CamNews

ផលិតផលថ្មី 

វ៉ែនតាបំពាក់អេក្រង់ HD ៧២០p

វ៉ែនតាដែលផលិតដោយក្រុមហ៊ុនមួយរបស់ប្រទេសអ៊ីសា្រអែល​ មានឈ្មោះថា Lumus មាន
លក្ខណៈដូចវ៉ែនតាធម្មតា គឺមានកញ្ចក់ថ្លាឆ្លុះ ប៉ុន្តែអនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើល
បាននូវរូបភាពជា HD ប្រៀបបាននឹងមើលនៅលើអេក្រង់ទំហំ ៨៧អ៊ីង ដូច្នោះ។

វ៉ែនតាដែលមានបំពាក់នូវអេក្រង់ HD របស់ Lumus

បើយោងតាមប្រភពពត៌មានពីខាង Lumus អោយដឹងថាវ៉ែនតាប្រភេទថ្មីនេះក៏នឹងតៀមខ្លួន
ដាក់តាំងបង្ហាញវត្តមាននៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២​ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុង
ខែក្រោយនេះផងដែរ។ មានលក្ខណៈខុសគ្នាស្រឡះទៅនឹងវ៉ែនតាបំពាក់អេក្រង់ 3D របស់
Sony ជាមួយនឹងការការរចនាមិនសូវស្រស់ស្អាត និងមានរូបរាងធំ, សមិទ្ធិផលរបស់ Lumus
មានរាងតូចល្មម ស្រាល រូបរាងដូចជាវ៉ែនតាប្រើប្រាស់ធម្មតានិងមានកញ្ចក់ថ្លាឆ្លុះ។

វ៉ែនតារបស់ Lumus បំពាក់ដោយបច្ចេកវិទ្យា Slideshow រូបភាពនៅលើកញ្ចក់ទាំងពីរដែល
អាចបង្កើតបាននូវរូបភាពដែលមាន resolution រហូតដល់ ១២៨០ x ៧២០ pixel (HD ៧២០p)
គឺធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថា ហាក់បីដូចជាកំពុងតែទស្សនានៅលើអេក្រង់មួយ
ដែលមានទំហំរហូតដល់ ៨៧អ៊ីងនិងនៅរយៈចម្ងាយ ៣ម៉ែត្រយ៉ាងដូច្នោះ។ វ៉ែនតានេះក៏មាន
សមត្ថភាពអាចមើលបានទាំងទំរង់ 2D និង 3D ទៀតផង។

កញ្ចក់ទាំងពីររបស់វ៉ែនតាមានបំពាក់នូវបច្ចេកវិទ្យាដែលអាចបង្កើតបាននូវរូបភាពដែលមាន
resolution ជា HD ៧២០p

បន្ទាប់ពីសាកល្បងពិសោធរួចរាល់ Tech Crunch បានអោយដឹងថាសមិទ្ធិផលរបស់ Lumus
នេះគឺគួរអោយចាប់អារម្មណ៍ណាស់ទៅលើកំរិតគុណភាពនៃរូបភាពទាំងក្នុងទំរង់ជា 2D និង
3D ហើយបច្ចុប្បន្ន Lumus កំពុងតែធ្វើការអភិវឌ្ឍន៍នូវសមិទ្ធិផលរបស់ខ្លួនដើម្បីឆ្លើយតបនូវ
តម្រូវការរបស់កងទ័ព,ហើយមិនយូរប៉ុន្មានក្រុមហ៊ុនបានសន្យាថានឹងបញ្ចេញនូវកំនែថ្មីមួយ
ទៀតដែលមាន resolution ជា Full HD ១.០៨០p និងសំរាប់អ្នកប្រើប្រាស់ធម្មតាផងដែរ៕
ប្រភព៖ TechCrunch
ដោយ៖ រដ្ឋា

Tags: electronictechnologyfull hdces 2012resolutioneyeglessesscreen hdlumus