CamNews

បច្ចេកវិទ្យា 

"Siri, អ្នកជានរណា?"-ដំណើររឿងនៃដើមកំណើតរបស់ Siri

នៅពេលដែលលោកអ្នកសួរទៅកាន់ Siri នូវសំនួរខាងលើនោះ លោកអ្នកនឹងទទួល
បាននូវចំលើយតបមកវិញថា �ខ្ញុំជានរណាមិនសំខាន់នោះទេ" ជានិច្ច​។


ប៉ុន្តែ Siri ជានរណាមានសារៈសំខាន់បំផុត ពីព្រោះវាអាចជាការគំរាមកំហែងដ៏ខ្លាំងក្លាមួយ
លើប្រព័ន្ធដំណើរការ Android របស់ Google ។ ដើម្បីទទួលបានចំលើយជាក់ស្តែងពិត
ប្រាកដមួយ ចូរធ្វើការសាកសួរលោក Gary Morgenthaler ដែលជាបុគ្គលម្នាក់ក្នុងចំណោម
បុគ្គលផ្សេងទៀតដែលបានបង្កើតឡើងនូវ Siri នេះ លោកក៏ជាអ្នកវិនិយោគម្នាក់ និងជា
សមាជិកនៃគណៈកម្មការគ្រប់គ្រងរបស់ Siri នេះផងដែរ ។

ជាបឋមតើឈ្មោះ Siri មានន័យយ៉ាងដូចម្តេច ? លោក Morgenthaler បានអោយដឹងថា
កាលពីពេលដែលលោកនិង CEO Dag Kittlaus រួមជាមួយបណ្តាបុគ្គលិករបស់ក្រុមហ៊ុនដែល
ចូលរួមធ្វើអោយបានសំរេចបាននូវ Siri នេះពួកគាត់មានបំណងចង់ដាក់ឈ្មោះពិតប្រាកដ
មួយសំរាប់គំរោងដ៏ពិសេសមួយនេះ ។ ពួកគេធ្វើការដកស្រង់បានឈ្មោះមួយចំនួនដែលមាន
សក្តានុពលបំផុតចេញពីបញ្ជីរឈ្មោះនៃក្រុមក្មេងៗមួយក្រុម ហើយក្នុងចំណោមឈ្មោះទាំង
នោះ Siri គឺមានការលេចធ្លោជាងគេ ។

Siri �ក្លាយមកពីពាក្យ Sigrid ជាឈ្មោះរបស់ក្មេងស្រីម្នាក់ជាជនជាតិ Scandinavia កាត់ ណវ៉េ
ដែលមានន័យថា ស្រស់សោភា រឺក៏ជ័យជំនះ ។ នៅក្នុងភាសាឥណ្ឌា Siri មានការផ្សាភ្ជាប់ជា
មួយទេពធីតា Lakshimi �ដែលជាទេធីតាតំណាងភាពរុងរឿងស្តុកស្តម្ភ និងភាពប្រសើរ ។ ជា
មួយក្រុមអ្នកវិទ្យាសាស្រ្ត Siri មានន័យថា �ស្ត្រីដែលមានរូបសំរស់ស្រស់សោភា នាំលោកអ្នក
ទៅរកភាពជោគជ័យ និងភាពស្តុកស្តម្ភល្អប្រសើរថ្លៃថា្ល� ។

