តាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា ដ៏ល្បីមួយ នៅប្រទេសវៀតណាម បានបញ្ជាក់ឲ្យដឹងថា Samsung Galaxy S5 ពិតណាស់ថាវានឹងបង្ហាញខ្លួន នៅថ្ងៃទី ២៤ ខែកុម្ភះ ខាងមុខឆាប់ៗនេះ។
យោងតាមប្រភពខាងលើដដែល បានបន្តឲ្យដឹងថា មានព័ត៌មានពីរ ដែលគួរឲ្យទុកចិត្តច្រើនគួរសម គឺទី១ ស្មាតហ្វូននឹងមានបំពាក់នូវ Sensor ស្គែនក្រយៅដៃ ដាក់បំពាក់នៅលើប៊ូតុង Home តែម្តង គឺ មិនបានបំពាក់នៅផ្នែកសំបកខាងក្រោយ ដូចមាននៅលើ HTC One Max ឬស្មាតហ្វូនរបស់ Sky នោះទេ។ ចំណែកឯព័ត៌មានទី២ នោះគឺ កាមេរ៉ារបស់ S5 នឹងមានទំហំ 16Mp។
បើយើងសង្កេតទៅលើបច្ចេកវិទ្យាសព្វថ្ងៃនេះ Samsung ប្រាកដណាស់ថាអាចបំពាក់នូវបច្ចេកវិទ្យា ទាំងពីរខាងលើនេះ នៅលើ Galaxy S5 ។ សម្រាប់ព័ត៌មានមួយផ្សេងទៀត ដែលប្រភពខាងលើ ទទួលបាន តែមិនច្បាស់ការប៉ុន្មាននោះ គឺ S5 នឹងនៅតែរចនាសំបកធ្វើពីជ័រ ដូចទៅនឹង បណ្តា ស្មាតហ្វូនដទៃទៀតរបស់ Samsung ផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte