រាល់ប្រភេទផលិតផលអេឡិចត្រូនិចនិមួយៗតែងតែមានចំណុចខ្លាំងផ្សេងៗគ្នា ហេតុដូច្នេះ
ហើយវាធ្វើអោយអ្នកប្រើប្រាស់ទាំងឡាយមានការពិបាកណាស់ក្នុងការសំរេចចិត្តដើម្បីធ្វើ
ការជ្រើសរើស។ អ្នកជំនាញខាងផ្នែករចនាម៉ូដរបស់ឧបករណ៍អេឡិចត្រូនិចសំរាប់ពេល
អនាគតអាចនឹងផ្តល់ភាពងាយស្រួលបំផុតពីព្រោះពួកគេខិតខំធ្វើយ៉ាងណាដើម្បីរកចំណុច
រួមប្រសព្វណាមួយរវាងឧបករណ៍ Tablet និង Laptop ដើម្បីផ្តល់ភាពកាន់តែងាយស្រួលក្នុង
ការជ្រើសរើសពីសំណាក់អ្នកប្រើប្រាស់ ។
MacBook Duo រចនាម៉ូដដោយ Kane Yanagawa ។ វាមានអេក្រង់ Touch Screen ចំនួនពីរ
ដែលអាចបត់បញ្ចូលគ្នាក្លាយជាម៉ាស៊ីនកុំព្យូទ័រយួរដៃ រឺក៏បើកសន្ធឹងឡើងក្លាយជាឧបករណ៍
Tablet មានអេក្រង់យ៉ាងធំ ។ ចំណែករូបរាងខាងក្រៅត្រូវបានរក្សាអោយនៅដដែលគឺដូចទៅ
នឹង MacBook Air ។
Mac View របស់អ្នករចនា Patrycjusz Brzezinski បានរចនាម៉ូដជាលក្ខណៈរុញឡើងលើ។
ផ្នែកក្រោមដែលសំរាប់ធ្វើជា Keyboard នោះក៏គឺជាអេក្រង់ Touch Screen ផងដែរ ។
Doodle Book របស់អ្នកជំនាញពីររូបគឺ Pyeong Yeol Yoo និង Hun Park ។ គំរូរបស់ពួកគេ
ប្រៀបបាននឹងសៀវភៅកំណត់ត្រាមួយយ៉ាងតូច សំរាប់ធ្វើការកត់ត្រាផ្សេងៗ , មើលវីដេអូ
និងសំរាប់បើក អ៊ីនធើណែត ជាដើម...។
File-top របស់ Fan Zhang មានច្រើនស្រទាប់ដាក់លើគ្នា និងអាចតំរៀបក្លាយជាឧបករណ៍
tablet, laptop រឺក៏អេក្រង់ PC មួយយ៉ាងធំផងដែរ ។
Fractal របស់ Pedro Calle ប្រៀបបាននឹងឧបករណ៍ល្បែងលេងយ៉ាងដូច្នោះ ដោយមាន
បំណែកតូចៗអាចតំរៀបគ្នាចេញជាអ្វីមួយតាមការចូលចិត្តនៃអ្នកប្រើប្រាស់ ។
HTC Tube របស់ NAK Studio ប្រៀបបាននឹងការបូបមួយមានមុខងារច្រើនយ៉ាងដែលអាច
ផ្ទុកទាំង tablet និង smartphone ។
Disgn Boom បានលើកឡើងនូវគំនិតពិសេសមួយគឺ smartphone ប្រៀបបាននឹងផ្នែកមួយ
ដែលស្ថិតនៅក្នុង tablet និងអាចដកចេញមកក្រៅបាន និងដើរតួជាឧបករណ៍ឯករាជ្យ រឺ
មានមុខងារដូចទៅនឹង Keyboard Touch Screen របស់កុំព្យូទ័រផងដែរ ។
ឧបករណ៍ Volumni របស់ Dulyawat Wongnawa ជាផលិតផលដែលអាចបត់ចុះឡើងបាន
ដើម្បីក្លាយជា ទូរស័ព្ទ ឧបករណ៍ tablet រឺក៏ PC ជាដើម ៕
ប្រភព៖ TTCN
ដោយ៖ រស្មី