CamNews

បច្ចេកវិទ្យា 

ព្រឹតិការណ៍សំខាន់ៗនៃវិស័យបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១១

នៅក្នុងពិភពបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១១ ត្រូវបានគេកត់សំគាល់ឃើញថា មានការផ្លាស់ប្ដូរ
គួរអោយចាប់អារម្មណ៍ ក្នុងនោះ ព្រឹតិការណ៍សំខាន់ដែលត្រូវបានគេដឹងជាទូទៅនោះគឺការ
លាចាកលោករបស់លោក Steve Jobs និងការបញ្ចេញឥទ្ធិពលរបស់ក្រុម hacker អន្ដរជាតិ
។ ខាងក្រោមនេះ គឺជាព្រឹតិការណ៍មួយចំនួនដែលគួរអោយចាប់អារម្មណ៍ជាងគេសម្រាប់
ឆ្នាំ ២០១១ ៖

ការចាកចេញរបស់លោក Steve Jobs


លោក Steve Jobs CEO របស់ក្រុមហ៊ុន Apple ត្រូវបានគេរំឮកឈ្មោះស្ទើរតែរាល់ថ្ងៃ ចាប់តាំង
ពីលោកបានចាក់ចេញពីក្រុមហ៊ុនកាលពីខែមករាដើម្បីទៅព្យាបាលជម្ងឺ ការបញ្ចុះបញ្ចូល
ក្រុមប្រឹក្សាក្រុងCupertino ដើម្បីអនុញ្ញាតអោយ Apple បានសាងសង់ទីស្នាក់ការថ្មីដែលមាន
រូបរាងដូចយានអាវកាស រហូតដល់ពេលគាត់លាលែងពីតំណែងជាអគ្គនាយក Apple កាល
ពីថ្ងៃទី ២៤ខែសីហា មកទល់នឹងពេលគាត់ទទួលមរណភាពដោយជម្ងឺមហារីក។

កាលពីថ្ងៃទី ៥តុលា នៅក្នុងគេហទំព័ររបស់ Apple គេបានឃើញការឧទ្ទេសនាមផលិតផល
ដូចមុនៗនោះទេ ប៉ុន្ដែវាគឺជាការរៀបរាប់ដែលធ្វើអោយមនុស្សរាប់លាននាក់ ក្ដុកក្ដួលក្នុង
ចិត្ត ៖ "Apple បានបាត់បង់កំពូលអ្នកច្នៃប្រឌិត ដែលមានចក្ខុវិស័យទូលំទូលាយម្នាក់។

ពិភពលោកពេលនេះបានបាត់បង់បុគលដ៏អស្ចារ្យមួយរូប។ Steve Jobs បានលាចាកលោក
ទៅ ដោយបន្សល់ទុកនូវក្រុមហ៊ុនមួយដែលមានតែគាត់ទើបអាចកសាងបាន។ ស្មារតិ និង
ទស្សនៈរបស់គាត់នឹងស្ថិតនៅជាមួយ Apple ជារៀងដរាប " ។

ការចាប់ដៃគ្នារវាង Nokia និង Microsoft

រយៈពេលត្រឹមតែ ២ឆ្នាំ ក្រោយការបង្ហាញខ្លួននៅលើទីផ្សារ(២០០៨) Android បានវាយលុក
ទៅក្នុងទីផ្សារចលត និងបានគ្របដណ្ដបលើ Symbian ដែលជាប្រព័ន្ធប្រតិបត្តិការណ៍មួយ
របស់ Nokia ដែលត្រូវបានគេមើលឃើញថា បានកាន់កាប់តំណែងកំពូលនេះក្នុងរយៈពេល
ជាច្រើនឆ្នាំ។ មូលហេតុដែលនាំអោយ Android ទទួលបានការពេញនិយមនេះគឺ ព្រោះតែ
Nokia បានងាក់មកចាប់ដៃជាមួយនឹង Microsoft ដោយយល់ឃើញថា ខ្លួនលែងទទួលបាន
ភាពត្រចះត្រចង់ពី Symbian ។ ការជ្រើសយក Windows Phone របស់ Microsoft ត្រូវបាន
គេជឿថា ប្រព័ន្ធដំណើរការមួយនេះនឹងក្លាយជាកម្លាំងស្នូលរបស់ Nokia នាពេលខាងមុខ។
Nokia បានចាប់ផ្ដើមប្រើប្រាស់ Windows Phone របស់ Microsoft ជាលើកដំបូងជាមួយនឹង
Smartphone ចំនួន ២ គឺ Lumia 800 និង Lumia 710 ។ ពេលនេះ Android កំពុងតែកាន់កាប់
តំណែងកំពូលក្នុងទីផ្សារប្រព័ន្ធប្រតិបត្តិការណ៍ចលត ជាបណ្ដោះអាសន្ន។

