CamNews

បច្ចេកវិទ្យា 

Apple ជ្រើសតាំងលោក Arthur Levinson ឡើងជា អគ្គនាយកថ្មី

Apple បានជ្រើសតាំងលោក Arthur Levinson ដែលជាបុគ្គលថ្នាក់ដឹកនាំម្នាក់ក្នុងចំណោម
បុគ្គលថ្នាក់ដឹកនាំទាំងឡាយដែលទទួលបានការគោរពបំផុតនៅក្នុងជ្រលង Silicon អោយ
ឡើងធ្វើជាអគ្គនាយកគណៈកម្មការផ្នែកគ្រប់គ្រងថ្មីរបស់ខ្លួននៅក្នុងថ្ងៃនេះ ។ ដូច្នេះលោក
Levinson គឺជានរណា? ហេតុអ្វីបានជា Apple សំរេចជ្រើសតាំងលោកអោយឡើងអង្គុយលើ
"កៅអី"អំណាចខ្ពស់បំផុតរបស់ក្រុមហ៊ុន ?

នៅក្រោយពេលដែលលោក Steve Jobs បានទទួលមរណៈភាពកាលពីកំឡុងខែតុលាកន្លង
ទៅនេះ "កៅអី" តំណែងជាអគ្គនាយកគណៈកម្មការគ្រប់គ្រងរបស់ Apple នៅរក្សាទំនេរនៅ
ឡើយ។ ហើយនៅទីបំផុត Apple ក៏បានរកឃើញនូវបុគ្គលម្នាក់ដែលអាចជំនួសកន្លែងរបស់
លោក Steve Jobs បានក្នុងមុខនាទីតំណែងខ្ពស់បំផុតក្នុង Apple នេះ នោះគឺលោក Arthu
Levinson ដែលជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំទាំងឡាយដែលទទួលបានការ
គោរពបំផុតនៅក្នុងជ្រលង Silicon ។

លោក Arthur Levinson ដែលត្រូវបានជ្រើសតាំងជាអគ្គនាយកថ្មី តំណែងធំបំផុតនៅក្នុង Apple

លោក Arthu Levinson កើតនៅក្នុងខែមីនា ឆ្នាំ​១៩៥០ ក្នុងទីក្រុង Seattles សហរដ្ឋអាមេរិក
ហើយតាំងពីនៅកុមារភាពមកម៉េ្លះដែលលោក Levinson មានការស្រលាញ់ចូលចិត្តចំពោះ
វិស័យផ្នែកវិទ្យាសាស្រ្ត ។ ដោយការស្រលាញ់នេះហើយក៏បាននាំអោយលោក Levinson
ចូលទៅរៀននៅក្នុងសាកលវិទ្យាល័យ Washington ជាកន្លែងដែលលោកទទួលសញ្ញាបត្រ
បរិញ្ញាខាងផ្នែកជីសាស្រ្តបរមាណូ នៅក្នុងឆ្នាំ ១៩៧២ ក្រោយមកទៀតទទួលសញ្ញាបត្រ
អនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្តជីវសាស្រ្តនៅសាកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ១៩៧៧ ។

ឆ្នាំ ១៩៨០ លោកចូលបំរើការងារនៅក្នុងក្រុមហ៊ុន Genentech ដែលជាក្រុមហ៊ុនធំបំផុតនាំ
មុខគេខាងផ្នែកបច្ចេកវិទ្យាជីវសាស្រ្តនាពេលបច្ចុប្បន្ននេះក្នុងមុខនាទីអ្នកជំនាញខាងផ្នែក
វិទ្យាសាស្រ្តសា្រវជ្រាវ ។ ជាមួយទេពកោសល្យរបស់ខ្លួន លោក Levinson បានឡើងកាន់
តំណែងកាន់តែខ្ពស់នៅក្នុង Genentech យ៉ាងឆាប់រហ័សទៅជាអគ្គនាយករងខាងផ្នែក
ស្រាវជា្រវបច្ចេកវិទ្យានៅក្នុងឆ្នាំ ១៩៨៩ ក្រោយមកក៏បានក្លាយជាអគ្គនាយករងជាន់ខ្ពស់
របស់ក្រុមហ៊ុននៅឆ្នាំ ១៩៩៣ ។ មកដល់ឆ្នាំ ១៩៩៥ លោក Levinson បានក្លាយខ្លួនជា CEO
និងមកដល់ឆ្នាំ ១៩៩៩ លោកត្រូវបានតែងតាំងជាអគ្គនាយកគណៈកម្មការខាងផ្នែកគ្រប់
គ្រងរបស់ Genentech ។