ការបង្កើតបុគ្គលិកលក្ខណៈសំរាប់ Siri ក៏ជាប្រការមួយដ៏សំខាន់ផងដែរ និងធ្វើអោយក្រុមអ្នក
ធ្វើការបង្កើតវាត្រូវចំណាយពេលយ៉ាងច្រើនក្នុងការធ្វើការវិភាគនិងស្វែងយល់ ។ �គ្រប់គ្នា
សុទ្ធតែចង់មានលេខាផ្ទាល់ខ្លួនល្អម្នាក់ដើម្បីជួយគ្រប់គ្រងកិច្ចការងាររបស់ពួកគេ ហើយ
លេខានោះត្រូវតែជាបុគ្គលម្នាក់ដែលវ័យឆ្លាត គំនិតគិតរហ័ស រីករាយ និងកំប្លែងផងដែរ "​ ។
ដោយឡែកក្រុមអ្នកបង្កើត Siri ក៏ចង់អោយ Siri ធ្វើបានយ៉ាងដូច្នោះផងដែរ គឺមិនមែនគ្រាន់
តែជាកម្មវិធីមួយសំរាប់ជជែកកំសាន្តបែបអឡិចត្រូនិចប៉ុណ្ណោះនោះទេ។ Morgenthaler
អោយដឹងថា �Siri នឹងមានសកម្មភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់រហូតដល់ថ្នាក់មិនធ្វើ
អោយលោកអ្នកមានអារម្មណ៍ថាចំណាយពេលឥតប្រយោជន៍នៅពេលដែលជជែកជាមួយ
វានោះទេហើយលោកអ្នកនឹងទទួលបាននូវចំលើយដែលមានអត្ថប្រយោជន៍បំផុតពី Siri នេះ
ផងដែរ។ ប៉ុន្តែប្រសិនជាលោកអ្នកសួរនូវសំនួរបែបកំប្លែង លោកអ្នកក៏នឹងទទួលបានចំលើយ
មកវិញតាមបែបកំប្លែកពី Siri នោះផងដែរ � ។

ចាប់តាំងពីពេលនោះមកបុគ្គលិកលក្ខណៈប្រកបដោយប្រសិទ្ធភាព ភាពវ័យឆ្លាត និងក្តីរីក
រាយរបស់ Siri ក៏បានចាប់កំណើតឡើង ។ ហើយដំបូងឡើយបុគ្គលិកលក្ខណៈរបស់ Siri នេះ
ត្រូវបានអ្នកនិពន្ធម្នាក់យកមកសរសេរឡើង តែក្រោយមក Apple ជាអ្នកទទួលភារកិច្ចនេះ
វិញ ។ លោក Morgenthaler មានជំនឿជាក់ថា Apple នឹងប្រមូលនូវទិន្ន័យទាំងឡាយនិងយក
ទិន្នន័យទាំងអស់នោះទៅអនុវត្តលើ Siri អោយកាន់តែមានភាពល្អប្រសើរឡើងផងដែរ ។

ប៉ុន្តែហេតុអ្វី Siri បែរជាគ្មានរូបមុខមាត់មានតែសំលេងនោះ ? លោក Morgenthaler អោយដឹង
ថាពួកគាត់បានធ្វើការវិភាគនឹងសំរេចថានឹងបង្កើតនូវទំរង់រូបផ្ទៃមុខមួយដើម្បីតំណាងអោយ
Siri នេះផងដែរ ប៉ុន្តែក្រោយមកគំនិតនេះត្រូវរងការជំទាស់ទៅវិញ ដោយបានលើកឡើងថា
ប្រសិនជាមានរូបភាពនឹងធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាពួកគេគឺកំពុងតែនិយាយជា
មួយឧបករណ៍ robot មួយយ៉ាងដូច្នោះ បើទោះបីជាអ្នកបង្កើតធ្វើអោយវាមានលក្ខណៈដូចជា
មនុស្សម្នាក់ ប៉ុន្តែជាក់តស្តែងវាគ្រាន់តែជា robot ដែលមាន�បុគ្គលិកលក្ខណៈដូចមនុស្ស�តែ
ប៉ុណ្ណោះ ទើបគំរោងនេះត្រូវធ្វើការបោះបង់ចោល ។ ប៉ុន្តែចំពោះ Siri ប្រហែលជាមិនបានគិត
យ៉ាងដូច្នោះទេ,តើ Siri បានឆ្លើយថាយ៉ាងណាចំពោះសំនួរខាងក្រោមនេះ ?

-សួរ​ ៖ តើអ្នកជា Robot មែនទេ ?
-Siri ៖ ពួកយើងកំពុងនិយាយពីអ្នក មិនមែននិយាយពីខ្ញុំនោះឡើយ ។
-សួរ ៖ ចឹងអ្នកគឺជាមនុស្សមែនរឺ ?
-Siri ៖ នោះគឺជាសំនួរមានលក្ខណៈជាឯកជន ។

ប្រភព៖ Mashable
ដោយ ៖ រស្មី

Tags: electronicappleandroidgoogleiphone 4ssirigary morgenthalerscandinaviaceo dag kittlaus