សង្គ្រាមកម្មសិទ្ធិ

ឆ្នាំ ២០១១ ក៏ជាឆ្នាំដែលពិភពលោកបានដឹងឮកច្រើនអំពីបញ្ហាដណ្ដើមកម្មសិទ្ធិនានា នៅក្នុង
ទីផ្សារ Smartphone។ សារព័ត៌មាន Financial Times បានអោយដឹងថា នៅក្នុងទូរស័ព្ទ Smart
phone មួយគ្រឿង គឺមានកម្មសិទ្ធិបញ្ញារហូតដល់ ២៥០.០០០ប្រភេទផ្សេងៗគ្នារបស់ក្រុម
ហ៊ុនជាច្រើននៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។

ដើម្បីផលប្រយោជន៍ទាំងសងខាង បណ្ដាក្រុមនិមួយៗ នឹងមានកិច្ចព្រមព្រៀងទិញកម្មសិទ្ធិ
បញ្ញា ពីគ្នា។ ប៉ុន្ដែចំណែក Apple វិញគឺចង់កំចាត់ Android ជាជាងការស្វែងរកចំណេញពី
ប្រព័ន្ធដំណើរការនេះ។ បញ្ជីសង្ខែបហេតុការណ៍មួយរបស់ Walter Isaacson បានសរសេរថា
Steve Jobs ខឹងយ៉ាងខ្លាំង បន្ទាប់ពីទូរស័ព្ទ Android ត្រូវបានក្រុមហ៊ុន HTC ឧទ្ទេសនាមកាល
ពីខែ មករាឆ្នាំ ២០១១។

Steve Jobs ធ្លាប់បាននិយាយទៅកាន់ Eric Schmidt មកពី ក្រុមហ៊ុន Google ថា ៖ �ខ្ញុំមិនត្រូវ
ការប្រាក់នោះទេ សូម្បីតែអស់លោកអោយខ្ញុំ ៥ពាន់លានដុល្លារ។ អ្វីដែលខ្ញុំចង់បាននោះ គឺអស់លោកត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់គំនិតរបស់យើងខ្ញុំ និងការបញ្ចូលវាទៅ
ក្នុង Android � ។ លោក Steve Jobs បានស្បថថា ខ្លួននឹងកំចាត់ Android សូម្បីតែ Apple
នៅសល់ត្រឹមតែ ១សេនចុងក្រោយ។

ការប្ដេជ្ញាចិត្តខាងលើរបស់លោក Apple បានធ្វើអោយក្រុមមេធាវីរបស់ Apple បង្កើនសម្ពាធ
ទៅលើ HTC ចាប់ពីឆ្នាំ ២០១០ ។ រីឯក្រុមហ៊ុន Samsung វិញក៏ត្រូវ Apple ចាត់វិធានការ តាំង
ពីខែមេសា ឆ្នាំ ២០១១ ផងដែរ។

