ដោយសារតែទង្វើខុសច្បាប់របស់ខ្លួន Facebook កំពុងប្រឈមនឹងពាក្យបណ្ដឹងច្រើនបំផុត ក្នុង
ប្រវត្តិសាស្ដ្រនៃបណ្ដាញសង្គមមួយនេះ។
ការប្ដឹងផ្ដល់នេះ ចាប់ផ្ដើមឡើងដោយនិស្សិតផ្នែកច្បាប់ម្នាក់ ឈ្មោះ Max Schrems ។ ក្រោយពី
ចាប់ផ្ដើមបាន ៤ថ្ងៃ ចំនួនអ្នកប្រើប្រាស់ ដែលដាក់ពាក្យប្ដឹង Facebook បានកើនឡើងដល់ជាង
២ម៉ឺននាក់។ តួលេខនេះ ប្រាកដជាមិននៅត្រឹមនេះ នោះទេ។
យោងតាមច្បាប់ ទាក់ទិននឹងការ ការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ នៅ អឺរ៉ុប គេឃើញ
ថា Facebook បានបំពានលើមាត្រាជាច្រើន ដែលមានក្នុងច្បាប់នេះ។ អ្នកប្រើប្រាស់បណ្ដាញ
សង្គម Facebook នៅទូទាំងពិភពលោក អាចចូលរួមករណីប្ដឹងនេះ ដោយសារថា អ្នកប្រើប្រាស់
Facebook សុទ្ធតែបានផ្ដល់ព័ត៌មានឯកជនរបស់ខ្លួន ទៅឱ្យ Facebook ។
ពាក្យបណ្ដឹងនេះ បានចោទប្រកាន់ Facebook ថា បានតាមដានដោយសម្ងាត់ នូវទម្លាប់ចូល
មើលគេហទំព័រនានារបស់អ្នកប្រើប្រាស់ និងមានចេតនា ចូលរួមក្នុងគម្រោងតាមដានអ្នកប្រើ
ប្រាស់ទូទាំងពិភពលោក របស់ NSA (អាមេរិក)។
តាមរបាយការណ៍ បច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ២ម៉ឺននាក់ មកពីជាង ១០០ប្រទេសបាន
ចូលរួមប្ដឹងប្រឆាំង Facebook ។ សាធារណជនយល់ថា ចំនួនអ្នកប្ដឹង នឹងកើនឡើងច្រើនជាង
នេះ រាប់សិបដង ហើយអ្នកក៏អាចចូលរួមប្ដឹងប្រឆាំង Facebook តាមរយៈតំណភ្ជាប់នេះ។
ប្រសិនឈ្នះក្ដី អ្នកដែលបានដាក់ពាក្យប្ដឹង នឹងទទួលបានប្រាក់ប្រហែល ៦៦៩ដុល្លារអាមេរិក
(មិនទាន់គិតថ្លៃសេវាមេធាវី ២០%)។ ការប្ដឹងនេះ គឺចង់ព្រមាន Facebook អំពីសកម្មភាពខុស
ច្បាប់ដែលទំព័រនេះកំពុងធ្វើ ឱ្យបញ្ឈប់ជាបន្ទាន់។
ចំនួនទឹកប្រាក់ដែល Facebook អាចនឹងត្រូវយកមកសងជម្ងឺចិត្តអ្នកឈ្នះក្ដី គឺប្រហែល ១២,៥
លានអឺរ៉ូ (ជិត ១៧លានដុល្លារអាមេរិក)។ ចំនួននេះ អាចនឹងមិនច្រើនប៉ុន្មានសម្រាប់ Facebook
ប៉ុន្ដែ វាក៏នឹងធ្វើឱ្យ Facebook ត្រូវព្រួយបារម្ភ ប្រសិនពួកគេនៅតែរក្សាសកម្មភាពខុសច្បាប់របស់
ខ្លួន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ csmonitor/ itproportal