រុង និងវាគឺជាគំរោងដ៏ធំបំផុតដែលលោក Steve Jobs បានយកពេលវេលាចុងក្រោយ
ទាំងប៉ុន្មានរបស់គាត់មកផ្តោតតែចំពោះការរចនាម៉ូដថ្មីនេះ ហើយគាត់ក៏ពុំមានការទាក់ទង
ចំពោះវត្តមានរបស់ iPhone 4S នោះដែរ ពីព្រោះពេលវេលារបស់គាត់មានកាលកំណត់ ។
បើតាមការស្រាវជ្រាវរបស់ Kumar ,iPhone 5 នឹងត្រូវបាន Apple ធ្វើការឧទ្ទេសនាមនៅក្នុង
ពិធីសន្និសិទ្ធមួយរបស់ក្រុមហ៊ុន WWDC នារដូវក្តៅឆ្នាំ ២០១២ ខាងមុខ ៕
ប្រភព៖ CNET
ដោយ៖ រដ្ឋា