CamNews

ព័ត៌មានបច្ចេកវិទ្យា 

អតីតបុគ្គលិក Nokia ប្រឈមនៃការបាត់បង់ការ នៅ Microsoft

ក្រោយការទិញដូរ រវាង Microsoft និង Nokia បានទទួលជោគជ័យ អតីតបុគ្គលិករបស់ Nokia
ជាច្រើនពាន់នាក់ កំពុងប្រឈមនឹងការបាត់បង់ការងារ។

នៅមុនពេលទិញយកផ្នែកផលិតទូរស័ព្ទ និងសេវាកម្មរបស់ Nokia ក្រុមហ៊ុន Microsoft មាន
បុគ្គលិកប្រមាណជា ១០០.០០០នាក់ នៅទូទាំងពិភពលោក។ ប៉ុន្ដែ ក្រោយពីសម្រេចបាននូវការ
ដូរជាមួយ Nokia ក្រុមហ៊ុន Microsoft កំពុងប្រឈមនឹងបញ្ហាកើនឡើងនៃបុគ្គលិក ពោលគឺកើន
ឡើងដល់ទៅ ប្រហែល ២៥.០០០នាក់។

ការកើនឡើងនៃចំនួនបុគ្គលិកបែបនេះ នឹងបណ្ដាលឱ្យ Microsoft ត្រូវជួបបញ្ហាច្រើន ដូចជា
រឿងប្រាក់ខែ ប្រាក់ចំណេញ។ល។ ដូច្នេះ ចង់មិនចង់ អតីតបុគ្គលិកច្រើនពាន់នាក់របស់ Nokia
អាចនឹងត្រូវ ដើរដាក់ពាក្យរកការងារផ្សេង ដោយសារថា Microsoft មានគម្រោងនឹងកាត់បន្ថយ
បុគ្គលិក  ១០% បំណងកាត់បន្ថយប្រាក់ចំណាយទៅលើក្រុមហ៊ុនកូនរបស់ខ្លួន ដែលទើបបាន
ទិញពី Nokia និងបានប្ដូរឈ្មោះទៅជា Microsoft Mobile Oy ។

រូប​ថត The Verge

ក្នុងចំណោមស្ថាបនដែលស្ថិតក្នុងបញ្ជីខ្មៅលើកនេះ គេជឿថា ផ្នែកទីផ្សាររបស់ Nokia (Microsoft
Mobile Oy) នឹងប្រឈមហានិភ័យខ្ពស់ជាងគេ ក្នុងការកាត់បន្ថយបុគ្គលិក ព្រោះថា Microsoft ក៏
មានស្ថាបនបែបនេះដូចគ្នា។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/tech


Tags: Microsoft Nokia layoffs employees