CamNews

ផលិតផលថ្មី 

Google Street View �មើលធ្លុះ� អាគារ

Google បានចាប់ផ្តើមសាកល្បងនូវមុខងារថ្មីមួយទៀតរបស់ខ្លួន ដែលអនុញ្ញាតអោយអ្នក
ប្រើប្រាស់អាចមើលឃើញផ្នែកខាងក្នុងនៃអាគារ ជាពិសេសគឺអាគារហាងលក់ទំនិញ និង
អាគារសារមន្ទីរ ដើម្បីអាចដឹងបានថាខាងក្នុងអាគារទាំងនោះមានអ្វីខ្លះ ។

មុខងារថ្មីនេះគឺជាផ្នែកមួយនៃការបើកអោយកាន់តែមានភាពទូលំទូលាយបន្ថែមទៀតលើ
សេវាកម្ម Street View ដែលមាននៅលើ Google និងធ្លាប់ជាកម្មវិធីដែលផ្តល់ជូនអ្នកប្រើ
ប្រាស់អាចមើលបានពីទិដ្ឋភាពទាំងមូលនៅតាមដងវិថីទូទៅ ។

ហើយក្នុងនោះ អ្នកជំនួញទាំងឡាយដែលស្ម័គ្រចិត្តចូលរួមក្នុងសេវាកម្មថ្មីរបស់ Google នេះ
នឹងត្រូវធ្វើការអនុញ្ញាតអោយ Google ប្រើប្រាស់បច្ចេកវិទ្យា Google Street View ដើម្បីផ្តិត
យករូបភាពហាងទំនិញរបស់ខ្លួនទាំងមូលផងដែរ ។

Google បច្ចុប្បន្នគឺបានអញ្ជើញត្រឹមតែអ្នកជំនួញខា្នតតូចៗមួយចំនួនប៉ុណ្ណោះដូចជា ហាង
លក់ទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រឺក៏យានដ្ឋានជួសជុសរថយន្ត
ជាដើម ដើម្បីសាកល្បងនូវមុខងារសេវាកម្មថ្មីរបស់ខ្លួននេះ ។ ដោយឡែកចំពោះគេហដ្ឋាន
ឯកជន មន្ទីរពេទ្យ បណ្តាអង្គភាពច្បាប់ នឹងត្រូវ Google ធ្វើការបដិសេធមិនអនុញ្ញតអោយ
ចូលរួមនៅក្នុងសេវាកម្មថ្មីនេះឡើយ ។

មហាជនជាច្រើនបានបង្ហាញនូវក្តីព្រួយបារម្មណ៍អំពីបញ្ហាសំងាត់ផ្ទាល់ខ្លួនត្រូវបានមុខងារ
ថ្មីនេះធ្វើការផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែ Google បានបញ្ជាក់អោយដឹងផងដែរថាសេវាកម្ម
ថ្មីរបស់ខ្លួននេះគឺអនុវត្តន៍បានចំពោះតែបុគ្គលណាដែលស្ម័គ្រចិត្តចូលរួមប៉ុណ្ណោះ ។

តាមសំដីអ្នកនាំពាក្យរបស់ Google និយាយថា�សេវាកម្មថ្មីនេះនឹងជួយអោយអ្នកជំនួញទាំង
ឡាយអាចតាំងរូបភាពរបស់ពួកគេនៅក្នុងពិភពអ៊ីនធើណែតបានដោយងាយ ហើយរូបភាព
ដែលថតបាននោះ មិនមានអ្វីខុសប្លែកគ្នានៅពេលដែលទៅមើលផ្ទាល់នោះឡើយ" ។

Google អោយដឹងថាពួកគេបានចាប់ផ្តើមនូវគំរោងផែនការរបស់ខ្លួនដោយការអញ្ជើញបណ្តា
ក្រុមហ៊ុន សហគ្រាសជំនួញផ្សេងៗដែលទាក់ទងនៅក្នុងវិស័យពាណិជ្ជកម្ម ដែលមហាជន
ភាគច្រើននិយមប្រើប្រាស់បំផុតដើម្បីស្វែងរក។ ប៉ុន្តែទោះជាយ៉ាងនេះក្តីនៅមុនពេលដែល
អ្នកជំនាញថតរូបរបស់ Google ចូលទៅផ្តិតយករូបភាពនោះ បណ្តាម្ចាស់អង្គភាព សហគ្រាស
ទាំងនោះត្រូវធ្វើការផ្តល់ដំណឹងជាមុនដល់បណ្តាបុគ្គលិក និងអតិថិជនរបស់ខ្លួនដែលមាន
វត្តមាននៅទីនោះ។ ចំពោះបុគ្គលណាដែលមានវត្តមាននៅក្នុងរូបថតនឹងត្រូវធ្វើអោយមាន
សភាពព្រាលៗប្រសិនជាពួកគេមិនចង់អោយរូបខ្លួនត្រូវបានចុះផ្សាយនៅលើ អ៊ីនធើណែត
នោះទេ ។


រូបភាពហាងលក់ទំនិញមួយក្នុងទីក្រុង ប៉ារីស

ក្រៅពីរូបភាពដែលថតដោយបុគ្គលិកជំនាញរបស់ Google, Google ក៏បានអនុញ្ញាតអោយ
បណ្តាម្ចាស់ជំនួញទាំងនោះធ្វើការបង្ហោះនូវរូបភាពទាំងឡាយដែលថតដោយខ្លួនឯងទៀត
ផងដែរ។ ហើយបច្ចុប្បន្នសេវាកម្មថ្មីនេះត្រូវបាន Google ធ្វើការសាកល្បងតែនៅក្នុងទីក្រុង
London, Paris និងនៅតាមទីក្រុងមួយចំនួនក្នុងប្រទេសជប៉ុន អូស្រ្តាលី អាមេរិក និងប្រទេស
New Zealand ប៉ុណ្ណោះ ។

រូបភាពមួយចំនួនដែលឆ្លុះបញ្ចាំងតាមរយៈសេវាកម្មថ្មីរបស់ Google ៖


ភោជនីយដ្ឋានមួយនៅ San Francisco


ភោជនីយដ្ឋានមួយនៅ Paris


ហាងលក់ឧបករណ៍ ហ្គីតា ក្នុងទីក្រុង Nashville


ហាងលក់ការ៉េមក្នុងទីក្រុង Melbourne

បន្ទប់ហាត់ឡើងភ្នំក្នុងទីក្រុង Sydney

ហាងលក់ឧបករណ៍លេងកំសាន្ត និងសៀវភៅនៅ California

ប្រភព៖ DT
ដោយ៖ រដ្ឋា

Tags: electronicgooglestreet viewgoogle street view