ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា, ហាងលក់ទូរស័ព្ទ
ធំៗចំនួនពីរនៅរាជធានីភ្នំពេញបានជុសជុល និងបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។
គឺហាងលក់ទូរស័ព្ទ “គីរីរម្យ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងហាងលក់ទូរស័ព្ទ
“ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ បានជួសជុល កែលំអ តុបតែង ប្រកប
ដោយសោភណ្ឌភាព និងបានបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។
ស្របពេលនឹងការចាប់ផ្តើមបើកលក់សារជាថ្មីនេះហាងលក់ទូរស័ព្ទទាំងពីរខាងលើនឹងផ្តល់វត្ថុ
អនុស្សាវរីយ៍ដូចជាអាវយឺត អាវភ្លៀង ឬឆត្រ ដល់អតិថិជនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី 6-8សីហា
នៅរាល់ពេលនៃការជាវNOKIAដែលមានតម្លៃចាប់ពី ៣០ ដុល្លាឡើងទៅ។
អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ លោក JERRY MANUS បានលើកបញ្ជាក់
ថា កិច្ចសហការជាដៃគូរវាង NOKIA និងម្ចាស់ហាងទាំងពីរខាងលើ ត្រូវបានធ្វើឡើងក្នុងគោល
បំណងបង្ក បង្កើតបរិយាកាសនិងបទពិសោធន៍ល្អជូនអតិថិជនដែលអញ្ជើញមកដល់ក្នុងហាង
ដែលជាបច្ច័យមួយ រួមចំណែកបង្កើនបរិមាណលក់ផលិតផល NOKIA។ លោកបានបន្ថែមទៀត
ថា កិច្ចសហការជាមួយម្ចាស់ហាងលក់ទូរស័ព្ទ នឹងត្រូវពង្រីកនិងមានការវិវឌ្ឍជាបន្តបន្ទាប់ទៀត
ទៅថ្ងៃអនាគត។
ទាំងម្ចាស់ហាងលក់ទូរស័ព្ទ “គីរីរម្យ” និង “ផ្កាឈូកទិព្វ” មានសេចក្តីសោមនស្សរីករាយចំពោះកិច្ច
សហការជាមួយនឹងក្រុមហ៊ុន NOKIA ដោយបានបញ្ជាក់ថា ភាពជាដៃគូនេះពិតជាមានសារៈ
សំខាន់ណាស់ក្នុងការបំពេញសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តអតិថិជន NOKIA៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NOKIA