ថ្មីៗនេះមានប្រភពពត៌មានមួយបានអោយដឹងថាក្រុមហ៊ុន Microsoft បានសាងសង់នូវ
មជ្ឈមណ្ឌល R&D (ស្រាវជ្រាវនិងអភិវឌ្ឍន៍) ថ្មីមួយរបស់ខ្លួននូវក្នុងប្រទេសចិន ក្នុងទិស
ដៅផ្តោតការយកចិត្តទុកដាក់លើរាល់សេវាកម្មរបស់ Bing ការផ្សាយពាណិជ្ជកម្ម និងបណ្តា
ទូរស័ព្ទចល័តរបស់ខ្លួន... ជាដើម។
Microsoft បានសាងសង់នូវមជ្ឈមណ្ឌលសា្រវជ្រាវនិងអភិវឌ្ឍន៍ថ្មីរបស់ខ្លួននៅក្នុងទីក្រុង
ប៉េកាំងប្រទេសចិន និងបានប្រកាសពីគំរោងស្តីពីការបង្កើតនូវមជ្ឈមណ្ឌលបច្ចេកវិទ្យា
Microsoft ថ្មី ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងទីក្រុងមួយនះនិងមានទិសដៅបន្តធ្វើការបង្កើននូវ
វិនិយោគក្នុងវិស័យ អ៊ីនធើណែត ក្នុងប្រទេសចិន និងទ្វីបអាស៊ី ផងដែរ។
តាមសេចក្តីរាយការណ៍បានអោយដឹងថា មជ្ឈមណ្ឌលនឹងធ្វើផ្តោតជាពិសេសទៅលើសេវា
កម្មលើ អ៊ីនធើណែត ធំៗចំនួន ៤ របស់ Microsoft ក្នុងនោះរួមមានដូចជា កម្មវិធីស្វែងរក
Bing , ការផ្សព្វផ្សាយពាណិជ្ជកម្មលើអ៊ីនធើណែត (AdCenter),បច្ចេកវិទ្យាមូលដ្ឋានសំរាប់
MSN និងសេវាកម្ម អ៊ីនធើណែតចល័ត។
គួរបញ្ជាក់ផងដែរថា Microsoft កន្លងមកក៏បានធ្វើការសហការគ្នាបានយ៉ាងល្អជាមួយដៃគូរ
នៃកម្មវិធីស្វែងរករបស់ចិនផងដែរឈ្មោះថា Baidu ។ ដែលផ្ទុយស្រឡះពី Microsoft,បណ្តា
ក្រុមហ៊ុនលោកខាងលិច មួយចំនួនក្នុងនោះរួមមានទាំង Google និង Groupon ផងដែរបែរ
ជាមានការលំបាកយ៉ាងខ្លាំងក្នុងការឈានជើងប្រឡូកនៅក្នុងទីផ្សារប្រទេសចិន ហើយអ្វី
ដែលចោទជាបញ្ហានោះគឺដោយសារតែច្បាប់រារាំងនៅក្នុងប្រទេសមួយនេះ។
Microsoft នឹងធ្វើសមាហរ័ណកម្មជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាអាស៊ី និងមជ្ឈមណ្ឌល
បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មទីក្រុងប៉េកាំង ដើម្បីផ្តល់ឱកាសអោយបុគ្គលិក R&D ជា
ច្រើននាក់មានឱកាសធ្វើការងារនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីរបស់ខ្លួន ។
លោក Harry Shum អគ្គនាយករងរបស់ Microsoft បានអោយដឹងថាក្រុមហ៊ុនមួយនេះកំពុង
តែខិតខំធ្វើការបង្កើតនូវមជ្ឈមណ្ឌលថ្មីរបស់ខ្លួន ដែលនេះអាចបញ្ជាក់បានថាក្រុមហ៊ុនមាន
ការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម អ៊ីនធើណែតនៅទូទាំងពិភព
លោក និងនៅក្នុងទីផ្សារប្រទេសចិន ផងដែរ៕
ប្រភព៖ Thenextweb
ដោយ៖ រដ្ឋា