ក្នុងកិច្ចសម្ភាសមួយជាមួយទំព័រ Corriere della Sea របស់ អ៊ីតាលី អគ្គនាយករបស់ Google
លោក Eric Schmidt បានអោយដឹងថាក្រុមហ៊ុនរបស់លោកកំពុងតែប្រុងប្រៀបរៀបចំធ្វើការ
អភិវឌ្ឍន៍នូវប្រភេទឧបករណ៍ Tablet ថ្មីដោយឡែករបស់ខ្លួនមួយ ហើយនោះក៏គឺជា"ជំហ៊ាន
ដ៏សំខាន់ចុងក្រោយ" មួយទៀតនៅក្នុងយុទ្ធនាការដើម្បីធ្វើការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុន
នេះជាមួយនឹងក្រុមហ៊ុន Apple ។ " នៅក្នុងរយៈពេល ៦ខែខាងមុខទៀត យើងខ្ញុំមានគំរោង
នឹងធ្វើការនាំចូលទៅក្នុងទីផ្សារនូវវត្តមានឧបករណ៍ Tablet ថ្មីមួយទៀតរបស់ខ្លួនជាមួយគុណ
ភាពដ៏ខ្ពស់បំផុត" ។ អគ្គនាយករូបនោះក៏បានទទួលស្គាល់ផងដែរថា Google កំពុងតែធ្វើការ
អភិវឌ្ឍន៍យ៉ាងល្អិតល្អន់ទៅលើបច្ចេកវិទ្យា ទទួលសំលេងនិយាយរបស់ខ្លួនដើម្បីធ្វើការប្រកួត
ប្រជែងជាមួយ Siri របស់ Apple ផងដែរ។
ដោយឡែកចំពោះពត៌មានលំអិតស្តីអំពីឧបករណ៍ Tablet ថ្មីរបស់ Google មិនត្រូវបានធ្វើការ
បញ្ជាក់បន្ថែមនោះឡើយ ហើយក៏នៅមិនទាន់ច្បាស់ថាឧបករណ៍ Tablet នេះត្រូវផលិតឡើង
ផ្ទាល់ដោយ Google រឺដោយក្រុមហ៊ុនផលិតទីបីនោះទេ(ប្រហាក់ប្រហែលគ្នានឹងអ្វីដែល
Google បានអនុវត្តជាមួយស្រឡាយទូរស័ព្ទ Nexus របស់ខ្លួន)។ បច្ចុប្បន្ន Google កំពុងតែ
ទទួលបានជោគជ័យជាបណ្តើរៗនូវក្នុងកិច្ចការទិញបន្តនូវក្រុមហ៊ុន Motorola Mobility និង
លទ្ធភាពជាច្រើននៃសាខាចល័តរបស់ Motorola អាចនឹងធ្វើការរចនា និងផលិតនូវឧបករណ៍
Tablet ដូចអ្វីដែលលោក Eric Schmidt បានលើឡើងនោះ។ ឧបករណ៍ Tablet ថ្មីនោះអាច
នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ប្រើប្រាស់ Chip
Quad core និងមានអេក្រង់ទំហំ ១០,១អ៊ីងផងដែរ៕
ប្រភព៖ SlashGear
ដោយ៖ រស្មី