នៅក្នុងទីផ្សារ គេឃើញមានក្ដារចុចជាច្រើនប្រភេទ ក្នុងនោះមានក្ដារចុចប្រភេទជ័រកៅស៊ូទន់ ដែល
អាចមូរដូចកន្ទេល ប៉ុន្តែ វាក៏នៅតែមិនមានភាពងាយស្រួលគ្រប់គ្រាន់ ដូច្នេះ ធ្វើឱ្យ Microsoft នឹក
ឃើញដល់ក្ដារចុចដែលល្អជាងនេះ។
នៅក្នុងព្រឹត្តិការណ៍ MWC ២០១៥ ក្រុមហ៊ុន Microsoft បានធ្វើការបង្ហាញនូវក្ដារចុច Bluetooth
ដែលខ្លួនបានផលិត។ ចំនុចពិសេសរបស់ឧបករណ៍នេះ នោះគឺ វាអាចបត់បាន ដើម្បីដាក់ក្នុងហោ
ប៉ៅអាវ ឬខោ (ប្រភេទធំ) ជួយសម្រួលដល់អ្នកតែងតែបម្លាស់ទី ងាយស្រួលយកទៅតាមខ្លួន។ក្ដារ
ចុចគ្មានខ្សែរបស់ Microsoft អាចប្រើបានជាមួយនឹងប្រព័ន្ធប្រតិបតិ្តចំនួនបី គឺ iOS, Android និង
Windows ។
បច្ចុប្បន្ន ថ្ងៃបញ្ចេញលក់របស់ផលិតផលនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ចំណែក
របស់របស់ក្ដារចុច Microsoft Universal Foldable Keyboard នេះ គឺ ៩៩ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ windowscentral