ដូចដែលបានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ តារាបាល់ទាត់អាហ្សង់ទីន គឺ
កីឡាករ Lionel Messi និងឪពុករបស់គាត់គឺ លោក Jorge Horacio បាន និងកំពុងស្ថិតក្នុង
ស្ថានភាពមិនល្អមួយ ក្រោយពីត្រូវបានចោទប្រកាន់ ទោសកំហុសក្នុងការគេចពន្ធ ជាមួយ
ចំនួនទឹកប្រាក់ ៥,៣ លានដុល្លារ។
ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ទោសគេចពន្ធធ្ងន់ធ្ងរបំផុត នឹងត្រូវជាប់គុករយះពេល
៦ឆ្នាំ។ ប៉ុន្តែចំពោះ Messi អ្នកជំនាញពីហិរញ្ញវត្ថុកីឡា គឺលោកសាស្រ្តាចារ្យ Sandialo Gomez
នៃមហាវិទ្យាល័យ Navarra បានឲ្យដឹងថា ករណីរបស់ Messi មិនទាន់ធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវ
មានទោសដល់ជាប់ "ដេកគុក" នោះឡើយ។
លោក Gomez បានបញ្ជាក់ថា បើសិនជាមានទោសមែន Messi គឺគ្រាន់តែត្រូវផាកពិន័យ
ចំនួន ទឹកប្រាក់ ១៥០% នៃចំនួនគេចពន្ធ ពោលគឺ ត្រូវបង់ប្រាក់ប្រហែលជាង ១០ លាន
ដុល្លារ ប៉ុណ្ណោះ។ ចំនួនទឹកប្រាក់នេះ ប្រាកដជាមិនមែនជាចំនួនធ្ងន់ធ្ងរអ្វី បើប្រៀបនឹង
ប្រាក់ចំណូលរបស់ Messi នៅ Barcelona ក្នុងបណ្តាឆ្នាំកន្លងទៅទេ។
ទន្ទឹមនឹងនោះ កាលពីថ្ងៃម្សិលមិញនេះ ប្រធានក្លឹប Barcelona គឺលោក Sandro Rosell បានមាន
ប្រតិកម្មជាលើកដំបូង ដោយគាំទ្រកីឡាកររបស់ខ្លួន។ លោកបាននិយាយថាៈ “ខ្ញុំបាននិយាយជា
មួយ Messi និងគ្រួសាររបស់គាត់ថា សូមឲ្យស្ងប់ចិត្ត កុំព្រួយបារម្ភអ្វី។ ក្លឹបមិនមានការសង្ស័យអ្វី
ពីទោសកំហុសរបស់គាត់ឡើយ។ Barcelona នឹងនៅឈរពីក្រោយ កីឡាកររបស់ខ្លួនជានិច្ច បើ
ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ" លោកប្រធាន Barcelona ចែករំលែកឲ្យដឹង ៕
ដោយ៖ សិលា
ប្រភព៖ K14