CamNews

បច្ចេកវិទ្យា 

Bill Gates បដិសេធពត៌មានចរចាមអារាមស្តីពីការវិល ត្រលប់ចូលមក Microsoft វិញ

ជាការប្រតិកម្មចំពោះពត៌មានចរចាមអារាមដែលបានចុះផ្សាយស្តីអំពីគំរោងវិលត្រឡប់មក
ធ្វើជានាយក CEO របស់ Microsoft វិញនោះ លោក Bill Gates បានអោយដឹងថាលោកគ្មាន
បំណងនឹងវិលត្រឡប់មកជាមួយការងារដ៏មមារញឹកនេះវិញទេ ផ្ទុយទៅវិញលោកចង់យក
ពេលវេលាបច្ចុប្បន្នរបស់គាត់សំរាប់មូលនិធីសប្បុរសធម៌ Bill & Melinda Gates ។

នៅក្នុងកិច្ចសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Firefax Media របស់អូស្រ្តាលី នៅពេលដែលបាន
ចោទសួរថាដំណឹងដែលលោកបំរ៉ុងនឹងវិលត្រឡប់មកធ្វើជានាយក CEO របស់ Microsoft ជា
ការពិតរឺមួយយ៉ាងណានោះ លោក Bill Gates បានអោយដឹងថាលោកនឹងមិនវិលត្រឡប់មក
Microsoft វិញនោះទេ ប៉ុន្តែលោកនឹងផ្តោតសំខាន់តែទៅលើកិច្ចការសប្បុរសធម៌របស់គាត់
ប៉ុណ្ណោះ។

Bill Gates និងប្រពន្ធរបស់គាត់បានបង្កើតឡើងនូវមូលនិធិសប្បុរសធម៌ឈ្មោះ Bill & Melinda
Gates ក្នុងឆ្នាំ ១៩៩៤ ហើយវាគឺជារចនាសម្ព័ន្ធដ៏សំខាន់និងចំបងបំផុតដែលបានជំរុញអោយ
លោក Bill Gates ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា គឺខ្លាំងជាងកិច្ចការដឹកនាំក្រុមហ៊ុន
Microsoft ទៅទៀត ហើយទីបញ្ចប់លោក Gates ក៏សំរេចចិត្តលាលែងពីតំណែងនៅក្នុងក្រុម
ហ៊ុន Microsoft នៅក្នុងឆ្នាំ ២០០៨ ដើម្បីងាកមកផ្តោតការយកចិត្តទុកដាក់សំខាន់តែលើមូល
និធិសប្បុរសធម៌ដែលគាត់បានបង្កើតឡើងនោះ។

ដោយឡែកនៅក្នុងទិដ្ឋភាពជាក់ស្តែងពេលបច្ចុប្បន្ន លោក Bill Gates ពុំទាន់បោះបង់ចោល
ទាំងស្រុងចំពោះកិច្ចការនៅឯ Microsoft នោះនៅឡើយទេ គឺលោកនៅកាន់កិច្ចការតួនាទី
ជាអគ្គនាយកនៃគណៈកម្មការគ្រប់គ្រង និងជាបុគ្គលម្នាក់ដែលកាន់កាប់ភាគហ៊ុនច្រើនជាង
គេនៅក្នុងក្រុមហ៊ុន Microsoft ទៀតផង។ លោក Bill Gates គឺគ្រាន់តែមិនចូលរួមដោយផ្ទាល់
នៅក្នុងកិច្ចការប្រតិបត្តិ និងធ្វើយុទ្ធនាការនៅ Microsoft ប៉ុណ្ណោះ។

លោក Bill Gates ក៏បានអោយដឹងផងដែរថាគាត់គឺនៅតែមានសកម្មភាពនៅក្នុងក្រុមហ៊ុននៅ
ឡើយ គឺក្នុងកំរិតចាំបាច់ណាមួយតាមរបៀប "លក់ពេលវេលា" ជាពិសេសគឺសំរាប់តែពេល
ណាដែលលើកឡើងពីអនុសាសន៍សំខាន់ៗនិងចាំបាច់ប៉ុណ្ណោះ។

