CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រទះឃើញកម្មវិធី ដែលមានមេរោគចំនួន ៣២នៅលើ Google Play

Lookout ជាក្រុមហ៊ុនតាមដាន និងស្វែងរកនូវពពួកមេរោគទាំងឡាយ នៅលើប្រព័ន្ធទូរស័ព្ទដៃ
ដោយកាលពីថ្មីៗបានប្រទះឃើញ នូវមេរោគជាប្រភេទ malware ចំនួន ៣២ប្រភេទផ្សេងគ្នានៅ
លើ Google Play។

ក្រុមហ៊ុនមួយនេះ បានបញ្ជាក់ថា មេរោគទាំង ៣២ដែលខ្លួនបានប្រទះឃើញនោះ មានប្រភពមក
ពីក្រុមអ្នកអភិវឌ្ឍន៍ ផ្សេងចំនួន ៤ក្រុម ហើយតាមការទិន្នន័យរបស់ Google Play កម្មវិធីដែលមាន
ភ្ជាប់នូវ malware នោះត្រូវបានអ្នកប្រើប្រាស់ ទាញយកនៅចន្លោះពី ២ ទៅ ៩លានដង។

ក្រោយពីមានសេចក្ដីរាយការណ៍ ក្រុមហ៊ុន Google បានធ្វើការលុបចោល ព្រមទាំងបានផ្ដល់ព័ត៌
មាន ទៅកាន់អ្នកបង្កើត និងធ្វើការស៊ើបអង្កេតទៅលើ malware ទាំងនោះថា វាមានមុខងារធ្វើអ្វីខ្លះ
នៅពេលដែលវាឆ្លងចូលទូរស័ព្ទ។

គួរបញ្ជាក់ផងដែរថា បើតាមទិន្នន័យដែលស្រាវជ្រាវ malware អស់ទាំងនោះមានប្រភពមកពីប្រ-
ទេសរុស្ស៊ី៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech 32 virus google play