ពេលនេះ Google បានឈានមួយជំហ៊ានទៀតហើយក្នុងការនាំមុខ Microsoft ខណៈពេល
ដែល Web Browser Chrome 15 របស់ក្រុមហ៊ុនមួយនេះបាននាំមុខ Web Browser Internet
Explorer (IE) 8 របស់ Microsoft និងបានក្លាយជា Web Browser ដែលទទួលបានការពេញ
និយមបំផុតនៅទូទាំងពិភពលោក។
ប្រភពពត៌មានខាងលើនេះត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនស្ថិតិលើប្រព័ន្ធ អ៊ីនធើណែត ដ៏
ល្បីឈ្មោះ Statcounter ។ យោងតាមប្រភពដដែលបានអោយដឹងថា បច្ចុប្បន្ន Chrome 15
របស់ Google កំពុងតែដណ្តើមបាននៅក្នុងដៃនៃចំណែកនៅក្នុងទីផ្សារ Web Browser មាន
ចំនួន ២៤,៥៥ភាគរយ ខណៈពេលដែល IE8 របស់ Microsoft មានចំនួន ២២,១៦ភាគរយ
និង Firefox កំណែ 8.0 (កំណែថ្មីបំផុតដែលទើបតែដាក់អោយប្រើប្រាស់ជាផ្លូវការរបស់
Firefox) គឺមានចំនួនត្រឹមតែ ១៥,៥៣ភាគរយ នៅក្នុងទីផ្សារ Web Browser និងទទួលបាន
ចំណាត់ថ្នាក់លំដាប់ទី ៣។
ទោះជាយ៉ាងនេះក្តីនេះគ្រាន់តែជាការធ្វើស្ថិតិលើកំណែនីមួយៗដោយឡែកលើ Browser
ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើគិតពីចំនួនស្ថិតិសរុប (មិនបែងចែករវាងកំណែ) នោះ Internet
Explorer របស់ Microsoft នៅតែជា Web Browser ដែលមានការប្រើប្រាស់ច្រើនជាងគេនៅ
ទូទាំងពិភពលោក ជាមួយចំនួន ៣៨,៥ ភាគរយនៃចំណែកនៅលើទីផ្សារ Web Browser ,
Google Chrome ឈរនៅលំដាប់ទី ២ ជាមួយចំណែកនៅលើទីផ្សារចំនួន ២៧,០៩ភាគរយ
និង Firefox ស្ថិតនៅលំដាប់ទៅបីជាមួយចំនួន ២៥,៥៥ភាគរយនៃចំណែកនៅលើទីផ្សារនៃ
Web Browser ។
អាចនិយាយបានថា IE នៅតែដណ្តើមបានចំណែកនាំមុខគេនៅលើទីផ្សារ Web Browser ក៏
ព្រោះតែវាគឺជា Default Browser របស់ Windows ហើយអ្នកប្រើប្រាស់ភាគច្រើនក៏នៅតែបន្ត
ធ្វើការជ្រើសរើសនូវកម្មវិធី Default នេះជំនួសអោយការប្រើប្រាស់នូវ Browser ផ្សេងៗ។
បើទោះបីជាបច្ចុប្បន្ននេះកំណែថ្មីបំផុតរបស់ IE គឺកំណែ 9 ប៉ុន្តែកុំព្យូទ័រដែលអាចប្រើប្រាស់
នូវកំណែនេះបានលុះត្រាតែមានប្រព័ន្ធប្រតិបត្តិការចាប់ពី Windows Vista ឡើងទៅទើបអាច
ប្រើប្រាស់ IE9 នេះបាន ខណៈពេលដែលបរិមាណអ្នកប្រើប្រាស់ Windows XP នៅតែទទួល
បាននូវចំនួនដ៏ច្រើនលើសលប់ ដែលនោះហើយជាមូលហេតុធ្វើអោយ IE8 នៅតែជាកំណែ
IE ដែលទទួលបានការពេញនិយមបំផុតរបស់ Microsoft ។
ដោយឡែកនៅក្នុងចំណោម Web Browser ទាំងអស់នៅក្នុងទីផ្សារ Chrome គឺជា Browser
ដែលមានវ័យក្មេងជាងគេបំផុត ចាប់កំណើតដំបូងបង្អស់នៅក្នុងឆ្នាំ ២០០៨។ ប៉ុន្តែបន្ទាប់ពី
ត្រូវបានបង្ហាញវត្តមានភ្លាមៗ Chrome ទទួលបានការពេញនិយមប្រើប្រាស់បំផុតពីអ្នកប្រើ
ប្រាស់ទូទៅជាពិសេសចំពោះអ្នកដែលស្រលាញ់បច្ចេកវិទ្យាដោយសារតែល្បឿននៃដំណើរ
ការរបស់វាមានល្បឿនលឿន ក៏ដូចជា Interface ស្រស់ស្អាតនិងមានរបៀបរៀបរយ។ លុះ
ក្រោយមកមុខងារទាំងអស់នោះត្រូវបានបណ្តាគូរប្រជែងផ្សេងៗ"យកតម្រាប់តាម" ក្នុងនោះ
រួមមានទាំង IE និង Firefox ផងដែរ។
បើធ្វើការវិភាគជារួមមួយគេសង្កេតឃើញថា Chrome គឺជា Browser ដែលមានដំណើរការ
មានល្បឿនលឿនបំផុតនៅក្នុងចំណោម Browser ផ្សេងៗនៅក្នុងទីផ្សារ។ ស្របពេលជាមួយ
គ្នានោះកំរិតរយៈពេលនៃការបញ្ចេញនូវវត្តមានកំណែថ្មីរបស់ Chrome ក៏មានកំរិតមួយរហ័ស
ជាងគេផងដែរគឺកំឡុងពេល ៦ សប្តាហ៍នឹងបញ្ចេញកំណែថ្មីរបស់ខ្លួនម្តង។
ចំពោះ Mozilla វិញ ថ្មីៗនេះក៏ធ្លាប់បានអនុវត្តនិងយកលំនាំតាម Google ផងដែរក្នុងការបង្កើន
នូវកំរិតល្បឿននៃការចែកចាយនៃកំណែថ្មីរបស់ខ្លួននៅក្នុងកំឡុង ៦សប្តាហ៍ម្តង ប៉ុន្តែជាក់
ស្តែងគឺមិនទាន់ទទួលបានជោគជ័យប៉ុន្មានឡើយ៕
ប្រភព៖ DT
ដោយ៖ រដ្ឋា