ប្រហែលជាពេលនេះ iPhone 4S គឺជាទិសដៅថ្មីបំផុតមួយទៀតរបស់ Samsung ហើយនៅ
ក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីធ្វើការប្រយុទ្ធតទល់ជាមួយក្រុមហ៊ុន Apple នោះ។
រយៈកាលកន្លងមក Samsung ធ្លាប់បានធ្វើលិខិតប្តឹងម្តងរួចមកហើយលើក្រុមហ៊ុន Apple
ក្នុងបំណងធ្វើការហាមឃាត់មិនអោយ iPhone 4S ធ្វើចរាចរនៅក្នុងទីផ្សារប្រទេស បារាំង
និង អ៊ីតាលី ។ ថ្ងៃនេះមានប្រទេសចំនួនពីរទៀតក៏ត្រូវបាន Samsung ដាក់បញ្ចូលទៅក្នុង
ពាក្យបណ្តឹងរបស់ខ្លួនផងដែរគឺ ប្រទេស អូស្រ្តាលី និងប្រទេសជប៉ុន ។
កាលពីពេលថ្មីៗនេះអគ្គនាយក CEO Lee Jae Yong របស់ Samsung ត្រូវបានអញ្ជើញចូល
រួមក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធរបស់លោក Steve Jobs , លោកបានអោយដឹងថា"
ខ្ញុំនឹងធ្វើ
ជំនួបជាមួយលោក Cook ប៉ុន្តែខ្ញុំទៅទីនោះមិនមែនព្រោះតែការងារនោះទេ ។ ខ្ញុំទៅទីនោះ
ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធរបស់លោក Steve Jobs និងជាក់ស្តែងខ្ញុំមិនដឹងថាត្រូវនិយាយអ្វីជា
មួយលោក Cook នោះឡើយ។ Apple គឺជាអតិថិជនមួយដ៏សំខាន់បំផុតក្នុងចំណោមអតិថិជន
ទូទៅរបស់ Samsung ហើយពួកខ្ញុំក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាផងដែរ ។ ប៉ុន្តែរាល់
ជំលោះតាមផ្លូវច្បាប់វាគឺជាបញ្ហាថ្មីមួយដោយឡែក "។
សង្ឃឹមថាជំលោះនោះនឹងឆាប់បានបញ្ចប់ ពីព្រោះជាក់ស្តែងជំលោះនេះគឺជាជំលោះរវាង
Apple និង Google មិនមែនជាមួយ Samsung ជាក្រុមហ៊ុនដែលប្រើប្រាស់ Software របស់
Google នោះទេ ៕