CamNews

បច្ចេកវិទ្យា 

Steve Jobs រិះគន់ការរចនារបស់ Intel ថាខ្វះភាព រស់រវើក

នៅក្នុងសៀវភៅជីវប្រវត្តិលោក Steve Jobs របស់ Walter Isaacson,មានចំណុចមួយបាន
លើកឡើងពីមូលហេតុដែលលោក Steve Jobs មិនជ្រើសរើស Processor របស់ Intel សំរាប់
iPhone របស់ក្រុមហ៊ុន Apple ។

Apple បានជ្រើសរើសយកការរចនា chip x86 របស់ Intel ចាប់តាំងពីឆ្នាំ ២០០៥ បន្ទាប់ពីក្រុម
ហ៊ុនកាត់បានបន្ថយការប្រើប្រាស់ Processor របស់ IBM និង PowerPC របស់ Motorola ។
Processor របស់ Intel បានផ្គត់ផ្គង់កំលាំងដំណើរការដ៏សមស្របបំផុតសំរាប់ផលិតផល
MacBook និង Mac របស់ក្រុមហ៊ុន ហើយបច្ចុប្បន្នក៏កំពុងតែត្រូវបានរក្សាការប្រើប្រាស់សំរាប់
ផលិតផលនេះ ។

ប៉ុន្តែដោយឡែកចំពោះ iPhone គឺផ្ទុយស្រឡះ Jobs បានអោយដឹងនៅក្នុងសៀវភៅជីវប្រវត្តិ
ថានៅក្នុងមូលហេតុមួយក្នុងចំណោមមូលហេតុពីរ ដែលក្រុមហ៊ុនមិនជ្រើសរើសយក
Processor របស់ Intel សំរាប់ iPhone នេះគឺដោយសារចំណុចខ្វះខាតលើភាពរស់រវើកផ្នែក
ការរចនា ។ Jobs បាននិយាយថា Apple ចង់បង្រៀនដល់ក្រុមហ៊ុនផលិត chip ធំបំផុតមួយ
នេះពីវិធីសាស្ត្រធ្វើយ៉ាងណាអោយការរចនា Chip មានលក្ខណៈល្អប្រសើរជាងមុន។ Chip
របស់ Intel គឺមានដំណើរការលឿន ប៉ុន្តែមានការខ្វះខាតខាងប្រសិទ្ធិភាពនៅក្នុងការប្រើ
ប្រាស់ផ្នែកថាមពល (ចំណាយកំលាំងអគ្គីសនីច្រើន)។

Jobs អោយដឹងថា "នៅដំណាក់កាលធ្វើការក្នុងកំរិតមួយខ្ពស់ Intel គឺល្អបំផុត ។ Processor
របស់ពួកគេមានដំណើរការលឿនបំផុតចំពោះអ្នកប្រើប្រាស់មិនចាប់អារម្មណ៍ទៅលើការប្រើ
ប្រាស់ថាមពល និងតំលៃ" ។ គាត់បន្ថែមថា"យើងខ្ញុំបានខិតខំប្រឹងប្រែងដើម្បីជួយដល់ Intel
ប៉ុន្តែពួកគេមិនបានយកត្រចៀកស្តាប់អ្វីដែលយើងខ្ញុំបានលើកឡើងនោះទេ " ។

ក្រោយមក Apple បានទិញ PA Semi ក្នុងទិសដៅជួយបង្កើតប្រព័ន្ធ chip គុណភាពខ្ពស់បំផុត
ដំបូងមួយសំរាប់ Apple គឺ A4 ។ បន្ទាប់មកទៀតក្រុមហ៊ុនបានបន្តទិញ Intrinsity ជាក្រុមហ៊ុន
រចនា Processor ARM ។

នៅក្នុងសៀវភៅក៏បានស្រង់សំដីរបស់លោក Tony Fadell ដែលជាអគ្គនាយករងម្នាក់នៅក្នុង
ក្រុមហ៊ុន Apple និងជាអ្នកដែលបានចូលរួមផ្តល់យោបល់ស្តីពីការជ្រើសរើសគំរូរចនា chip
នេះផងដែរ ដែលលោកបាននិយាយថា "គំរូរចនាមួយមកពីប្រទេសអង់គ្លេសផ្អែកលើ ARM
គឺជាជំរើសដ៏ល្អបំផុតសំរាប់ផលិតផល smartphone និង tablet នៅលើពិភពលោក " ។ ក្រៅ
ពី Apple ជាមួយនិង Processor A4 និង A5,បណ្តាក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Texas Instruments, Qualcomm, Marvell និង Nvidia ក៏ផលិត chip ដោយផ្អែកលើគំរូរចនារបស់
ARM ផងដែរ ។

