ការវិវឌ្ឍន៍នៃបច្ចេកវិទ្យា បានធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល។
ជាក់ស្តែង នៅប្រទេសកូរ៉េខាងត្បូងបានបង្កើតទីផ្សារមួយហៅថា Virtual Store ដែលអ្នក
អាចទិញទំនិញតាមរយៈទូរស័ព្ទដៃ (Smart Phone) ដំបូងគេបង្អស់នៅលើពិភពលោក។
ជាមួយ Virtual Store ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Homeplus នៃប្រទេសកូរ៉េខាង
ត្បូង លោកអ្នកអាចរីករាយជាមួយការទិញទំនិញជាង 500 ប្រភេទ រួមមានអាហារ សំភារៈ
ប្រើប្រាស់ប្រចាំថ្ងៃ សំភារៈការិយាល័យ និងគ្រឿងអេឡិចទ្រនិច ដោយគ្រាន់តែ Download
នូវ Software របស់ Homeplus បញ្ចូលទៅក្នុងទូរស័ព្ទដៃរបស់អ្នក រួចថត barcode នៃទំនិញ ដែលអ្នកចង់ទិញ ដើម្បីធ្វើការបញ្ជាទិញតាមរយៈទូរស័ព្ទដៃរបស់អ្នក។
ការទិញទំនិញតាមរយៈ Virtual Store អ្នកពុំចាំបាច់ពិបាកក្នុងការកាន់ទំនិញទៅមកទៀត
ឡើយ អ្នកអាចទិញទំនិញនៅមុនពេលអ្នកទៅធ្វើការ រួចទំនិញទាំងនោះនឹងត្រូវបានបញ្ជូន
ដល់ផ្ទះរបស់អ្នកក្រោយពេលអ្នកចេញពីធ្វើការ។
ជាការពិតណាស់ សំរាប់ការទិញទំនិញដែលលោកអ្នកធ្លាប់ទិញម្តងហើយនោះ លោកអ្នកពុំ
ចាំបាច់ស្វែងរករូបទំនិញ Virtual Store ម្តងទៀតនោះទេ អ្នកអាចថតរូប barcodes នៅលើ
ទំនិញដែលអ្នកធ្លាប់ទិញនោះក៏បានដែរ។
បច្ចុប្បន្ន អ្នកអាចប្រើប្រាស់ Virtual Store បានតែជាមួយទូរស័ព្ទដៃណាដែលប្រើប្រាស់ប្រព័ន្ធ
ដំណើរការរបស់ Android តែប៉ុណ្ណោះ ក៏ប៉ុន្តែនេះពុំបានន័យថា ក្រុមហ៊ុន Homeplus មិន
សហការជាមួយក្រុមហ៊ុន Apple នោះទេ គឺក្រុមហ៊ុន Apple ពុំទាន់ធ្វើការសំរេចចិត្តយល់ព្រម
ជាមួយ Homeplus។
ចំនួនអ្នកចុះឈ្មោះប្រើប្រាស់ Virtual Store របស់ Homeplus បានកើនឡើង 76% នៅដើមខែ
តុលា ហើយការលក់វិញបានកើនឡើងរហូតដល់ 130% ដែលបច្ចុប្បន្នធ្វើឲ្យ Homeplus បាន
ក្លាយទៅជាទីផ្សារ Online នាំមុខគេនៅមុខគេនៅប្រទេសកូរ៉េខាងត្បូង៕
សូមមើល Video ខាងក្រោម
ដោយ ៖ Tornado
ប្រភព ៖ Korea Joongang Daily