តើអ្នកចង់បន្ថែម អង្គចងចាំដល់ iPhone, iPad ដែរឬទេ? តើអ្នកចង់ copy file ពី PC ចូលទៅក្នុង iPhone, iPad ដោយមិនចាំយកមកជាមួយនូវខ្សែភ្ជាប់ Lightning និងដំឡើងកម្មវិធីសម្រាប់ភ្ជាប់ ដែរឬទេ? iStick អាចជួយអ្នក បំពេញនូវតម្រូវការទាំងនេះ បានយ៉ាងងាយស្រួល។
គុណសម្បត្តិលេចធ្លោបំផុតរបស់ iStick គឺសមត្ថភាពបន្ថែមអង្គចងចាំដល់បណ្តាឧបករណ៍ iOS។ អ្នកគ្រាន់តែដោត USB នេះចូលក្នុងកុំព្យូទ័រ Copy File ចូលក្នុង iStick ហើយភ្ជាប់ (Connect) iStick ជាមួយ iPhone ជាការស្រេច។ អ្នកក៏អាចធ្វើការ Copy បានយ៉ាងរហ័ស រាល់បណ្តា File ពីម៉ាស៊ីន PC ចូលទៅ iPhone ឬ iPad តាមរយះ iStick បានផងដែរ។ ជាមួយនឹងការធ្វើដូចនេះ អ្នកមិន ចាំបាច់ ធ្វើការដំឡើងកម្មវិធី iTunes មិនចាំបាច់យកតាមនូវខ្សែភ្ជាប់ Lightning ហើយក៏មិនចាំបាច់ ធ្វើការ កូពីចម្លងឯកសារ ដែលប្រើប្រាស់ពេលវេលាច្រើន ដូចមុនទៀត ផងដែរ។
ក្រៅពីនេះ iStick នឹងជួយអ្នក ឲ្យមានភាពងាយស្រួលក្នុងការដកបទពិសោធន៍ ទស្សនារឿងនៅលើ iPhone ដោយផ្អែកលើសមត្ថភាព ផ្គត់ផ្គង់ទាំងអស់ នូវទម្រង់ File វីដេអូ ដែលនិយមប្រើប្រាស់ ដូចជា MP4, MKV, AVI, MOV និង 3GP។ គុណវិបត្តិធំបំផុតរបស់ឧបករណ៍ iStick គឺស្ថិតនៅត្រង់ តំលៃខ្ពស់គួរសម គឺចាប់ពី ១២៩ ដុល្លារ សម្រាប់ម៉ូដែល 8GB រហូតដល់តំលៃ ៤០០ ដុល្លារ សម្រាប់ ម៉ូដែលទំហំ 128GB៕
ប្រែសម្រួល៖ សិលា
ប្រភព៖ BGR & vreview