ពត៌មានចរចាមអារាមស្តីពីលោក Bill Gates នឹងវិលត្រឡប់មកដឹកនាំ Microsoft វិញនោះត្រូវ
បានកើតមានឡើងនៅកំឡុងដើមខែនេះ គឺនៅពេលដែលទស្សនាវដ្តី Forbes បានធ្វើការចុះ
ផ្សាយនូវប្រភពពត៌មានមួយ ដែលត្រូវបានគេដឹងថាលេចធ្លាយចេញពីខាងភាគី Microsoft ,
ដែលនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងដំណឹងរបស់លោក Steve Jobs ដែលត្រូវ
បានប្រភពពត៌មានជាច្រើនធ្វើការចុះផ្សាយថាលោកនឹងវិលត្រឡប់មកដឹកនាំ Apple ដើម្បី
ឆ្លងកាត់ឧបសគ្គកាលពីឆ្នាំ ១៩៩៧​ ផងដែរ។

បច្ចុប្បន្ន Microsoft កំពុងតែបាត់បង់ជាបណ្តើរៗនូវភាពខ្លាំងរបស់ខ្លួននៅក្នុងទីផ្សារបច្ចេកវិទ្យា
នៅចំពោះមុខរបស់គូរប្រជែងផ្សេងៗជាពិសេសគឺ Apple ដែលពីមួយថ្ងៃទៅមួយថ្ងៃក្រុមហ៊ុន
នេះកាន់តែបោះជំហ៊ាននាំមុខ Microsoft ,និងដោយឡែកកាលពីឆ្នាំកន្លងទៅគឺជាឆ្នាំដែល
Microsoft ហាក់ពុំទទួលបាននូវជោគជ័យអ្វីគួរអោយកត់សំគាល់សោះ។

មតិភាគច្រើនបាននិយាយថា ការចុះខ្សោយ និងអសមត្ថភាពរបស់ CEO Steve Ballmer គឺជា
មូលហេតុដែលធ្វើអោយ Microsoft ធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ហើយចំពោះកិច្ចការ
ដែលលោក Bill Gates វិលត្រឡប់ចូលមកដឹកនាំ " កូនសំណព្វ" របស់ខ្លួនអោយរួចផុតពីវិបត្តិ
នោះគឺជាករណីដែលអាចកើតមានឡើងផងដែរ។

នៅចំពោះសំដីបដិសេធជាសាធារណៈរបស់លោក Bill Gates វានឹងគ្រប់គ្រាន់សំរាប់បញ្ចប់
នូវរាល់ពត៌មានចរចាមអារាមទាំងឡាយបាន។ លោក Bill Gates ក៏បានធ្វើការប្រកាសផងដែរ
ស្តីអំពីតួនាទីបច្ចុប្បន្នរបស់គាត់នៅក្នុង Microsoft គឺនឹងមិនមានអ្វីប្រែប្រួលនោះឡើយ ហើយ
មុខតំណែងជា CEO គឺនៅតែស្ថិតនៅលើលោក Steve Ballmer ដដែល។​ លោក Bill Gates
នៅតែមានទំនុកចិត្តទាំងស្រុងទៅលើមិត្តភក្តិជិតស្និទ្ធកាលវ័យសិក្សានៅសាកលវិទ្យាល័យ
ជាមួយគ្នាជានិច្ច។

ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកពិភពបច្ចេកវិទ្យា ក៏ដូចជាបណ្តាអ្នកវិភាគទាំងឡាយបានអោយ
ដឹងថា Microsoft នៅមិនទាន់ជួបនូវវិបត្តិធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវការ ការវិលត្រឡប់មកវិញ
របស់លោក Bill Gates នៅឡើយទេ។ ផ្ទុយទៅវិញបើនៅក្នុងករណី Microsoft ពិតជាប្រឈម
មុខនឹងគ្រោះមហន្តរាយពិតប្រាកដមែននោះ លោក Bill Gates ពិតជានឹងធ្វើការផ្លាស់ប្តូរនូវ
ការសំរេចចិត្តរបស់ខ្លួនជាក់ជាមិនខានឡើយ៕

​ប្រភព៖ DigitalTrends
ដោយ៖ រស្មី

Tags: electronicceomicrosofttechnologysteve ballmerbill gatesbill & melinda gates