ក្រុម hackers បញ្ចេញឥទ្ធិពលនៅក្នុងពិភពលោក

ក្រុម hackers Anonymous និង LulzSec បានចាប់ផ្ដើមវាយប្រហារទៅលើបណ្ដាញសំខាន់
នានានៅទូទាំងពិភពលោក តាំងពីខែមិនា ឆ្នាំ ២០១១ ក្នុងនោះ បណ្ដាលគេហទំព័រ ដែលត្រូវ
រងការវាយប្រហារមានដូចជា Google, Sony, Lockheed Martin, ធនាគារ CitiBank, ភ្នាកងារ
FBI, CIA, នគរបាល អេស្បាញ មូលនិធិ IMF រូមជាមួយនឹងគេហទំព័ររបស់រដ្ឋាភិបាលជា
ច្រើនទៀតផងដែរ។ ក្នុងចំណោមនោះដែរ Sony គឺជាក្រុមហ៊ុនដែលត្រូវទទួលរងការវាយ
ប្រហារយ៉ាងធ្ងន់ធ្ងរ និងត្រូវអូសបន្លាយពេលចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ខែតុលាឆ្នាំ
២០១១ បណ្ដាលអោយ ប្រព័ន្ធ PlayStation Network និង Qriocity ត្រូវបិទទ្វារ។

កាលពីថ្ងៃទី ៦ តុលា ឆ្នាំ ២០១១ Anonymous បានគំរាមក្រុម Los Zetas ដែលជាក្រុមសង្គម
ងងឹត ជួញគ្រឿងញៀនធំបំផុតនៅប្រទេសម៉ិចសិច ដោយសារតែក្រុមនេះបានចាប់សមជិក
របស់ក្រុម hacker Anonymous បន្ទាប់មក ក្រុមសង្គមងងឹត Los Zetas ក៏ត្រូវបង្ខំចិត្តដោះ
លែងសមាជិករបស់ Anonymous ដោយសារតែភ័យខ្លាចថា Anonymous នឹងបញ្ចេញឈ្មោះ
និងភ័ស្ដុតាង របស់ក្រុមអ្នកកាសែត នគរបាល និងក្រុមរត់តាក់ស៊ីដែលមានជាប់ទាក់ទិននឹង
ក្រុមជួញគ្រឿងញៀន Los Zetas នេះ។

ក្រៅពីនោះ កាលពីថ្ងៃទី ៤ ខែវិច្ឆកា នៅលើទំព័រ YouTube មានខ្សែវីដេអូ មួយឈុត ក្នុងនោះ
Anonymous បានគំរាមថា នឹងចាត់ការ អ៊ីស្រាអែល ប្រសិនប្រទេសនេះ នៅតែបន្ដទប់ស្កាត់
មិនអោយទូក និងនាវាចូលទៅកាន់តំបន់ Gaza តាមផ្លូវសមុទ្រ។ រយៈពេល ៤៨ម៉ោងក្រោយ
មក (៦វិច្ឆកា) គេហទំព័ររបស់កងទ័ពការពារអ៊ីស្រាអែល (IDF) ក្រសួនសន្ដិសុខមហាផ្ទៃ(Shin
Beth) និង អង្គភាពស៊ើបការសម្ងាត់ (Mossad) នៃប្រទេសនេះត្រូវបានក្រុម Anonymous បិទ
ចោលមួយរយៈ។ ក្រុម Anonymous និង LulzSec បានធ្វើអោយប្រទេសជាច្រើនមានការព្រួយ
បារម្ភថា អាចនឹងក្លាយជាចលករផ្នែកនយោបាយមួយយ៉ាងធំ ហើយអាចបង្កើតជាសង្គ្រាម
ស្រមោលសម្រាប់ប្រទេសមួយចំនួនក្នុងពិភពលោក។

