Laptop MacBook Air, ឧបករណ៍ Tablet iPad 2 រឺទូរស័ព្ទ smartphone HTC EVO 3D សុទ្ធតែ
ជាសមិទ្ធិផលដែលស្ថិតនៅក្នុងបញ្ជីរឈ្មោះ Top ១០ នៃសមិទ្ធិផលបច្ចេកវិទ្យាអេឡិចត្រូនិច
ល្អបំផុតក្នុងឆ្នាំ ២០១១ ដែលជ្រើសរើសវាយតំលៃដោយទស្សនាវដ្តីល្បីឈ្មោះ PC World។
ទាំងអស់នេះគឺជាបណ្តាសមិទ្ធិផលដែលទើបតែបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០១១ នេះនិងបាន
នាំមកនូវបដិវត្តន៍បច្ចេកវិទ្យាថ្មីៗជាច្រើន ក៏ដូចជាការបង្កអោយមានការកក្រើកពេញមួយឆ្នាំ
នៅក្នុងពិភពបច្ចេកវិទ្យាទូទាំងពិភពលោកផងដែរ ។
MacBook Air (កំណែឆ្នាំ ២០១១)
អំពីការរចនាលើរូបរាង MacBook Air គឺជាគំរូដ៏ស្រស់ស្អាតនិងទាក់ទាញបំផុតជាមួយកំរាស់
ត្រឹមតែចាប់ពី ៤-១៧ មីលីម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរអោយទាក់ទាញនិងចាប់អារម្មណ៍
បំផុតនោះគឺកំណែ Update ថ្មីនៅពាក់កណ្តាលឆ្នាំ ២០១១ នេះដែលនាំមកនូវកំលាំងប្រតិបត្តិ
ការរបស់វាកាន់តែខ្លាំងជាងមុនបើធៀបជាមួយកំណែមុនដែលប្រើប្រាស់ Processor ប្រភេទ
Dual Core ហួសសម័យ ជាមួយនឹងរន្ធសំរាប់ភ្ជាប់មានល្បឿនលឿន thunderbolt ដែលគេក៏
សង្ឃឹមដែរថានឹងកាន់តែរីកចំរើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១២ ខាងមុខនេះ។ MacBook Air
របស់ Apple នេះមានតំលៃចាប់ពី ៩០០ដុល្លាអាមេរិឡើងទៅ(កំណែ ១១អ៊ីង, chip core i5)។
Chip Intel Sandy Bridge
ស្រឡាយ chip core i ជំនាន់ទី២ របស់ Intel គឺជាបដិវត្តន៍ថ្មីនៅក្នុងការរចនារបស់ក្រុមហ៊ុន
ផលិត chip ធំជាងគេនៅក្នុងពិភពលោកនេះ។ បើប្រៀបធៀបនឹង chip core i ជំនាន់ដំបូង
Sandy Bridge មានសមត្ថភាពខ្ពស់ដាច់ស្រឡះ ដំណើរការកាន់តែលឿនអមជាមួយសមត្ថ
ភាពសន្សំសំចៃថាមពលបានច្រើនបំផុតមិននឹកសា្មនដល់។
ស្ទើរតែគ្រប់សមិទ្ធិផល laptop ដែលទើបតែបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០១១ នេះគឺសុទ្ធតែ
បានប្រើប្រាស់នូវ chip ប្រភេទនេះ។ ប៉ុន្តែមិនយូរប៉ុន្មានក៏ប្រហែលជាលែងពេញនិយម
ប៉ុន្មានទៀតហើយនូវ Chip Sandy Bridge នេះ ព្រោះតែនៅក្នុងឆ្នាំ ២០១២ ខាងមុខ Intel
នឹងធ្វើការបង្ហាញនូវ Chip ប្រភេទថ្មីមួយទៀតមានឈ្មោះថា Ivy Bridge ដែលជាបច្ចេកវិទ្យា
ថ្មីបំផុតមួយទៀតរបស់ខ្លួន។
ឧបករណ៍ Tablet iPad 2
Apple តែងតែស្គាល់ពីវិធីសាស្រ្តបង្កើតឡើងនូវសមិទ្ធិផលដ៏អស្ចារ្យនិងទាក់ទាញបំផុតដល់
អតិថិជនទូទៅ មាន iPad 2 ជាឧទាហរណ៍ស្រាប់។ ថ្វីត្បិតតែមានរចនាសម្ព័ន្ធខាងក្នុងមិន
លើសពីឧបករណ៍ Tablet Android បច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែ iPad 2 របស់ Apple នៅតែនាំ
