Asus Zenbook និង Acer Aspire S3 ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់
MacBook Air នៅលើទីផ្សារយុគសម័យបច្ចុប្បន្ននេះ ក៏ព្រោះតែការរចនារូបរាងមានកំរាស់
ស្តើង តំលៃសមរម្យ និងមានប្រព័ន្ធដំណើរការខ្លាំងផងដែរ ។
Asus Zenbook គឺជា laptop តែមួយគត់នឹងតំបូងគេ ដែលមាន Keyboard ជាលោហធាតុ ។
Acer Aspire S3 (កណ្តាល) មានតំលៃសមរម្យបំផុតត្រឹមតែ ៩០០ដុល្លាអាមេរិក បើធៀបជា
មួយ Laptop ពីរផ្សេងទៀតដែលមានតំលៃប្រមាណជា ១០០០ដុល្លាអាមេរិក ។
ចំពោះការរចនា, MacBook Air នៅតែមានភាពទាក់ទាញជាងគេជាមួយភាពឆើតឆាយរបស់
ខ្លួន ខណៈពេលដែលការរចនារបស់ Asus Zenbook មានការរចនាខាងក្រៅដ៏ភ្លឺរលោង ។
Acer Aspire S3 (កណ្តាល) តាមការឧទ្ទេសនាមមានកំរាស់ត្រឹមតែ ១៣មីលីម៉ែត្រ ប៉ុណ្ណោះ
ជាមួយការរចនាលើជ្រុងវាមានលក្ខណៈមូលជាង ជាហេតុធ្វើអោយងាយមើលឃើញថាវា
មានកំរាស់ស្តើងជាង MacBook Air (លើ) និង Asus Zenbook (ក្រោម) ដែលសុទ្ធតែមាន
កំរាស់១៧ មីលីម៉ែត្រដូចគ្នា ។
Acer Aspire S3 ក៏ជា"គំរូដ៏ពិសេស"តែមួយគត់ដែលមានកន្លែងភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ
នៅផ្នែកខាងក្រោយរបស់វា ។
MacBook Air និង Asus Zenbook សុទ្ធតែមាន Processor ប្រភេទ Intel Core i5 មានល្បឿន
១,៧GHz (កំណែស្តង់ដារ) ជាមួយ card ក្រាហ្វិច Intel HD Graphic 3000 ដូចគ្នា ដោយឡែក
Acer Aspire S3 មាន chip ជា core i5 និងមានល្បឿន ១,៦GHz ប៉ុណ្ណោះ ។
បរិមាណថ្មរបស់ Aspire S3 ក៏មានលក្ខណៈខ្សោយជាងផងដែរ( រយៈពេលត្រឹមតែ ៤ម៉ោង
១១ នាទីចំពោះការមើលវីដេអូជាប់រហូត) បើធៀបជាមួយ Apple MacBook Air (មានរយៈ
ពេល ៥ម៉ោងនិង ៣២នាទី) និង Asus Zenbook (៥ម៉ោង ៤១នាទី) ។
ឧបករណ៍ទាំងបីសុទ្ធតែប្រើប្រាស់នូវ Keyboard ប្រភេទ chicklet មានភ្លើងនៅខាងក្រោយ
(Backlight) ដូចគ្នា ។ Trackpad របស់ Acer Aspire S3 តូចជាង Trackpad របស់ laptop
ពីរផ្សេងទៀត ។
ធ្វើការសរុបសេចក្តី, Acer Aspire S3 មានលក្ខណៈខ្សោយជាងបន្តិចបើធៀបជាមួយគូរប្រគួត
ទាំងពីររបស់ខ្លួន ។ ប្រការនេះហើយដែលអាចធ្វើការបញ្ជាក់បានថា Acer ព្យាយាមទំលាក់
តំលៃផលិតផលរបស់របស់ខ្លួនទាបជាង ១០០ ដុល្លាអាមេរិក បើធៀបជាមួយដៃគូរប្រកួត
របស់ខ្លួន ៕
ប្រភព៖ Zing
ដោយ ៖ រស្មី