CamNews

ទូរស័ព្ទ 

Apple ឧទ្ទេសនាម iPhone ជំនាន់ថ្មីជាផ្លូវការ ៖ iPhone 6 និង iPhone 6 Plus

ដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមក ទាំង iPhone 6 កំណែ 4,7 inch ទាំង iPhone 6 កំណែ
5,5 inch សុទ្ធតែត្រូវបាន Apple ឧទ្ទេសនាម ជាផ្លូវការ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ៩ កញ្ញា។

iPhone ជំនាន់ថ្មី ដែលមានអេក្រង់ 4,7 inch មានឈ្មោះថា iPhone 6 ចំណែក កំណែ ហ្វាប្លេត
ដែលមានអេក្រង់ 5,5 inch ត្រូវបានគេហៅថា iPhone 6 Plus ។

រចនារូបរាងរបស់ផលិតផលទាំងពីរនេះ មិនខុសគ្នាប៉ុន្មាន ធៀបទៅនឹងបណ្ដារូបភាពបែកធ្លាយ ដែលយើងទាំងអស់គ្នាបានឃើញកន្លងមក ក្នុងនោះ ជ្រុងទាំង ៤របស់វា ត្រូវបានរចនាកោងជាង
មុន និងមានសភាពទន់ភ្លន់ រីឯកម្រាស់របស់ iPhone 6 ក៏ត្រូវបានកាត់បន្ថយ និងមានកាមេរ៉ា
លយចេញមកក្រៅបន្តិច ជាក់ស្ដែង iPhone 6 មានកម្រាស់ត្រឹមតែ 6,9 ម.ម ចំណែក iPhone 6
Plus កម្រាស់ 7,1 ម.ម គឺស្ដើងជាងច្រើន ធៀបនឹង iPhone 5s (7,6 ម.ម)។

អំពីអេក្រង់ iPhone ជំនាន់ថ្មី ទាំង ២នេះ ត្រូវបាន Apple ប្រើប្រាស់បច្ចេកវិទ្យា អេក្រង់ Retina
HD ជាមួយនឹងរីសូលូសឹន 1334 x 750 px សម្រាប់កំណែ 4,7 inch និង 1920 x 1080 (FullHD)
សម្រាប់កំណែ 5,5 inch។

បណ្ដាព័ត៌មានបន្ថែម យើងខ្ញុំកំពុងអាបដេត សូមរង់ចាំតាមដានទាំងអស់គ្នា!


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techradar


Tags: Apple launch iPhone 6