មុខគេនៅក្នុងទីផ្សារ Tablet បច្ចុប្បន្នដដែល។ ចំនួនជាង ២/៣ នៃឧបករណ៍ Tablet ដែល
កំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោកគឺជា iPad 2 និងតួលេខនេះហាក់ដូចជាមិន
មានសញ្ញាណាមួយបញ្ជាក់ពីការធ្លាក់ចុះមកវិញ រឺឈានដល់ដំណាក់កាលត្រូវបញ្ចប់នោះ
ទេ។ iPad 2 មានតំលៃចាប់ពី ៥០០ដុល្លាអាមេរិកឡើងទៅ (កំណែ Wi-Fi, ១៦GB)។
ម៉ាស៊ីនថត Sony Alpha SLT A-77
ស្ថិតនៅក្នុងស្រឡាយសមិទ្ធិផល semi-pro, Sony Alpha A-77 គឺជាឧបករណ៍កាមេរ៉ាដែល
អ្នកប្រើប្រាស់ទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ ២០១១ នេះ។ Sony Alpha A-77 បានប្រកាសបង្ហាញ
វត្តមានជាផ្លូវការកាលពីកំឡុងចុងខែសីហា ២០១១ កន្លងមកនេះ។ Frame របស់ Sony
Alpha A-77 ត្រូវបានផលិតឡើងពីលោហធាតុ ដែលអាចការពារបានពីការកូត សឹក ធូលីដី
និងចំហាយទឹកទៀតផង។ Sensor ប្រភេទ CMOS Exmor APS-C HD របស់ឧបករណ៍មាន
resolution រហូតដល់ ២៤,៣ megapixel និងអាចថតបាន ១២ Frame ក្នុង ១វិនាទី ។ ម៉ាស៊ីន
ថតនេះមានវត្តមាននៅក្នុងទីផ្សារចាប់ពីកំឡុងខែ តុលា ជាមួយតំលៃ ១៤០០ដុល្លាអាមេរិក
(តែតួម៉ាស៊ីនប៉ុណ្ណោះ មិនទាន់មាន Lens ភា្ជប់ជាមួយនោះឡើយ) ។
Smartphone HTC EVO 3D
Smartphone របស់ HTC EVO 3D នេះមានចំណុចពិសេសៗលេចធ្លោជាច្រើន ។ ការរចនា
ស្រស់ស្អាតរឺងមាំ, chip Dual core មានល្បឿនលឿន, Interface HTC Sense មើលទៅទាក់
ទាញ ស្និទ្ធស្នាល និងងាយស្រួលប្រើប្រាស់ និងមានភ្ជាប់ជា 4G ទៀតផង។ Effect 3D នៅ
លើទូរស័ព្ទនេះថ្វីត្បិតតែមិនទាន់ឆ្លើយតបបានទាំងស្រុងនូវក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់
ប៉ុន្តែអ្វីទាំងអស់ដែលមានគឺអាចអោយពួកគេទទួលយកបាន ពីព្រោះតែបច្ចេកវិទ្យា 3D នៅ
លើឧបករណ៍ចល័ត មានទំហំតូចនិងកំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើការវិវឌ្ឍន៍នៅ
ឡើយ។ ទូរស័ព្ទនេះមានតំលៃខ្ពស់បន្តិចគឺ ៧០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។
កុំព្យូទ័រ Lap top Razer Blade សំរាប់អ្នកលេង Game
Laptop Blade សំរាប់អ្នកលេង game នេះមានកំរាស់ ២២មីលីម៉ែត្រ ជាមួយនឹង Keyboard
មានភ្លើងគួរអោយចាប់ចិត្ត កន្លែងបញ្ជារ Mouse ស្ថិតនៅផ្នែកខាងស្តាំ មិនមែននៅកណ្តាល
ផ្នែកខាងក្រោម Space Bar ដូច Latop ធម្មតានោះឡើយ។ ជាពិសេសជាងនេះទៅទៀតនោះ ពេលដែលយក Mouse មកភ្ជាប់ជាមួយ Latop,នោះ trackpad នេះនឹងដើរតួជាអេក្រង់ជំនួយ
(៤៨០ x ៨០០)វិញ ដែលនឹងផ្តល់រាល់ពត៌មានមានសារប្រយោជន៍ដល់អ្នកលេងទៀតផង។
