CamNews

បច្ចេកវិទ្យា 

ការប្រៀបធៀបទំងន់ ទូរស័ព្ទ,Tablet ,Laptop ទៅនឹងរបស់ប្រើប្រាស់ប្រចាំថ្ងៃ

ទស្សនាវដ្តី PC World របស់ សហរដ្ឋអាមេរិក បានបង្ហាញពីការប្រៀបធៀបរវាងទំងន់របស់
iPhone 4S, Kindle... ទៅនឹងរបស់ប្រើប្រាស់ប្រចាំថ្ងៃដែលមានទំងន់ប្រហាក់ប្រហែលគ្នា៖


iPhone 4S ទំងន់ ១៣៩ក្រាម,ស្មើទៅនឹងទំងន់របស់ផ្លែប៉ោមប្រភេទមធ្យមមួយផ្លែ ។


Samsung Epic Touch 4G មានទំងន់ស្មើនឹងមួយដុំនៃប្រាក់កាក់ ៥០សេន (១៣០ក្រាម)។


Motorola Droid Rarz មានទំងន់ស្មើត្រឹមតែ ស៊ុតធំចំនួនពីរប៉ុណ្ណោះ (១២៨ ក្រាម)។


ឧបករណ៍អានសៀវភៅអេឡិចត្រូនិច Kindle កំណែជំនាន់ថ្មីបំផុតឆ្នាំ ២០១១ មានទំងន់
១៧០ក្រាម ស្មើនឹងទំងន់របស់ hockey (គ្រាប់កូនគោលលេងលើទឹកកក)។


Samsung Galaxy Tab 10.1 មានទំងន់ ៦០០ក្រាម គឺប្រហាក់ប្រហែលគ្នានឹងទំងន់នៃនំ
hamburger ធំៗចំនួនពីរ។


Apple iPad 2 ទំងន់ ៦៨៩ក្រាម គឺប្រហាក់ប្រហែលនឹងលំពែងសំរាប់ចោលនៅក្នុងកីឡា
ចោលលំពែងសំរាប់ស្រ្តី ។


ជាមួយទំងន់ ៤១០ក្រាម , Kindle Fire មានទំងន់ស្មើនឹងបាល់អោបមួយ


MacBook Air ១១អ៊ីង មានទំងន់ ១,១គីឡូក្រាម ប្រហាក់ប្រហែលគ្នានឹងកំសៀវតែមួយដែល
ធ្វើពីដែក៕
ប្រភព៖ PC World
ដោយ៖ រស្មី

Tags: electronictabletsmartphonetechnologyiphonelaptopmacbook airsamsung epic touch 4gsamsung galaxy tab 10.1