CamNews

បច្ចេកវិទ្យា 

សេវាផ្សាយពាណិជ្ជកម្មនៅលើ Google

មាន ២ របៀបដែលអាចផ្សាយពាណិជ្ជកម្មគេហទំព័ររបស់អ្នក នៅលើ Google ៖ វិធីទី ១ ៖
ប្រើប្រាស់ Google adwords (SEARCH ENGINE MARKETING) ឬហៅកាត់ថា SEM ។ វិធីទី
២ ៖ អ្នកអាចប្រើសេវាកម្ម SEO (SEARCH ENGINE OPTIMIZE) ដើម្បីដាក់ចំណាត់ថ្នាក់គេហ
ទំព័ររបស់អ្នកឡើង top 1 � Top 10 របស់ Google ។

តាមបទពិសោធ ប្រសិនយុទ្ធនាការផ្សព្វផ្សាយណាមួយដែលត្រូវការប្រញាប់ ឬត្រូវការបង្ហាញ
ខ្លួនភ្លាមៗនៅលើ Google គឺភាគច្រើនគេជ្រើសរើសសេវាកម្ម SEM (ផ្សព្វផ្សាយតាមបែបពាក្យ
គន្លឹះ)។ វិធីសាស្ដ្រនៃការផ្សព្វផ្សាយនៅលើ Google Adwords បែបនេះ មានភាពសាមញ្ញខ្លាំង
ណាស់ ដោយអ្នកគ្រាន់តែបង្កើតគណនីឥតគិតថ្លៃមួយតាមរយៈ http://support.google.com
/wifi/bin/answer.py?hl=en&answer=54399 រួចធ្វើទៅតាមការណែនាំរបស់ link នេះ។

សម្រាប់អតិថិជនផ្សាយពាណិជ្ជកម្ម ៖ Google AdWords

ប៉ុន្ដែ អ្នកអាចស្នើសុំ ១ Coupon ដែលមានតម្លៃ ៥០ដុល្លារអាមេរិក នៅពេលបើកគណនី
adwords នៅលើអ៊ីធើរណែត ឬតាមរយៈការទិញ Hosting ពីក្រុមហ៊ុនផ្គត់ផ្គង់ដូចជា Godaddy,
Netfirms, Hostgator�

បន្ទាប់ពីបានបើកគណនីរួច អ្នកអាចចូលរួមក្នុងការដេញថ្លៃពាក្យគន្លឹះទៅតាមគោលការណ៍
កំណត់ប្រចាំខែ ថ្ងៃ និងបង់ប្រាក់តាមរយៈកាត ATM របស់អ្នក។ អ្នកនឹងត្រូវបង់ប្រាក់ទៅតាម
ចំនួនលើកនៃការចុចចូលមើលគេហទំព័ររបស់អ្នកពីសំណាក់អ្នកអាន។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការចំណាយច្រើនទៅលើចំនួននៃការចុចចូលកាន់គេ
ហទំព័របែបនេះ ក្រុមហ៊ុនជាច្រើនបានបែរទៅជ្រើសរើសប្រើសេវាកម្ម SEO (នាំយកគេហ
ទំព័ររបស់អ្នកឡើងទៅ top 1-10 តាមពាក្យគន្លឹះដោយធម្មតា) ។ ចំនុចពិសេសរបស់សេវា
កម្ម SEO នេះ គឺនៅពេលបានឡើងដល់ top 10 ហើយ អ្នកនឹងមិនបាច់ចំណាយប្រាក់ទៅ
លើចំនួននៃការចុចចូលមើលពីសំណាក់អ្នកអាននោះទេ អ្នកគ្រាន់តែចំណាយទៅលើការ
រក្សាទីតាំងនៃពាក្យគន្លឹះរបស់អ្នក ដោយត្រូវបង់ប្រាក់ទៅអោយក្រុមហ៊ុន SEO តែប៉ុណ្ណោះ
ដែលតម្លៃរបស់សេវាកម្មនេះ តែងទាបជាងសេវាកម្មបង់ថ្លៃទៅលើចំនួននៃការចុចចូល
មើល។

ប៉ុន្ដែ ផ្នែកអវិជ្ជមានរបស់ SEO គឺអ្នកត្រូវចំណាយពេលវេលាច្រើនដើម្បីអោយលំដាប់លេខ
រៀងរបស់ពាក្យគន្លឹះឡើងដល់កំពូល(top) ចំពោះពាក្យគន្លឹះស្រួលគឺត្រូវចំណាយពេលពី
១៥ទៅ ១ ខែ ប៉ុន្ដែបើពាក្យគន្លឹះរបស់អ្នកពិបាក នោះអ្នកត្រូវចំណាយពេលរង់ចាំពី ៦ខែ
ដល់ ១០ខែ។ ក្រុមហ៊ុន SEO ភាគច្រើន មិនប្រមូលប្រាក់នៅពេលលទ្ធផលមិនទាន់ឡើង
ដល់ Top 1 � Top 10 (យកតែប្រាក់កក់) ពួកគេក៏ត្រូវរង់ចាំដល់លទ្ធផលបង្ហាញខ្លួន ទើប
ចាប់ផ្ដើមគិតថ្លៃ។

ការជ្រើសរើសប្រើប្រាស់សេវាកម្មគឺត្រូវអាស្រ័យលើយុទ្ធសាស្ដ្រ និងយុទ្ធនាការនិមួយៗ
ក្រៅពីនេះ ក៏មានក្រុមហ៊ុនជាច្រើនប្រើប្រាស់វិធីទាំង ២ នេះដែរដើម្បីផ្សព្វផ្សាយគេហទំព័រ
របស់ខ្លួនតាមរយៈ Google ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ google

Tags: electronicgoogle