តំលៃរបស់ Razer នេះគឺ ២.៨០០ដុល្លាអាមេរិក ជាមួយ chip core i7 ល្បឿប ២,៨GHz, RAM
មានទំហំ ៨GB និង card ក្រាហ្វិកប្រភេទ Nvidia Geforce GT 555M ២GB។
ម៉ាស៊ីនថតវីដេអូ Sony Handycam NEX-VG20
Handycam NEX-VG20 មានមុខងារថ្មីៗពិសេសៗជាច្រើន ដែលជួយធ្វើអោយវាមានលទ្ធភាព
កាន់តែមានភាពប្រសើរឡើងនៅក្នុងដំណាក់កាលពេលកំពុងប្រើប្រាស់ ដូចជាការធ្វើអោយ
មានលំនឹងនៃរូបភាព ចាប់យករូបភាពដោយស្វ័យប្រវត្តិ .... រឺអ្នកប្រើប្រាស់អាចថតជារូបភាព
បាននៅពេលកំពុងថតវីដេអូ ជាដើម។ រូបភាពដែលថតបាននឹងត្រូវបានរក្សាទុកក្នុងទំរង់ជា
RAW ដែលផ្តល់នូវគុណភាពយ៉ាងខ្ពស់ និងអ្នកប្រើប្រាស់ក៏មានភាពងាយស្រួលធ្វើការជាង
ផងដែរ។ Handycam NEX-VG20 មានតំលៃ ១៦០០ ដុល្លាអាមេរិក( តួម៉ាស៊ីន) រឺ ២២០០ដុល្លា
អាមេរិក មានទាំង Lens ភ្ជាប់មកជាមួយស្រាប់។
ប្រព័ន្ធប្រតិបត្តិការចល័ត Android Honeycomb
Android Honeycomb គឺជាប្រព័ន្ធប្រតិបត្តិការ open source សំរាប់ Tablet របស់ Google។ ជា
មួយការបង្ហាញខ្លួនរបស់ប្រព័ន្ធប្រតិបត្តិការនេះ (លើកដំបូងដែលត្រូវបានដាក់ប្រើប្រាស់នៅ
លើឧបករណ៍ Tablet Xoom របស់ Motorola) គឺជាបច្ចេកវិទ្យាដែលបានបង្ហាញយ៉ាងច្បាស់
ពីការវាយលុកដ៏ខ្លាំងក្លាមិនធ្លាប់មានរបស់ស្រឡាយ Tablet Android ។ ប៉ុន្តែអ្វីដែលគួរអោយ
ស្តាយនោះគឺឧបករណ៍ Tablet នេះនៅតែមិនអាចធ្វើអោយមានការទាក់ទាញយ៉ាងខ្លាំងក្លា
ដូចអ្វីដែលធ្លាប់សង្ឃឹមនៅឡើយ។
Desktop PC Acer Aspire Revo RL100-UR20P
Acer Aspire Revo RL100-UR20P មានការរចនាដ៏ស្រស់ស្អាត មានកំរាស់ ២៤មីលីម៉ែត្រគួរ
អោយទាក់ភ្នែក។ PC នេះមាន HDD ទំហំ ៧៥០GB, RAM ទំហំ ៤GB, Blu-Ray optical drive
និងប្រើប្រាស់ chip Dual core AMD និង card ក្រាហ្វិក Nvidia។ មិនតែប៉ុណ្ណោះក៏មានបន្ថែម
នូវ touchpad មួយដែលមានទំហំល្មមនិងអាចប្តូរទៅជា Keyboard ក៏បាន។ តំលៃរបស់
Acer Aspire Revo RL100-UR20P នេះគឺ ៥៧០ ដុល្លាអាមេរិក។
TV Sony Bravia 46X820 3D LED
TV HD ៤៦អ៊ីង របស់ Sony មានការរចនាយ៉ាងស្រស់ស្អាត រូបភាពត្រជាក់ភ្នែក មានសំលេង
ពិរោះអាចភ្ជាប់ជាមួយ អ៊ីនធើណែត និងអាចចាក់បញ្ជាំងនូវខ្លឹមសារវីដេអូជា 3D ទៀតផង។
ក្រៅពីសេវាកម្មទូរទស្សន៍ផ្សាយបន្តផ្ទាល់ ក៏អាចធ្វើការភ្ជាប់ទៅនឹង App store របស់ Sony,
Amazon រឺក៏ Netflix ផងដែរ។ TV នេះក៏មាន Web browser ដោយឡែកមួយផងដែរសំរាប់
អោយអ្នកប្រើប្រាស់អាចចូលទៅកាន់ពិភពអ៊ីនធើណែត បាន។ តំលៃរបស់ទូរទស្សន៍នេះគឺ
១៣៨០០ ដុល្លាអេមេរិក៕
ប្រភព៖ PC world
ដោយ៖ រស្មី