CamNews

កុំព្យូទ័រ ផលិតផលថ្មី 

អបអរខួបកំណើតគំរប់ខួប ៤០ឆ្នាំរបស់ Processor ដំបូងបំផុតរបស់ Intel - Intel 4004

កាលពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ១៩៧១ Intel បានបង្កើតឡើងនូវគំរូ Processor មួយដំបូងបង្អស់
នៅលើពិភពលោក ដែលមានសមត្ថភាពអាចបង្កើតបាននូវកម្មវិធី model Intel 4004,ហើយ
កាលពីថ្ងៃម្សិលម៉ិញគឺថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១១ គឺជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍គំរប់ទី៤០
របស់គំរូ Processor ដំបូងបង្អស់មួយនេះ ។


រាល់សមិទ្ធិផល Processor បានក្លាយជាក្បាលម៉ាស៊ីននៃបដិវដ្តន៍ Digital មួយដែលវាបាន
ធ្វើការផ្លាស់ប្តូរនូវជីវភាពរស់នៅរបស់មនុស្សជាតិតាមបែបផែនមួយមិននឹកសា្មនដល់នៅ
ក្នុងរយៈកាលប៉ុន្មានទសវត្សកន្លងមកនេះ។ ប្រជាធិបតេយ្យបនីយកម្មនៅក្នុងការទទួលបាន
ពត៌មាន បានចូលរួមចំណែកធ្វើអោយពិភពលោកកាន់តែមានតុល្យភាពជាងមុន ។

Processor Intel 4004 តាំងពីចាប់ផ្តើមផលិតដំបូងនោះគឺមានល្បឿនត្រឹមតែ​ ៧៤០kHz
ប៉ុណ្ណោះ ហើយរយៈពេល ៤០ឆ្នាំក្រោយមក កូនចៅរបស់ Intel 4004 នេះ ជាក់ស្តែងគឺ
រាល់គំរូ Intel Core i ជំនាន់ទីពីរ មានល្បឿនរហូតដល់ជិត ៤GHz ដែលប្រហាក់ប្រហែល
នឹង ៤.០០០.០០០kHz ដែលស្មើនឹងប្រមាណជា ៥.៤០០ដងឯណោះ ។


ប្រសិនជាធ្វើការប្រៀបធៀបជាមួយ Intel 4004 នេះ បណ្តា Processor​ 32nm ពេលបច្ចុប្បន្ន
របស់ Intel ក្រៅតែពីមានល្បឿនលឿនជាង ៥០០០ ដងនោះ transistor នីមួយៗរបស់វាក៏
មានកំរិតប្រើប្រាស់ថាមពលមានកំរិតមួយទាបជាងប្រហែលជា ៥០០០ដងផងដែរ។ ក្រៅ
ពីនោះតំលៃកត្តារបស់ transistor នីមួយៗក៏មានការថយចុះប្រមាណជា ៥០.០០០ ដែរ។


Processor Intel 4004 មាន die ចំនួន ២៣០០ transistor ខណៈពេលដែលល Processor
របស់ Intel Core i ជំនាន់ទីពីរមានរហូតដល់ប្រមាណជា ១ពាន់លាន transistor នៅខាង
ក្នុងនោះ។ នេះជាចំណុចលើសខ្វះគ្នាដ៏ច្រើនលើសលប់មួយមិនអាចពណ៌នាបាន គឺត្រឹម
តែរយៈពេល ៤០ឆ្នាំប៉ុណ្ណោះ ។

PC បានបង្ហាញខ្លួនគិតមកដល់ពេលនេះគឺមានរយៈពេលប្រហែលជា ៣០ឆ្នាំហើយ ។ រីឯ
ខួរក្បាលរបស់វាវិញគឺ Processor នេះមានរយៈពេល ៤០ឆ្នាំមកហើយដែរ ។ បើគិតចាប់
តាំងពីពេលនោះរហូតមកពេលបច្ចុប្បន្ន PC បានធ្វើការផ្លាស់ប្តូរជាច្រើនដើម្បីប្រែក្លាយជា
ឧបករណ៍មួយដ៏មានប្រយោជន៍នៅក្នុងជីវិតរស់នៅរបស់មនុស្ស ,ការពេញនិយមកាន់តែ
ខ្លាំងឡើងៗ និងកាន់តែមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅរបស់មនុស្សជាតិ
ទៀតផង ។ ....៤០ឆ្នាំក្រោយចូរយើងក្រឡេកមកមើល Core i ជំនាន់ទីពីរនេះវិញ តើវាមាន
សភាពដូចជា Intel 4004 នេះដែររឺទេ ? ចុះចំណែក PC នឹងវិវឌ្ឍន៍ទៅដល់ណា ? ដូច្នេះមាន
តែរង់ចាំមើលប៉ុណ្ណោះ ៕

ប្រភព៖ VOZ
ដោយ៖ រស្មី

Tags: electronictechnologyintelprocessorscore iintel 4004transistor