CamNews

ផលិតផលថ្មី 

Cotton Candy កំព្យុទ័រ Dual Core តូចត្រឹមតែ Flash USB

ក្រុមហ៊ុនកំព្យុទ័រ FXI របស់ Norway ទើបនឹងបង្ហាញនូវកំព្យុទ័រមួយគ្រឿងដែលប្រើប្រព័ន្ធ
ដំណើករ Android ដែលមានទំហំដ៏តូច។ កំព្យុទូ័រនេះប្រើ​ chip Dual-Core របស់ Samsung
Exynos ARM (ដូច Chip របស់ Galaxy S II) ដែលមានការភ្ជាប់គ្រប់បែបដូចជា Wifi,
Bluetooth, HDMI និង card reader microSD។

FXI ហៅផលិតផលនេះឈ្មោះថា Cotton Candy (ស្ករសំឡី) ដែលមានទម្ងន់ត្រឹមតែ ២១
ក្រាម។ Cotton Candy អាចប្រើជាមួយអេក្រង់ណាក៏បាន ដូចជាអេក្រង់ ទូរទស្សន៍,កំព្យុទ័រ,
Laptop, ទូរស័ព្ធ ឬ Tablet ។ល។
ឧបករណ៍នេះមានច្រក USB 2.0 ម្ខាងនិង ច្រក HDMI នៅម្ខាង។ រូបភាពអាចចេញដោយច្រក
ទាំងពីរ USB និង HDMI។

CEO របស់ FXI លោក Borgar Ljosland បានឲ្យដឹងថា Cotton Candy អាចប្រើប្រព័ន្ធ
ដំណើការ Ubuntu ហើយក្នុងពេលអនាគតកាលអាចថែម Windows 8 ទៀត។ ក្រុមហ៊ុន
មិនឆ្ពោះទៅកាន់ការប្តូរទាំងស្រុងកំព្យុទ័រទេ ប៉ុន្តែសង្ឃឹមថា Cotton Candy អាចក្លាយទៅ
ជាកំព្យុទ័រទីពីរ។ ក្រុមហ៊ុនបានបង្ថែមថាជំនាន់ក្រោយរបស់​ Cotton Candy នឹងត្រូវបាន
ប្រើ Chip ដែលមានល្បឿនលឿនជាងនិងបច្ចេកទេស USB 3.0។ តំលៃរបស់ Cotton
Candy ប្រហែលជា 200USD។ ប៉ុន្តែមិនទាន់ដឹង ពេលវេលាចេញលក់ផលិតផលនេះទេ។

ព័ត៌មានមួយចំនួនរបស់ Cotton Candy៖
Chip: ARM Cortex-A9 ល្បឿន 1.2GHz
RAM: 1GB
GPU: ARM Mali-400MP
Connect: Wifi b/g/n, Bluetooth 2.1, DMI 2.1, USB 2.0
ប្រព័ន្ធដំណើការ: Android, Ubuntu, Windows, Linux, Mac (Virtual Machine)


ប្រភព៖ LaptopMag
ដោយ៖ មិនា

Tags: androidcomputerstickdual-coreusbcotton candyfxi