CamNews

យល់ដឹង 

តើមេឃមានទំហំប៉ុណ្ណា?

តើមេឃមានទំហំប៉ុណ្ណា ? នេះគឺជាសំណួរដែលក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញចម្លើយរួច
ហើយ ប៉ុន្ដែមនុស្សមួយចំនួន នៅតែមិនទាន់ដឹង និងយល់ពីប្រការនេះ។

ប្រព័ន្ធព្រះអាទិត្យស្ថិតនៅក្នុង Galaxy មួយដែលមានឈ្មោះថា Milky Way

មេឃគឺជាលំហអាកាសដែលគ្មានព្រំដែនកំណត់ នៅក្នុងមេឃ ឬលំហអាកាសនេះមានផ្កាយ
និងភពរាប់ពាន់លានដែលអ្នកវិទ្យាសាស្ដ្រមិនទាន់រាប់អស់។ ចំណែកផែនដីគឺគ្រាន់តែជាភព
មួយស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យដ៏ធំល្វិងល្វើយ រីឯព្រះអាទិត្យវិញ ក៏គ្រាន់តែជាផ្កាយមួយ
ស្ថិតនៅក្នុងប្រព័ន្ធ Milky Way (គន្លងដំរី ស) ហើយ Milky Way ក៏គ្រាន់តែជា Galaxy មួយក្នុង
ចំណោម Galaxy រាប់មិនអស់នៅក្នុងផ្ទៃមេឃ ឬហៅថាលំហអាកាស។ ដូច្នេះទំហំរបស់មេឃ
គឺមិនមានដែនកំណត់នោះទេ។

គន្លងដំរី ស (Milky Way)


Milky Way (គន្លងដំរី ស ឬ Galaxy ដែលមានព្រះអាទិត្យ)


Galaxy ជាច្រើននៅក្នុងលំហអាកាស

សម្រាប់មិត្តអ្នកអានដែលមិនទាន់ដឹងច្បាស់ សូមតាមដាន និងស្វែងយល់តាមរយៈវីដេអូ
ដូចខាងក្រោម ៖



ដោយ ៖ សូរីយ៉ា
ប្រភព ៖ Spacerip

Tags: spacelife stylespaceship