នៅហុងកុងបានដាក់លក់ហើយនូវទូរស័ព្ទ iPhone 5 version អន្តរជាតិជាមួយតំលៃ
ខ្ពស់ជាងតំលៃដើមពី Apple ដល់ទៅ 40% ដែលក្នុងនោះ iPhone 5 ទំហំ 16GB,
32GB និង 64GB មានតំលៃ 1.135 USD, 1.264 USD និង 1.393 USD ។
លោក Lo អ្នកជំនួញម្នាក់លើទីផ្សារងងឹតនៅហុងកុងបានឲ្យដឹងថា iPhone 5 មានលក់នៅក្នុង
ហាងរបស់គាត់ហើយ លក់ក្នុងតំលៃដូចខាងលើ ដែលតំលៃនេះមានតំលៃខ្ពស់ជាង តំលៃដែល
Apple ដាក់លក់ដល់ទៅ 40%។ ក្នុងតំលៃនេះផងដែរ រួមជាមួយការធានា Worldwide ដូច្នេះអតិ-
ថិជនអាចស្នើសុំ Apple ជួសជុល និងប្តូរថ្មីតាមលក្ខខណ្ឌដែលបានកំនត់។
លោក Lo កំពុងបង្ហាញ iPhone 5 ដល់អ្នកសារព័ត៌មាន
រីឯនៅលើទីផ្សារវៀតណាម សំរាប់ iPhone 5 ទំហំ 16GB version អន្តរជាតិត្រូវបានដាក់លក់
ក្នុងតំលៃប្រហែល 1.100 USD(មួយពាន់មួយរយ ដុល្លារ)។ សំរាប់លើទីផ្សារកម្ពុជា បើតាម
ពាក្យចចាមអារាមថានឹងមាន iPhone 5 លក់នៅថ្ងៃស្អែក(22/9) នេះ។ នៅពេលដែលមាន
តំលៃលក់ជាក់លាក់លើទីផ្សារកម្ពុជា Camnews នឹងចុះផ្សាយជូនប្រិយមិត្តទាំងអស់ទស្សនា
ជាបន្តបន្ទាប់ទៀត៕
ដោយ៖ សិលា
ប្រភព៖ k14