CamNews

បច្ចេកវិទ្យា 

Apple បញ្ចេញកំណែសាកល្បងសំរាប់ iOS ដើម្បី ដោះសា្រយបញ្ហាថ្ម

ត្រឹមតែរយៈពេលមួយដ៏ខ្លីនៅក្រោយពេល Apple ទទួលស្គាល់ជាផ្លូវការនូវបញ្ហាដែលថាថ្ម
របស់បណ្តាឧបករណ៍អេឡិចត្រូនិចជួបនូវបញ្ហាថយចុះលឿនខុសពីធម្មតាបន្ទាប់ពីធ្វើការ
Update ឡើង iOS 5.0 នោះ ក្រុមហ៊ុនបានបញ្ចេញនូវកំណែថ្មីសាកល្បងដំបូងរបស់ខ្លួនមួយ
ទៀតគឺ iOS 5.0.1 ដើម្បីធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងក៏ដូចជាបន្ថែមនូវមុខ
ងារថ្មីៗមួយចំនួនទៀតផងដែរ ។

បើទោះបីជាមានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការត្អូញត្អែពីរយៈពេលនៃការប្រើប្រាស់ថ្មថា
មានការថយចុះយ៉ាងលឿនខុសពីធម្មតានៅលើទូរស័ព្ទ iPhone 4S ក្តី ប៉ុន្តែបញ្ហានេះមិនមែន
មកពីឧបករណ៍នោះទេ គឺមកពីប្រព័ន្ធដំនើរការ iOS 5.0 តែម្តង ។ បើតាម Apple អោយដឹងថា
មិនមែនត្រឹមតែ iPhone 4S ទេដែលជួបនូវបញ្ហាថ្ម ដោយឡែកបណ្តាឧបករណ៍អេឡិចត្រូនិច
ផ្សេងទៀតដូចជា iPhone 4 រឺក៏ iPad ជាដើមនោះក៏ជួបនូវបញ្ហាដូចគ្នានេះផងដែរនៅក្រោយ
ពេល Update ឡើង iOS 5 នោះ។

ដើម្បីដោះស្រាយនូវបញ្ហាខាងលើនេះ Apple ទើបតែបានបញ្ចេញនូវកំណែថ្មីមួយទៀតរបស់
ខ្លួនគឺ iOS 5.0.1 សំរាប់ iPad, iPhone និង iPod Touch រួមជាមួយនឹងការធ្វើអោយកាន់តែមាន
ភាពប្រសើរឡើងបន្ថែមមួយចំនួនទៀតដូចជា៖ ដំណោះសា្រយលើបញ្ហាថ្មរបស់ឧបករណ៍,
បន្ថែមកម្មវិធីពហុមុខងារដោយការប្រើកាយវិការលើ iPad កំណែដំបូងបង្អស់ ,ដោះស្រាយ
រាល់បញ្ហាកំហុសឆ្គងទិន្នន័យដែលជួបប្រទះនៅលើសេវាកម្ម iCloud ,បន្ថែមសមត្ថភាព
ទទួលដឹងពីសំលេងនិយាយនៅលើ Siri ជាពិសេសចំពោះអ្នកដែលនិយាយភាសាអង់គ្លេស
មិនសូវបានល្អ និងចុងក្រោយគឺធ្វើការ Update និងការកែលំអរទៅលើប្រព័ន្ធសុត្ថិភាពរបស់
ឧបករណ៍ផងដែរ ៕

ប្រភព៖ Genk
ដោយ៖ រស្មី

Tags: electronicipadappleiphoneiphone 4sicloudios5ios 5.0.1betaupdate