CamNews

ទូរស័ព្ទ 

Galaxy S5 លេង “Ice Bucket Challenge” រួចភ្នាល់នឹង iPhone 5s, One M8 និង Lumia 930

ការពេញនិយមនៃសកម្មភាព ‘Ice Bucket Challenge’ កំពុងតែរាលដាលយ៉ាងខ្លាំងក្លា ទូទាំង
ពិភពលោក បើទោះវាគឺជាសកម្មភាពដើម្បីមនុស្សធម៌ ការកំសាន្ដ ប៉ុន្ដែ ប្រសិនឆ្លាតវៃ នេះ គឺ
ជាឱកាសមួយដ៏អស្ចារ្យ សម្រាប់ការឃោសនាពាណិជ្ជកម្មនៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា។

ដូចដែលបានរៀបរាប់ខាងលើ គេដូចជាមិនមានការភ្ញាក់ផ្អើលប៉ុន្មាន នៅពេលដែល “កំពូលអ្នក
ឃោសនា” Samsung បានចូលរួមសកម្មភាពមួយនេះ។ ថ្មីៗនេះ នៅលើទំព័រ Youtube របស់
Samsung អង់គ្លេស គេឃើញមានការបង្ហោះវីដេអូដ៏ទាក់ទាញមួយ ទាក់ទិននឹងស្មាតហ្វូន Galaxy
S5 ចូលរួមលេងល្បែងភ្នាល់ “ចាក់ទឹកកកលើក្បាល” (Ice Bucket Challenge)។ ស្មាត​ហ្វូនរបស់
Samsung នេះ ត្រូវគេចាក់ទឹកកកពីលើដល់ក្រោម ប៉ុន្ដែ ស្មាតហ្វូននេះ នៅតែអាច “រស់” បាន ដោយសារតែសមត្ថភាពនៃបច្ចេកវិទ្យាទប់ទល់ការជ្រាបទឹក និងធូលី តាមស្ដង់ដា IP57 របស់
ខ្លួន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថា Samsung Galaxy S5 ក៏បានអំពាវនាវ ភ្នាល់ឱ្យបណ្ដាស្មាត
ហ្វូនកំពូលៗដទៃ ដូចជា iPhone 5s, HTC One M8, Lumia 930 ចូលរួមសកម្មភាព “Ice Bucket
Challenge” នេះ ដូចខ្លួនផងដែរ។

ប៉ុន្ដែ ភ្លាម​ៗ​នោះ មាន​ការ​រិះ​គន់​ដែល​បាន​លើក​ឡើង​ថា ហេតុ​អ្វី​ក៏​ Samsung មិន​ភ្នាល់​ល្បែង​នេះ
ជាមួយ​ Xperia Z2 របស់ Sony ។ ចម្លើយគឺ​សាមញ្ញ​ណាស់ ៖ "Samsung មិន​ហ៊ាន ព្រោះ​ថា ថ្មី​ៗ​
នេះ កំពូល​ស្មាត​ហ្វូន​របស់ Sony ត្រូវ​បាន​គេ​បង្កក​ក្នុង​ទឹក​កក ហើយ​លទ្ធ​ផល វា​នៅ​តែ​ដំណើរ​ការ
ល្អ ដូច្នេះ ការ​ដែល​គ្រាន់​តែ​ចាក់​ទឹក​កក​លើ​ក្បាល វា​មិន​មែន​ជា​បញ្ហា​សម្រាប់​ Xperia Z2 នោះ​
ឡើយ"។

និយាយអំពីច្បាប់នៃការភ្នាល់របស់ល្បែង “ចាក់ទឹកកកលើក្បាល” នេះវិញ អ្នកដែលទទួលបាន
ការអញ្ជើញឱ្យចូលរួមការភ្នាល់នេះ ត្រូវតែធ្វើទៅតាមការអញ្ជើញ ដូច្នេះ iPhone 5s, HTC One
M8 និង Lumia 930 ប្រសិនមិនចង់លើកទង់.ស មុនការភ្នាល់នេះទេ ពួកគេត្រូវតែទទួលយកការ
ភ្នាល់ ដោយសកម្មភាពក្នុងអំឡុងពេល ២៤ម៉ោង។ សង្ឃឹមថា បន្ដិចទៀតនេះ ក្រុមហ៊ុន Apple,
HTC និង Microsoft នឹងមានការឆ្លើយតបទៅនឹងការភ្នាល់ពី Samsung ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Androidcentral


Tags: Galaxy S5 Ice Bucket Challenge