CamNews

បច្ចេកវិទ្យា 

Android Land ៖ ហាងលក់ផលិតផល Android ដំបូងគេក្នុងពិភពលោក

ហាងលក់ផលិតផល Android ដំបូងគេក្នុងពិភពលោកនេះត្រូវបានបើកទ្វារនៅក្នុងទីក្រុង
Melbourne ប្រទេស អូស្រ្តាលី ដែលមានឈ្មោះហៅថា Android Land ។ Androidland គឺជា
"កូនសំណព្វ"របស់ Telstra មានលក់នូវផលិតផលដូចជា smartphone និងឧបករណ៍ tablet
ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។



ផ្នែកខាងក្នុងរបស់ហាង, Telstra មានកន្លែងបំរើសេវាកម្មដល់អតិថិជនទូទៅនូវបរិវេណដ៏ធំ
មួយប្រៀបបានជាទីអាវកាសយានដែលអាចធ្វើដំណើរហើរទៅទស្សនាគ្រប់តំបន់បានតាម
រយៈកម្មវិធី Google Earth ដែលបង្ហាញនៅលើអេក្រង់យ៉ាងធំ។ មិនតែប៉ុណ្ណោះអតិថិជនក៏
អាចលេងល្បែងកំសាន្ត Angry Birds នៅទីនោះផងដែរ។

អតិថិជនត្រូវបានអញ្ជើញអោយអង្គុយនៅក្រោមដើម pixel និងអាចលេងរាល់ផលិតផល
Android ទាំងអស់ដែលមានដាក់តាំងបង្ហាញឧទ្ទេសនាមនៅក្នុងហាង ដែលរួមមានដូចជា
ទូរស័ព្ទ និងឧបករណ៍ tablet របស់ Samsung, HTC, Sony Ericsson, Motorola និង LG។


Google Australia បានដើរតួនាទីដ៏សំខាន់ក្នុងការបើកហាងលក់ផលិតផលមួយនេះ ក៏ដូច
ជាការហ្វឹកហ្វឺនអ្នកឯកទេស Android របស់ក្រុមហ៊ុនដើម្បីជួយបង្រៀនដល់អតិថិជនអោយ
ចេះប្រើប្រាស់ឧបករណ៍ ជួយតំឡើងទូរស័ព្ទ,Tablet និងកម្មវិធីផ្សេងៗ...ជាដើម។ ហាងលក់
ផលិតផលនេះបានបើកទ្វារចំពេលឱកាសវេលាដ៏អស្ចារ្យ ដើម្បីទាក់ទាញអតិថិជនអោយ
ចូលមកទិញផលិតផលរបស់ខ្លួននាឱកាសថ្ងៃបុណ្យណូអែលខាងមុននេះ និងជួយលើក
ស្ទួយដល់រូបភាពរបស់ Android នៅក្នុងទីក្រុងផងដែរ៕

ប្រភព៖ Thenextweb
ដោយ៖ រដ្ឋា

Tags: electronictabletandroidsamsungsmartphonegoogletechnologymotorolahtcandroid landandroid shoptelstrasony ericsson