នៅក្នុងសៀវភៅជីវប្រវត្តិនេះ លោក Isaacson ក៏បានបង្ហាញអោយដឹងពីឃា្លមួយស្តីអំពីសំដី
ធ្វើការច្រានចោលរបស់ CEO នៃក្រុមហ៊ុន Intel លោក Paul Otellini ចំពោះបញ្ហាដែលលោក
Jobs បានលើកឡើងនោះផងដែរ ។ លោក Otelini អោយដឹងថា "វានឹងប្រសើរខ្លាំងណាស់
ប្រសិនបើ iPad ជ្រើសរើស Processor របស់ Intel នោះ ប៉ុន្តែបញ្ហាគឺត្រង់ថា Apple និង Intel
មិនមានការចុះសំរ៉ុងគ្នាលើតំលៃដែលក្រុមហ៊ុនទាំងពីរនេះបានលើកឡើង។ ម្យ៉ាងវិញទៀត
ក្រុមហ៊ុនទាំងពីរក៏មិនយល់ព្រមគ្នាចំពោះកិច្ចការដែលថាអ្នកណាមួយជាអ្នកធ្វើការត្រួត
ពិនិត្យនៅក្នុងកិច្ចការរចនាម៉ូដនេះ" ។

ជាក់ស្តែង Processor Sandy Bridge របស់ Intel មានប្រសិទ្ធិភាពប្រសើរណាស់ចំពោះការ
ប្រើប្រាស់ផ្នែកថាមពល ហើយវាត្រូវបាន Apple ជ្រើសរើសយកមកបំពាក់អោយ MTXT
MacBook Air របស់ខ្លួនផងដែរ ។ ទន្ទឹមនឹងនេះដែរ Apple ក៏កំពុងតែធ្វើការផ្លាស់ប្តូរងាកមក
ប្រើប្រាស់ VGA របស់ Intel ជំនួសអោយការប្រើប្រាស់ VGA របស់ Nvidia ដែលធ្លាប់ដឹងរួច
មកហើយគឺមាននៅលើ MacBook Air កន្លងមកនោះ ។

បច្ចុប្បន្ន Intel ក៏កំពុងតែមានយុទ្ធសាស្រ្តនៅក្នុងការផលិត Processor អោយមានប្រសិទ្ធិភាព
ខ្ពស់ចំពោះផ្នែកការប្រើប្រាស់ថាមពលនេះផងដែរ ។ ភស្តុតាងជាក់ស្តែងមួយបង្ហាញយ៉ាង
ច្បាស់ថាក្រុមហ៊ុនមួយនេះបានចំណាយមូលនិធិចំនួនរហូតដល់ ៣០០លានដុល្លាអាមេរិក
នៅក្នុងកិច្ចការធ្វើអោយមានការប្រសើរឡើងនៃ ultrabook ដែលជា MTXT មួយប្រភេទដែល
មានកំរាស់ស្តើងបំផុតនិងប្រើប្រាស់ Processor ប្រភេទ ULV (ស៊ីភ្លើងអគ្គីសនីទាបបំផុត) ។

បច្ចុប្បន្ន Intel ក៏កំពុងតែមានទិសដៅបង្កើត Processor ដែលប្រើប្រាស់ថាមពលកំលាំង
អគ្គីសនីទាបបំផុត និងមានប្រសិទ្ធិភាពបំផុតនៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ដែលត្រូវបាន
ដាក់ឈ្មោះថា Haswell ដែលជាប្រភេទ Processor system-on-chip (SoC) ជាមួយការរចនា
មានគុណភាពខ្ពស់បំផុតដែលប្រើប្រាស់នៅក្នុង Processor ARM នៅលើ smartphone និង
ឧបករណ៍ tablet ។ Haswell ត្រូវបានចាត់ទុកថាមានសារៈសំខាន់បំផុត ពីព្រោះតែវាត្រូវបាន
ធ្វើអោយមានការប្រសើរឡើងដោយផ្អែកលើរចនាបទ x86 របស់ Intel ដូចគ្នាទៅនឹង Sandy
Bridge និង Ivy Bridge ផងដែរ ។

ទន្ទឹមនឹងនេះដែរនៅក្នុងសៀវភៅជីវប្រវត្តិនោះ លោក Isaacson​ ​ក៏បានពិពណ៌នាពីទំនាក់
ទំនងដ៏ពិសេសរវាងអតីត CEO របស់ Intel លោក Andy Grove ជាមួយលោក Steve Jobs
ផងដែរ ។ លោក Grove ត្រូវបានគេប្រៀបប្រដូចគាត់ដូចជាទីប្រឹក្សាម្នាក់របស់លោក Jobs
និងត្រូវបានលោក Jobs គោរពបំផុត ៕

ប្រភព៖ CNET
ដោយ ៖ រស្មី

Tags: electronicipadapplesteve jobsintelprocessorspaul otelliniarmatomx86