CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ Apple

តាមសំដីរបស់លោក Tim Cook CEO របស់ Apple, ប្រទេសចិនបានក្លាយជាទីផ្សារធំទីពីរ
របស់ Apple បន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយប្រាក់ចំណូលក្នុងត្រីមាសកន្លងមកមានការ
កើនឡើង ៤ដងបើធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំទៅ ។

ក្នុងត្រីមាសទីបី (បញ្ចប់កាលពីថ្ងៃទី ២៤ខែតុលា) Apple ទទួលបានប្រាក់ចំណូលប្រមាណ
ជា ៤,៥ពាន់លានដុល្លាអាមេរិកពីទីផ្សារនេះក្នុងនោះរួមមាន ចិនដីគោក ទីក្រុងហុងកុង
និងតៃវ៉ាន់ ដែលដណ្តើមបានរហូតដល់ ១៦ភាគរយនៅក្នុងចំណូលប្រចាំត្រីមាសរបស់
Apple និងខ្ពស់ជាង ២ភាគរយបើធៀបជាមួយឆ្នាំ ២០០៩ ។

ទីផ្សារប្រទេសចិនបានក្លាយជាទីផ្សារយុទ្ធសាស្ត្រដែលមានការកើនឡើងខ្លាំងបំផុត ហើយ
ក្រៅពីទីស្នាក់ការធំៗចំនួន ៦កន្លែង, Apple ក៏មានសាខាលក់រាយចំនួន ២០០ កន្លែងទៀត
នៅក្នុងទីផ្សារនេះផងដែរ ។

Apple បាននិយាយថានេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ ។ នៅក្នុងរយៈពេលបីខែ
ដំបូងក្នុងឆ្នាំ ២០១១ នេះប្រាក់ចំណូលដែលទទួលបានពីការលក់ផលិតផល iPhone នៅទី
នេះមានការកើនឡើងចំនួន ២,៥ដង បើធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១០ ។
ចំណូលកើនឡើងនេះត្រូវបានអោយដឹងថាចាប់ផ្តើមនៅក្រោយពេលដែល Apple បានធ្វើ
ការចែកចាយផលិតផល iPhone 4 របស់ខ្លួនកាលពីចុងខែកញ្ញាឆ្នាំទៅ និងទទួលបានការ
ទាក់ទាញយ៉ាងខ្លាំងមួយនៅក្នុងប្រទេសនេះ ដែលយើងអាចសង្កេតឃើញថាចំនួនអ្នក
ប្រើប្រាស់រាប់សិបនាក់បានមកតំរៀបជួរគ្នានៅមុខហាងលក់ផលិតផល Apple រង់ចាំទិញ
ជាហូរហែរ ។ មិនតែប៉ុណ្ណោះ iPad 2 ក៏ដណ្តើមបានទីផ្សារមួយភាគធំផងដែរនៅក្នុងប្រទេស
នេះ ។

តាមសំដីរបស់ក្រុមអ្នកជំនាញផ្នែកវិភាគអោយដឹងថា ផ្លាកយីហោរបស់ Apple បានក្លាយ
ជាយីហោមួយក្នុងចំណោមយីហោទាំងឡាយដែលសំបូរបែបនិងពេញនិយមបំផុតនៅលើ
ពិភពលោកនេះ ហើយវាបានតំណាងអោយខាងវិស័យបច្ចេកវិទ្យា ។ ខណៈពេលដែល
Apple មិនទាន់បានធ្វើសេចក្តីប្រកាសណាមួយអំពីការធ្វើចរាចរផលិតផល iPhone 4S របស់
ខ្លួននៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែផលិតផលថ្មីនេះបានធ្លាក់ទៅដល់ដៃអ្នកប្រើប្រាស់មួយ
ចំនួនធំទៅហើយជាមួយតំលៃដ៏គួរអោយភ្ញាក់ផ្អើលគឺប្រមាណជា ២០០០ដុល្លាអាមេរិកក្នុង
មួយគ្រឿង ។

លោក Tim Cook ក៏បានអោយដឹងទៀតថា Apple នឹងបន្តបើកហាងលក់ផលិតផលរបស់ខ្លួន
ជាច្រើនទៀតផងដែរ ដើម្បីពង្រីកទីផ្សាររបស់ខ្លួនបន្ថែមអោយកាន់តែធំទូលាយជាពិសេស
នៅក្នុងប្រទេសចិននេះ �The sky is the limit� ៕
ប្រភព៖ PCWorld
ដោយ៖រដ្ឋា

Tags: electronicceoipadappletim cookiphoneapple storeapple ceo