ឆ្នាំ ២០០០ លោក Steve Jobs ក្នុងមុខនាទីជា CEO របស់ Apple ខណៈពេលនោះលោកបាន
បញ្ចុះបញ្ចូលលោក Levinson អោយចូលមកបំរើការងារនៅក្នុងក្រុមហ៊ុម Apple ក្នុងមុខនាទី
ជាថ្នាក់ដឹកនាំម្នាក់ ។ "Arthur ជានាយកប្រតិបត្តិម្នាក់ដែលមានទេពកោសល្យខ្ពស់ ជាមួយ
កិត្តិនាមដ៏ឧត្តុងឧត្តមខ្ពង់ខ្ពស់ ដឹកនាំនៅក្នុងក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា
នាំមុខគេ និងទទួលបានជោគជ័យបំផុតនៅក្នុងសម័យកាលរបស់ពួកយើង ។ យើងទាំងអស់
គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលបាននូវមតិពិគ្រោះយោបល់ និងចក្ខុវិស័យ
ដ៏ជ្រាលជ្រៅរបស់លោកចំពោះយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន " សេចក្តីថ្លែងសន្ទរកថារបស់
លោក Steve Jobs នៅក្រោយពេលដែលបញ្ចុះបញ្ចូលបានលោក Levinson មកធ្វើការងារ
នៅក្នុងក្រុមហ៊ុន Apple ។

ក្រោយមកលោក Levinson ក៏បានចូលខ្លួនធ្វើជាគណៈកម្មការនាយករបស់ក្រុមហ៊ុន Google
នៅក្នុងឆ្នាំ ២០០៤ និងបានចាកចេញពី Google វិញនៅក្នុងឆ្នាំ ២០០៩ គឺមិនយូរប៉ុន្មាននៅ
ក្រោយពេលដែល CEO របស់ Google នាពេលបច្ចុប្បន្នគឺលោក Eric Schmidt ចាកចេញពី
តំណែងជាគណៈកម្មការនាយករបស់ Apple នៅបន្ទាប់ពីរាល់ទំនាក់ទំនងរវាង Google និង
Apple កាន់តែមានភាពល្អក់កករនឹងគ្នាកាន់តែខ្លាំងនោះ ជាពិសេសគឺការប្រជែងគ្នានៅលើ
ទីផ្សារទូរស័ព្ទរវាង iOS និង Android ។

គិតមកដល់សម័យបច្ចុប្បន្ន Levinson គឺជាបុគ្គលម្នាក់ដែលបំរើការងារមានរយៈពេលយូរទីបី
នៅក្នុងតួនាទីជាគណៈកម្មការដឹកនាំរបស់ក្រុមហ៊ុន Apple ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោក
កាន់តួនាទីជាថ្នាក់ដឹកនាំម្នាក់ដែលគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ និងទើបតែទទួលបាន
សិទ្ធិជាអ្នកដឹកនាំពេញលេញនៅក្នុង Apple ចាប់តាំងពីកំឡុងខែ សីហា កន្លងមកនេះ នៅ
ក្រោយពេលដែលលោក Steve Jobs លាលែងពីតំណែងនៅ Apple និងបានប្រគល់តំណែង
ជា CEO នេះទៅអោយលោក Tim Cook ជាអ្នកបន្ត ។

ដូច្នេះលោក Arthur Levinson នឹងធ្វើការអភិវឌ្ឍន៍ផ្លាស់ប្តូរ Apple ទៅជាយ៉ាងណានៅក្នុងមុខ
តំណែងជាអគ្គនាយកគណៈកម្មការគ្រប់គ្រងនោះ ? ពិតជាពិបាកនិយាយមុនណាស់ ប៉ុន្តែ
អ្នកពិភពបច្ចេកវិទ្យាទាំងឡាយសង្ឃឹមថាជាមួយនឹងទេពកោសល្យនិងបទពិសោធន៍របស់
លោក,លោក Levinson នឹងបន្តជួយធ្វើអោយ Apple អាចបង្កើតបាននូវបដិវត្តន៍សមិទ្ធិផល
ថ្មីៗដូចអ្វីដែលលោក Steve Jobs ធ្លាប់បានធ្វើនាពេលកន្លងមកនោះផងដែរ ៕

ប្រភព៖ Mashable
ដោយ៖ រដ្ឋា

Tags: electronicceoapplegoogletechnologysteve jobschirmanarthur levinsonsilicon