កាលពីពេលថ្មីៗកន្លងទៅនេះ Nokia បានប្រកាសអំពីការផ្លាស់ប្តូរក្រុមថ្នាក់ដឹកនាំថ្មី សំរាប់
ដឹកនាំប្រតិបត្តិការរបស់ខ្លួននៅ ជ្រោយឥណ្ឌូចិន (វៀតណាម កម្ពុជា និងឡាវ) និងប្រទេស
ហ្វីលីពីន។
ក្រុមហ៊ុន Nokia បានតែងតាំងលោក William Hamilton-Whyte ជា Vice President ដើម្បី
មើលការខុសត្រូវក្នុងបណ្តា ប្រទេសខាងលើឲ្យឈ្មោះថា តំបន់ �ឥណ្ឌូចិន-ហ្វីលីពីន� ។ ការតែងតាំងនេះស្របទិសដៅគ្នានឹងគំរោងកែលំអ ប្រតិបត្តិការអាជីវកម្ម និងការរៀបចំ
រចនាសម្ព័ន្ធគ្រប់គ្រងសារជាថ្មី សំដៅឆ្លើយតបទៅនឹងនិន្នាការនៃទីផ្សារ និងតំរូវការ
អតិថិជន។
ក្រោមការដឹកនាំរបស់លោកផ្ទាល់, លោកWilliam Hamilton-Whyte នឹងពង្រឹងជំហរឈាន
មុខរបស់ Nokia ឲ្យកាន់តែរឹងមាំ ថែមទៀត នៅចំកណ្តាលបរិយាកាសប្រកួតប្រជែងយ៉ាង
ខ្លាំងក្លា និងចំណោទផ្សេងៗនៃលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច។
មុនពេលចូលកាន់តំណែងថ្មីនេះ លោក William Hamilton-Whyte ធ្លាប់បានដឹកនាំប្រតិបត្តិការ
ទីផ្សារ Nokia នៅប្រទេស ហ្វីលីពីនឲ្យសំរេចបានលេខ១ នៅក្នុងអនត្តគ្រប់គ្រងរបស់លោក
ពីឆ្នាំ២០០៧ដល់២០០៩។ បន្ទាប់មកទៀតគឺចាប់ពីខែកញ្ញា ឆ្នាំ២០០៩ លោកបានទទួល
ការតែងតាំងឲ្យដឹកនាំប្រតិបត្តិការ Nokia ប្រចាំនៅជ្រោយឥណ្ឌូចិន។ ក្រោមការដឹកនាំរបស់
លោក ក្រុមការងារនៅទីនោះ សំរេចសមិទ្ធផលយ៉ាងត្រចះត្រចង់ ទាំងបរិមាណលក់ ប្រាក់
ចំណូល និងរង្វាយតំលៃមកលើយីហោ ផលិតផល Nokia។ លោក William មិនត្រឹមតែជា
បុគ្គលមានបទពិសោធន៍យូរឆ្នាំ ធ្លាប់បំរើការទាំងនៅអឺរ៉ុប និងអាស៊ីតែ ប៉ុណ្ណោះទេ គឺលោក
ជាបុគ្គលដែលគេទទួលស្គាល់ថា ប៉ិនប្រសព្វច្នៃប្រឌិត អភិវឌ្ឍប្រកបដោយនិរន្តរភាព និង
គិតគូបានដិតដល់ចំពោះបុគ្គលិកក្រោមបង្គាប់។
ស្ថិតក្នុងតួនាទីជា Vice President ប្រចាំនៅតំបន់ ឥណ្ឌូចិន-ហ្វីលីពីន លោក William
Hamilton-Whyte មានទីស្នាក់ ការនៅទីក្រុងហូជីមិញ។
ស្របនឹងការតែងតាំងលោក William Hamilton-Whyte, ក្រុមហ៊ុន Nokia ក៏បានប្រកាសក្រុម
ថ្នាក់ដឹកនាំថ្មីផងដែរ។ ក្រុម ថ្នាក់ដឹកនាំថ្មីប្រចាំតំបន់នេះ មានទីស្នាក់ការនៅទីក្រុងហូជីមិញ
ដូចគ្នា ដែលនឹងចូលកាន់តួនាទីចាប់ពីខែមករា ឆ្នាំ២០១១ ត ទៅ។
ប្រភព៖ Nokia