CamNews

ព័ត៌មានបច្ចេកវិទ្យា 

Spring ៖ កម្មវិធីលើកកំពស់រូបភាព សម្រាប់អ្នកទាប ចង់ខ្ពស់

អ្នកជាបុគ្គលដែលចូលចិត្តលេង Facebook ប៉ុន្ដែ អ្នកមិនមានភាពជឿជាក់លើកំពស់របស់ខ្លួន
នៅពេលថតបង្ហោះលើបណ្ដាញសង្គម? កុំភ័យ កម្មវិធី Spring អាចជួយលើកកំពស់របស់អ្នក។

ជាមួយនឹងកម្មវិធី Spring ដែលទើបតែត្រូវបានចេញផ្សាយសម្រាប់ប្រព័ន្ធ Android វាអាចជួយ
អ្នក ក្នុងការកែលំអរូបថត ពីទាប ទៅខ្ពស់ ពោលគឺវាធ្វើឱ្យរូបរាងដ៏ទាបរបស់អ្នក បានខ្ពស់ឡើង
មួយរំពេច។

Spring គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកថតរូប ឬជ្រើសរើសរូបថតដែលមានស្រាប់ក្នុង
ម៉ាស៊ីន ហើយក្រោយមក អូសទាញទម្រង់រូបថតនោះ ទៅលើ ទៅក្រោម ជួយឱ្យរូបថតរបស់
អ្នក មើលទៅខ្ពស់ជាងមុន។ ជាងនេះ Spring ក៏អនុញ្ញាតឱ្យអ្នក ជ្រើសរើសតំបន់មួយក្នុងរូបថត
ហើយគ្រាន់តែអូសទាញ នៅលើកន្លែងដែលបានជ្រើសរើស ជាការស្រេច។

បន្ទាប់ពីបានកែប្រែរូបថត អ្នកដទៃនឹងពិបាកដឹងថា នេះគឺជារូបដែលត្រូវបានឆ្លងកាត់កម្មវិធី
Spring ព្រោះវាមានសភាពដូចជារូបថតពិតៗ មិនមានការកាត់តអ្វីនោះទេ។

កម្មវិធី Spring នេះ កំពុងត្រូវបានដាក់ឱ្យទាញយកដោយមិនគិតថ្លៃ នៅលើផ្សារ Google Play
សម្រាប់ Android ហើយវាកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់។ ប្រសិនចង់
សាកល្បង ឬចង់ប្រើកម្មវិធីនេះ សូមចុចត្រង់នេះ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena


Tags: Spring Android Google Play