CamNews

ផលិតផលថ្មី 

Lens Dial កាមេរ៉ាបន្ថែម ១-០-២ សំរាប់ iPhone

"ក្តីសង្ឃឹមរបស់អ្នកនៅតែមានជានិច្ចចំពោះសមិទ្ធិផលរបស់ Photojojo" -នេះគឺជាការទទួល
ស្គាល់របស់ PC World របស់អាមេរិក ដែលបានធ្វើការវាយតំលៃចំពោះសមិទ្ធិផលរបស់
ក្រុមហ៊ុនមួយនេះ។ Photojojo គឺជាក្រុមហ៊ុនផលិតនូវគ្រឿងបរិក្ខារបន្ថែមសំរាប់បំពាក់លើ
ឧបករណ៍អេឡិចត្រូនិចចល័ត ដ៏ល្បីឈ្មោះមួយ។ ដូចយើងដឹងស្រាប់ហើយថា iPhone 4 និង
iPhone 4S គឺសុទ្ធតែត្រូវបានវាយតំលៃថាជាទូរស័ព្ទ Smartphone ដែលអាចថតរូបបានច្បាស់
និងមានគុណភាពខ្ពស់ និងអាស្រ័យដោយហេតុនេះហើយដើម្បីធ្វើអោយទូរស័ព្ទនោះកាន់តែ
មានភាពទាក់ទាញនិងលេចធ្លោជាងអ្វីដែលខ្លួនមាននោះ ក្រុមហ៊ុន Photojojo បានបង្ហាញ
វត្តមានសមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា Lens Dial ដែលជាគ្រឿងបរិក្ខារបំពាក់
បន្ថែមសំរាប់ជាជំនួយកាមេរ៉ារបស់ទូរស័ព្ទ iPhone ដែលវាមានទំងន់ ៣០០ក្រាម និងមាន
តំលៃ ២៤៩ ដុល្លាអាមេរិក។



Lens Dial គឺជាបរិក្ខារកាមេរ៉ាសំរាប់បន្ថែមលើ iPhone ដែលមាន Lens តូចៗទាំងអស់ចំនួនបី
មានគុណភាពខ្ពស់តាមបច្ចេកវិទ្យាទស្សនភ័ណ្ឌ និងផលិតឡើងពី អាលុយមីញ៉ូមដ៏ស្រស់
ស្អាត និងរឹងមាំ។ Lens ទាំងបីនោះរួមមាន Wide Angle មានទំហំ x០.៧ ,Telephoto ទំហំ
x១.៥ និង Fisheye ទំហំ x០.៣៣ ។ ជាមួយ Lens Wide លោកអ្នកអាចថតរូបភាពមានបរិ-
វេណកាន់តែធំ ,Lens Telephoto លោកអ្នកអាច Zoom រូបភាពពីចំងាយបានយ៉ាងងាយ និង
ចំពោះ Lens Fisheye វិញលោកអ្នកអាចថតរូបភាពទាំងឡាយជាមួយនឹង Effect ប្លែកៗជា
ច្រើនដូចជា រាងកោង រង្វង់ ប៉ោង រឺផត...ជាដើម។

Lens Dial ប្រៀបបានជាវ៉ែនតាថ្មីដ៏មានប្រយោជន៍បំផុតសំរាប់ iPhone របស់លោកអ្នក !


ប្រភព៖ Photojojo
ដោយ៖ រស្មី

Tags: electronicsmartphonetechnologyiphonelens dialwide angletelephotofisheye