លោក Lee Jae Yong ជាកូនប្រុសរបស់អគ្គនាយកក្រុមហ៊ុន Samsung លោក Lee Kun Hee
និងជានាយកប្រត្តិបត្តិរបស់ Samsung ត្រូវបានអញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីរំលឹក
វិញ្ញាណក្ខ័ន្ធលោក Steve Jobs នៅឯសាកលវិទ្យាល័យ Stanford កាលពីថ្ងៃអាទិត្យម្សិល
ម៉ិញបើទោះជាក្រុមហ៊ុនទាំងពីរនេះធ្លាប់មានបញ្ហាខ្លះៗក្នុងរយៈកាលកន្លងមកក៏ដោយ ។
លោក Lee Jae Yong ជាកូនប្រុសរបស់អគ្គនាយកក្រុមហ៊ុន Samsung
តាមប្រភពពី Reuter លោក Lee Jae-Yong បានចូលរួមក្នុងពិធីដើម្បីចូលរួមរំលែកទុក្ខដល់
ក្រុមហ៊ុន Apple តែពុំបានបញ្ជាក់អោយដឹងថានឹងមានកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុនទាំងពីរ
នេះលើចំនុចអ្វីខ្លះទៀតរឺមួយយ៉ាងណានោះទេ ។ ប៉ុន្តែប្រភពពត៌មានមួយទៀតបានអោយ
ដឹងថាលោក Lee Kun Hee អាចនឹងចូលធ្វើជំនួបជាមួយលោក Tim Cook ដើម្បីពិភាក្សាគ្នា
អំពីកិច្ចសហប្រត្តិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះសំរាប់ថ្ងៃខាងមុខផងដែរ ។
គួររំលឹកថា Samsung ទើបតែទទួលបរាជ័យជាច្រើននៅចំពោះមុខ Apple ក្នុងយុទ្ធនាការ
ប្រកួតប្រជែងនៅលើទីផ្សារផលិតផលរបស់ខ្លួនក្នុងប្រទេស ហូឡង់ អូស្រ្តាលី និង អាមេរិក
ផងដែរ តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះផលិតផលមួយរបស់ Samsung គឺ Galaxy
Tab 10.1 ត្រូវបានធ្វើការហាមឃាត់មិនអោយធ្វើចរាចរនៅក្នុងប្រទេស អូស្រ្តាលី នោះទេ
ក្រោមបទចោទប្រកាន់របស់ Apple ទៅលើ Samsung អំពីប័ណ្ណកម្មសិទ្ធបញ្ញា 3G របស់ខ្លួន ។
ប៉ុន្តែបើទោះបីជាក្រុមហ៊ុនទាំងពីរនេះជាគួប្រជែងដ៏ខ្លាំងក្លាយ៉ាងណាក៏ដោយ នៅផ្នែកផ្សេង
ក្រុមហ៊ុនទាំងពីរនេះគឺនៅតែសហការណ៍គ្នាដដែល ។ ក្រុមហ៊ុន Apple នៅតែជាអតិថិជនដ៏
ធំបំផុតរបស់ Samsung នៅលើទីផ្សារ chips នៃផលិតផល បើទោះបីជា Apple អាចស្វែងរក
ដៃគូរផ្សេងមកជំនួសក៏ដោយ ៕
ប្រភព៖ Electronista
ដោយ៖ រដ្ឋា