ចំពោះរាល់ផលិតផលរបស់ Apple ប្រណិតដែលត្រូវបានក្លែងបន្លំនៅក្នុងប្រទេសចិនបច្ចុប្បន្ន
បានក្លាយជាទង្វើមួយដែលមិនមានអ្វីគួរអោយភ្ញាក់ផ្អើលទៀតនោះឡើយ តាំងពីផលិតផល
iPhone, iPad រឺ iPod, រាល់ផលិតផលទាំងអស់នេះសុទ្ធតែត្រូវបានក្លែងបន្លំដូចជារបស់ហាង
ប្រណិតពិតៗយ៉ាងដូច្នោះ ។ ហើយឥឡូវនេះមានផលិតផលក្លែងក្លាយមួយទៀតហើយរបស់
Apple ក៏បានបង្ហាញវត្តមានរបស់ខ្លួនផងដែរនៅក្នុងប្រទេសនេះគឺ MacBook Air ។
MacBook Air មួយនេះមានកំរាស់ចាប់ពី ៤រហូតដល់ ១៨សង់ទីម៉ែត្រ មានទំងន់ ១,៣៦គីឡូ
ក្រាម(ធ្ងន់ជាង ០,១គីឡូក្រាមធៀបជាមួយរបស់ប្រណិត) មាន Processor ប្រភេទ Intel
Atom D525 ល្បឿន ១,៨GHz card VGA ប្រភេទ GMA 3150 ,អេក្រង់ LED ១៣,៣អ៊ីង មាន
resolution ១.៣៦៦x ៧៦៨ pixel, Hard drive ប្រភេទ SSD Kingspec mSATA មានច្រើនទំហំ
សំរាប់ជ្រើសរើស ៣២GB , ៦៤GB,១២៨GB រឺ ២៥៦GB, RAM ២GB និងអាច Update ឡើង
៤GB បានផងដែរ ។ មានរន្ធភ្ជាប់ USB 2.0,កន្លែងភា្ជប់ អង្គចងចាំខាងក្រៅ SD,HDMI និង
រយៈពេលreboot ត្រឹមតែ ១៨វិនាទីប៉ុណ្ណោះគឺលឿនជាង MacBook Air ប្រណិតរបស់ Apple
ទៅទៀត។ ចំពោះតំលៃរបស់វាវិញគឺត្រឹមតែប្រមាណជា ៤៨០ដុល្លាអាមេរិកប៉ុណ្ណោះ ៕
ប្រភព៖ Zing
ដោយ៖ រស្មី