CamNews

កុំព្យូទ័រ ផលិតផលថ្មី 

LG P330 ៖ Laptop កំរាស់ស្តើងថ្មីរបស់ LG

ក្រុមហ៊ុន LG Electronics ទើប​តែបានធ្វើការឧទ្ទេសនាមនូវម៉ូដែល laptop ប្រភេទថ្មីរបស់
ខ្លួនមួយទៀតមានឈ្មោះថា P330 នាពេលថ្មីនេះ ។ LG P330 ស្ថិតនៅក្នុង Xnote Series
មានកំរាស់ស្តើង ទំងន់ស្រាល មានទំងន់ត្រឹមតែ ១,៧គីឡូក្រាម ,អេក្រង់ទំហំ ១៣,៣អ៊ីង
ជាមួយកំរាស់ស៊ុំចំហៀង ១១សង់ទីម៉ែត្រ ស៊ុំខាងលើ ១៧មីលីម៉ែត្រ និងកំរាស់អេក្រង់
៤,៥មីលីម៉ែត្រ ។

អេក្រង់របស់ LG Xnote P330 មាន resolution ១៣៦៦x ៧៦៨ pixel, LED Backlit,បើយោង
តាមប្រភពពត៌មានមួយចំនួននិយាយថាឧបករណ៍ថ្មីនេះបំពាក់នូវ panel IPS មានគុណភាព
ខ្ពស់បំផុត ។ Xnote P330 មានរចនាសម្ព័ន្ធខាងក្នុងគឺមាន Processor ប្រភេទ Intel Core i
ជំនាន់ទី ២ មាន RAM ទំហំ ៤GB DDR3 ចំណែក Hard drive វិញគឺជាផ្នែករួមផ្សំគ្នារវាង HDD
និង SSD, card ក្រាហ្វិកប្រភេទ NVIDIA GeForce GT 555M អាចភ្ជាប់ WiFi 802.11 b/g/n,
Gigabit Ethernet, USB 3.0,HDMI និងថ្ម 6 cell ភា្ជប់មកជាមួយផងដែរ ។

LG Xnote P330 មានតំលៃស្ថិតនៅចន្លោះពី ១ពាន់ដុល្លាអាមេរិកទៅ ២ពាន់ដុល្លាអាមេរិក
យោងតាមប្រព័ន្ធដំណើរការខាងក្នុងដែលអ្នកប្រើប្រាស់ចង់បាន ៕

ប្រភព៖ Innomart
ដោយ៖ រដ្ឋា

Tags: electroniclaptopintelnvidiageforcegt 555mp330xnote