LG និង Nokia ទើបតែចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងប្រើប្រាស់ប៉ាតង់ ដែលក្នុងនោះ LG នឹងផ្តល់ ប្រាក់ទៅឲ្យ Nokia ដើម្បីអាចប្រើប្រាស់បាននូវប័ណ្ណប៉ាតង់មានចំនួនជាង ៦០ ប័ណ្ណផ្សេងគ្នា ពាក់ព័ន្ធ ទៅនឹង Network 2G, 3G និង 4G របស់ Nokia។
អាន៖ បែកធ្លាយរូបភាពជាក់ស្តែងរបស់ Galaxy A8 មានការរចនាម៉ូតស្រដៀង S6 អេក្រង់ធំដល់ទៅ ៥,៧អ៊ីន
នេះគឺជាកិច្ចសន្យាកម្មសិទ្ធិបញ្ញាដំបូងគេរបស់ Nokia បន្ទាប់ពីដំណើរការបង្រួមចូលគ្នារវាង Nokia Devices និង Micrisoft បានបញ្ចប់សព្វគ្រប់។ កាលពីមុននេះ គឺក្រុមហ៊ុន Samsung ហើយកាលពី ពេលថ្មីៗនេះ គឺក្រុមហ៊ុន HTC ដែលបានចុះហត្ថលេខាលើកិច្ចសន្យាកម្មសិទ្ធិបញ្ញាជាមួយ Nokia កាលពីខែកុម្ភះ ឆ្នាំទៅនេះ។
ទាំងក្រុមហ៊ុន LG ក៏ដូចជា Nokia មិនបានប្រកាសឲ្យដឹងស្តីពីតំលៃនៃកិច្ចសន្យានោះទេ គ្រាន់តែបាន បង្ហើបឲ្យដឹងថា វានឹងបញ្ចប់ នៅក្នុងរយះពេល ១ឆ្នាំ ទៅ ២ឆ្នាំខាងមុខនេះ៕
អាន៖ កាន់តែអស្ចារ្យ! Tablet របស់ Samsung អាចបត់ បើកបាន ដូចសៀវភៅ
អាន៖ វីដេអូនៃការកំទេច Apple Watch តំលៃ ១០០០០ ដុល្លារ ដោយមេដែក
ប្រែសម្រួល៖ ករុណា
ប្រភព៖ Nokia, Tinhte