CamNews

បច្ចេកវិទ្យា 

Jonathan Ive៖ Steve Jobs លួចគំនិតរបស់ខ្ញុំ

ទោះបីជាលោក Jonathan "Jony" Ive ចាត់ទុកលោក Steve Jobs គឺជាមិត្តភក្តិម្នាក់ដែល
ស្និទ្ធសា្នលក្នុងចំណោមមិត្តភក្តិជិតស្និទ្ធបំផុតរបស់លោកក៏ដោយ ប៉ុន្តែគាត់ក៏មិនសប្បាយ
ចិត្តប៉ុន្មានដែរនៅពេលដែលលោក Steve Jobs បានយកគំនិតរបស់អ្នកផ្សេងថាជាគំនិត
ផ្ទាល់ខ្លួន ហើយជាពិសេសគឺគំនិតរបស់លោក Jonathanm តែម្តង ។

នៅក្នុងសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ,លោក Walter Issaacson បាននិយាយពី
លោក Ive ថាជាសិល្បៈករម្នាក់ដែលមាន"ស្មារតីឆាប់ប្រតិកម្ម" ក៏ដូចជាអ្នករួមការងារជា
មួយគ្នាផ្សេងទៀតផងដែរ មានការរកាំចិត្តយ៉ាងខ្លាំងនៅពេលដែលលោក Steve Jobs
ទទួលបានការកោតសរសើរចំពោះគំនិតដែលមិនមែនជារបស់ខ្លួនគាត់ផ្ទាល់ ។ ជាពិសេស
លោក Ive រងគ្រោះបំផុតក៏ព្រោះតែលោកចាត់ទុក Steve Jobs គឺជាមិត្តភក្តិម្នាក់ដែលស្និទ្ធ
សា្នលក្នុងចំណោមមិត្តភក្តិជិតស្និទ្ធបំផុតរបស់លោក ។

លោក Ive អោយដឹងថា៖ �គាត់ (Jobs) នឹងធ្វើការពិចារណាលើគំនិតរបស់ខ្ញុំរួចនិយាយថា៖
"បែបនេះមិនល្អ, បែបនោះមិនសូវល្អទេ,ខ្ញុំពេញចិត្តលើគំនិតនេះមួយ "។ ក្រោយមកខ្ញុំនឹង
ត្រូវអង្គុយនៅលើកៅអីទស្សនិកជន ចំណែកលោក Jobs វិញនឹងឡើងធ្វើការអត្ថាធិប្បាយ
អំពីគំនិតទាំងនោះហាក់បីដូចជាលោកជាអ្នករកឃើញដោយខ្លួនឯងយ៉ាងដូច្នោះ។ ខ្ញុំអោយ
តំលៃយ៉ាងខ្លាំងរាល់អ្វីជាគំនិតរបស់ខ្ញុំ មិនតែប៉ុណ្ណោះមានពេលខ្លះខ្ញុំក៏បានធ្វើការកត់ត្រាទុក
នូវអ្វីដែលខ្ញុំបានគិតឃើញទៀតផង ហេតុដូច្នេះហើយខ្ញុំមានការតូចចិត្តនិងឈឺចាប់យ៉ាង
ខ្លាំងនៅពេលដែលលោក Steve Jobs បានយកអ្វីទាំងនោះធ្វើជារបស់ខ្លួនគាត់ផ្ទាល់ "។

លោក Ive កាន់តែទោមនស្សថែមទៀតនៅពេលដែលគ្រប់គ្នានិយាយថាលោក Jobs គឺជា
បុគ្គលតែមួយគត់ដែលមានគំនិតច្នៃប្រឌិតនៅក្នុង Apple ។ ប៉ុន្តរយៈពេលក្រោយមកលោក
Ive កោតសរសើរលោក Jobs អំពីទេពកោសលល្យដែលយកគំនិតទាំងនោះធ្វើវាអោយ
ក្លាយជាការពិតបាន ៖�នៅក្នុងក្រុមហ៊ុនផ្សេងៗ រាល់គំនិត និងការរចនាអស្ចារ្យទាំងឡាយ
វានឹងងាយបរាជ័យនៅក្នុងពេលអនុវត្ត ។ រាល់គំនិតរបស់ខ្ញុំ និងអ្នករួមការងារផ្សេងទៀត
ក៏នឹងមិនវិវឌ្ឍន៍ទៅណាដែរប្រសិនជាគ្មានលោក Jobs ធ្វើការរុញច្រានពួកយើង,ធ្វើការជា
មួយពួកយើង និងដឹកនាំពួកយើងអោយឆ្លងផុតពីឧបសគ្គទាំងពួងដើម្បីធ្វើគំនិតអោយក្លាយ
ជាសមិទ្ធិផល "នោះ។

លោក Jobs និងលោក Ive ជាធម្មតាតែងតែទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា និងបានធ្វើ
ការសហការគ្នានៅក្នុងផលិតផលជាច្រើនរបស់ Apple ។ លោក Jobs ធ្លាប់បាននិយាយថា
"ដៃគូរដ៏ល្អរបស់ខ្ញុំខាងផ្នែកសតិអារម្មណ៍នៅក្នុងក្រុមហ៊ុន Apple គឺ Jony" ។

គួរបញ្ជាក់ផងដែរថា​កាលពីឆ្នាំទៅលោក Jobs និង លោក Ive ត្រូវបានជ្រើសរើសដោយ
ទស្សនាវដ្តី Fortune ថាជាបុគ្គលឆ្លាតបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា ។ មិនតែប៉ុណ្ណោះទស្ស
នាវដ្តីនេះបានវាយតំលៃលោក Jobs ថាជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ផងដែរ ។
ទន្ទឹមនឹងនោះទស្សនាវដ្តីដដែលបានវាយតំលៃលោក Ive ថាជាកំពូលអ្នករចនាផ្នែកបច្ចេក
វិទ្យាដ៏ល្អបំផុត ដោយលោកបានចូលរួមគំនិតធ្វើការរចនាលើគំរូម៉ូដឧបករណ៍អេឡិចត្រូនិច
iPhone, iPod ,iPad ។ ជាងនេះទៅទៀតការរចនានេះមិនត្រឹមតែមានឥទ្ធិពលសំរាប់តែនៅ
ក្នុង Appleប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនអេឡិចត្រូនិចផ្សេងៗក៏បានចំលងយកតាមគំនិត
របស់គាត់ទៀតផងដែរ ៕

ប្រភព៖ CNET
ដោយ៖ រស្មី

Tags: electronicipadappleiphoneipodsteve jobswalter isaacsont jony ivejonathan ive