CamNews

ទូរស័ព្ទ 

រូប​ភាព iPhone 6 ផ្លូវ​ការ ទទួល​ស្គាល់​ដោយ ក្រុម​ហ៊ុន China Telecom

មកដល់ពេលនេះ កំណែគំរូផ្លូវការរបស់ iPhone 6 នៃក្រុមហ៊ុន Apple ក៏ត្រូវបានគេបង្ហើបឱ្យ
ដឹង។

បន្ទាប់ពីព័ត៌មានលំអិត ស្ដីអំពីទំហំ និងកាមេរ៉ាលយចេញមកខាងក្រៅ របស់ iPhone 6 ពេល
នេះ យើងមានរូបភាព ខ្លះដែលត្រូវបានគេចាត់ទុកថា ជារូបភាពផ្លូវការ របស់ស្មាតហ្វូនថ្មីនៃ
ក្រុមហ៊ុន Apple ធ្វើឱ្យក្រុមអ្នកចូលចិត្តបច្ចេកវិទ្យា មានការភ្ញាក់ផ្អើល។

នៅលើបណ្ដាញសង្គម Weibo របស់ចិន ក្រុមហ៊ុនអ៊ីនធឺរណែត China Telecom បានបង្ហោះ
រូបភាពស្ដីអំពី iPhone 6 ដែលនេះ ត្រូវគេជឿថា ជាម៉ូដែលគំរូចុងក្រោយ រស់ផលិតផលនេះ។ ជំនួសឱ្យបណ្ដាគំនួសអង់តែននៅផ្នែកខាងខ្នង មានពណ៌ដូចគ្នា ម៉ូដែលគំរូនេះ ត្រូវបានចែក
ចេញជា ៣ផ្នែក ដូចទៅនឹងផលិតផលនាបច្ចុប្បន្ន គឺ iPhone 5 និង iPhone 5s។

ក្រៅពីទិន្នន័យខាងលើ ព័ត៌មាននេះ ក៏បានបង្ហើបឱ្យដឹងអំពីរលកនៃបណ្ដាញ (network band
width) ដែលស្មាតហ្វូននេះ នឹងប្រើប្រាស់ រួមមានដូចជា ប្រព័ន្ធ WCDMA, CDMA2000, GSM,
CDMA1X និងកំណែអន្ដរជាតិផងដែរ។

តាមជាក់ស្ដែង នេះមិនមែនជាម៉ូដែលគំរូ ដែលត្រូវបានបង្ហើបដំបូងគេនោះទេ រូបភាពនេះ ត្រូវ
បានគេបញ្ចេញឱ្យដឹង តាំងពីយូរមកហើយ ប៉ុន្ដែ ពុំមានអ្នកណាម្នាក់ដឹងប្រាកដថា នេះគឺជា
រចនាចុងក្រោយរបស់ Apple មែន ឬមិនមែននោះឡើយ។ ដើម្បីដឹងច្បាស់ថា តើការពិត iPhone
6 នឹងមានរូបរាងបែបណានោះ សូមអញ្ជើញរង់ចាំតាមដានព្រឹត្តិការណ៍របស់ Apple ដែលនឹង
ប្រារព្ធឡើង នៅថ្ងៃទី ៩កញ្ញាខាងមុខ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Gadgets


Tags: Weibo China Telecom iPhone 6