តាមដានអ្នកប្រើប្រាស់នៅលើ smartphone

កាលពីពាក់កណ្ដាលខែមេសា អ្នកជំនាញការផ្នែកការពារសម្ងាត់ ២រូបបានរកឃើញបញ្ហា
ដែលនាំអោយមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ស្មាតហ្វូន ដោយសារថា មាន file អាថ៌កំ
បាំងមួយនៅក្នុង iPhone បានកត់ត្រានិន្នន័យទាំងឡាយមានដូចជា ពេលវេលា និងទីកន្លែង
ដែលអ្នកប្រើប្រាស់នោះធ្លាប់បានចេញចូលនៅក្នុងរយៈពេល ១ឆ្នាំមុន។ មនុស្សជាច្រើនមាន
ការព្រួយបារម្ភថា នេះអាចជាភ័ស្ដុតាងល្អសម្រាប់ក្រុមស្ដ្រីជាប្រពន្ធ ឬស្វាមីដែលចូលចិត្ត
ប្រច័ណ្ឌ និងចូលចិត្តត្រួតត្រាដៃគូជីវិតរបស់ពួកគេ អាចដឹងថាពួកគេបានទៅទីណា និងធ្វើ
អ្វីខ្លះនៅក្នុង ១ថ្ងៃ។

ក្រោពីនេះ ទូរស័ព្ទ Android ត្រូវបានចោទប្រកាន់ថា មានវិធីកត់ត្រាទីតាំងដូចគ្នាប៉ុន្ដែមិន
លំអិត និងតែងត្រូវលក់ចោលជាញឹកញាប់។ បើទោះជា Steve Jobs បានបដិសេធរឿងខាង
លើ ប៉ុន្ដែតុលាការកូរ៉េខាងត្បូងបានស្នើអោយ Apple សងជម្ងឺចិត្ត ៨៨៣ដុល្លារដល់ជនរង
គ្រោះនៃប្រទេសនេះ។

Domain .XXX បានបង្ហាញខ្លួន


កាលពីខែមិនា ឆ្នាំ ២០១១ អង្គការ ICANN បានយល់ព្រមក្នុងការអនុញ្ញាតអោយដំណើរការ
domain កំពូលសម្រាប់គេហទំព័រសិច បន្ទាប់ពីការជជែកគ្នាអស់រយៈពេល ៧ឆ្នាំ និងចាប់
ផ្ដើមទទួលការចុះឈ្មោះដោយទូលំទូលាយចាប់ពីថ្ងៃទី ៦ធ្នូ។ បាតុកម្មជាច្រើនបានត្រូវធ្វើ
ឡើងដោយគេយល់ថា វាប្រៀបដូចជាការធ្វើផ្លូវអោយសេះផាយ និងទទួលស្គាល់ខ្លឹមសារ
សិចជាផ្លូវការយ៉ាងដូច្នោះដែរ។ ប៉ុន្ដែក៏មានមនុស្សជាច្រើនយល់ថា ការបែងចែកបែបនេះ
គឺជាប្រការល្អ សម្រាប់អាណាព្យាបាលងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានបានល្អ។

Google+ ចាប់ផ្ដើមធ្វើអោយ Facebook ព្រួយបារម្ភ

នាពេលបច្ចប្បន្ន Facebook មានសមាជិក ៨០០លាននាក់រួចទៅហើយ ប្រការនេះហាក់ដូច
ជាធ្វើអោយ Facebook មិនមានគូប្រជែងសម្រាប់វិស័យគេហទំព័រសង្គម។

ទោះជាបែបនេះក្ដី នៅក្នុងពាក់កណ្ដាលឆ្នាំ ២០១១ Facebook ក៏ត្រូវមានការព្រួយបារម្ភចំពោះ
ការកើនឡើងនៃសមជិករបស់ Google+។ បច្ចុប្បន្ន បន្ទាប់ពី ៦ខែនៃដំណើរការ Google+ មាន
សមាជិកចំនួន ៤០លាននាក់ ចូលរួមប្រើប្រាស់ ក្នុងនោះក៏មានបុគ្គលល្បីឈ្មោះ ដូចជាប្រធា
នាធិតិ បារ៉ាក់អូបាម៉ា និងតារាចម្រៀង ព្រីតនីស្ពារ ជាដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ information

Tags: electronicnokiaphonesmartphone