CamNews

ទូរស័ព្ទ 

iPhone 4S មានបញ្ហាថ្ម


យោងតាមសារព័រមានបរទេសកាលពីថ្ងៃអង្គារកន្លងទៅបានឲ្យដឹងថា មានអ្នកប្រើ
ប្រាស់ទូរស័ព្ទ iPhone 4S ជាច្រើនរយនាក់បាននិយាយនៅក្នុងបណ្តាញគេហរទំព័រ
សង្គមនានា ថា iPhone 4S របស់ពួគគេអស់ថ្មលឿនជាងរយៈពេលដែលគេរំពឹងទុក។ អ្នកប្រើប្រាស់ជាច្រើនបាននិយាយថា ទោះបីជាពួកគេមានការប្រើប្រាស់តិចតួចយ៉ាង
ណាក៍ដោយ ក៍ iPhone 4S របស់ពួគគេត្រូវការបញ្ចូលថ្មសារជាថ្មី។

បើតាមការរៀបរាប់របស់ក្រុមហ៊ុន Apple កាលពីពេលកន្លងទៅ iPhone 4S អាចសន្ទនា
រយៈពេល ៨ ម៉ោង បើកគេហរទំព័របានរយៈពេល ៦ ម៉ោងជាមួយនិង សេវា ប្រភេទ 3G
និង ទុកនៅស្ងៀម បើកចោល បានរយៈពេល ២០០ ម៉ោង។

ទាក់ទងនិងបញ្ហាដែលកើតឡើងចំពោះថ្មនេះ ក្រុមហ៊ុន Apple មិនទាន់ឆ្លើយតបនៅ
ឡើយទេ។ តាមការឲ្យដឹងពីសារព័ត៍មាន The Guardian កាលពីថ្ងៃសុក្រកន្លងទៅ វិស្វកររបស់ក្រុមហ៊ុនបាននឹងកំពុងទាក់ទងជាសម្ងាត់ជាមួយអតិថិជនរបស់ iPhone 4S ដែលកំពុងមានបញ្ហាខាងលើនេះ។

ក្រុមហ៊ុន Apple បានលក់អស់ iPhone 4S ចំនួន ៤ លានគ្រឿងក្នុងរយៈពេល ១ សប្តាស៍
ដំបូងបន្ទាប់ពី មានការដាក់លក់ជាផ្លូវការ។ ចំនួននេះជាចំនួនច្រើនជាងគេបំផុតក្នុង
ប្រវត្តិសាស្ត្រនការលក់ទូរស័ព្ទបានចំនួនច្រើនជាងគេ គ្រប់ក្រុមហ៊ុនផលិតទូរស័ព្ទ
ក្នុងរយៈពេល ១សប្តាស៍៕(xinhua)

ដោយ៖សំអាត

Tags: appleiphone 4sproblemelectonicbattery