CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា កូរ៉េខាងជើង ព្រមានអាមេរិក

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង ព្រមានសហរដ្ខអាមេរិក ថានឹងអាចកើតមានឡើងនូវគ្រោះ
ដ៏អាក្រក់មួយដែលនឹកស្មានមិនដល់   ខណៈខ្លួនក៏កំពុងតែត្រៀមទ័ពស្ថិតនៅក្នុងបន្ទាត់ខ្សែ
ក្រហម ស្របពេលដែល អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន បម្រុងនឹងធ្វើសមយុទ្ធយោធាជើង
ទឹករួមគ្នា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ។

ការព្រមានមួយនេះ  ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ  ក្រោយរដ្ឋាភិបាលក្រុង
សេអ៊ូល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍កន្លងទៅ  បានចុះហត្ថលេខាយល់
ព្រមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ស្តីពីយុទ្ធសាស្រ្តថ្មី ក្នុងការធ្វើការប្រឆាំង ក៏ដូចជាគំរា
មដល់កូរ៉ខាងជើង ដែលកំពុងតែមានការលូតលាស់ នៅក្នុងការវាយប្រហារអាវុធនុយក្លេអ៊ែ
រពីសំណាក់ប្រទេសកុម្មុយនីស្តមួយនេះ ក្រោយពីដំណើរការឡើងវិញនូវមូលដ្ឋាននុយក្លេអ៊េ
រដ៏ចំណាស់មួយ។

គួរបញ្ជាក់ផងដែរ  សមយុទ្ធយោធាជើងទឹក   ដែលបម្រុងនឹងធ្វើឡើងនៅដែនទឹក  ប្រទេស
កូរ៉េខាងត្បូងនោះ   គ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃអង្គារម្សិលមិញនេះ  តែត្រូវបានពន្យា
ពេល ឬក៏លុបចោលតែម្តងដោយសារតែឥទ្ធិពលនៃខ្បល់ព្យុះទីហ្វុង Danas ក៏កំពុងតែមាន
វត្តមានរំកិលខ្លួនវាយប្រហារចូលមកតំបន់នេះ។

គួររំឭកផងដែរថា កូរ៉េខាងជើង បានថ្កោលទោសទៅនឹងទម្លាប់នៃការធ្វើសមយុទ្ធយោធារួម
គ្នានៅតំបន់នោះ ដោយបានចេញសេចក្តីព្រមានអោយដឹងថា ការវាយប្រហារដ៏កម្រមួយអា
ចនឹងលេចជារូបរាងឡើង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ា
ស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

ដោយ ៖ កុសល
ប្រភព ៖ chinadaily


Tags: North Korea South Korea US USA United State Seoul