CamNews

បច្ចេកវិទ្យា 

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនប្តេជ្ញាទិញយក Yahoo!

គេហទំព័រលក់ និងទិញធំបំផុតក្នុងប្រទេសចិន Alibaba ទើបតែបានចុះកិច្ចសន្យាព្រមព្រៀង ជួលក្រុមហ៊ុនសម្របសំរួលបញ្ចុះបញ្ចូលមួយនៅក្នុងប្រទេសអាមេរិក ដើម្បពន្លឿនដំណើរ
ការរបស់ខ្លូនក្នុងការទិញយកក្រុមហ៊ុន Yahoo ។

ក្រុមហ៊ុនសម្របសំរួលនិងបញ្ចុះបញ្ចូលដែល Alibaba បានជួលនោះមានឈ្មោះថា
Duberstein Group ដែលមានលោក Kenneth Duberstein ជាអតីតប្រធានការិយាល័យរបស់
សេតវិមានជាអ្នកគ្រប់គ្រង។ បើយោងតាមសេចក្តីប្រកាសរបស់ Duberstein អោយដឹងថា
Alibaba បានចុះកិច្ចព្រមព្រៀងជួលក្រុមហ៊ុននេះអោយធ្វើការចាប់ពីថ្ងៃទី ២៣ ខែធ្នូនេះ
តទៅ។ ប៉ុន្តចំពោះកិច្ចការសម្របសំរួលត្រូវបានក្រុមហ៊ុននេះអនុវត្តន៍តាំងពីមុនមកម្ល៉េះ។

កាលពីខែ តុលាឆ្នាំ ២០១១ កន្លងមក លោក Jack Ma ជា CEO របស់ Alibaba ធ្លាប់បាន
ប្រកាសម្តងរួចមកហើយស្តីពីគំរោងទិញយក Yahoo នេះ។ ដោយឡែកចំពោះបណ្តាក្រុម
អ្នកវិភាគជាច្រើនបានធ្វើការវិភាគថា កិច្ចការដែល Alibaba ជួលក្រុមហ៊ុនសម្របសំរួល
បញ្ចុះបញ្ចូលរបស់អាមេរិកនេះគឺក្នុងគោលបំណងជួយអោយក្រុមហ៊ុនរបស់ខ្លួនមានភាព
កាន់តែងាយស្រួលក្នុងការដោះស្រាយរាល់បញ្ហាប្រតិកម្មដោយចៃដន្យផ្សេងៗខាងវិស័យ
នយោបាយចេញពីភាគីអាមេរិកចំពោះកិច្ចការទិញដូរមួយនេះ។

បើយោងតាមក្រុមអ្នកជំទាស់នៅក្នុងប្រទេសអាមេរិក អោយដឹងថា ចំពោះកិច្ចការដែល
ចិនទិញយកក្រុមហ៊ុនរបស់អាមេរិកនេះ នឹងធ្វើអោយមានផលប៉ះពាល់ដល់សន្តិសុខនៅ
ក្នុងប្រទេសនេះ � យើងខ្ញុំមិនបានគិតថានេះជាបញ្ហាធំនោះទេ អ្នកប្រើប្រាស់អាចនឹងធ្វើការ
ចែករំលែក រឺក៏រក្សាទុកនូវពត៌មានបានតាមដែលពួកគេចង់។ ប្រសិនបើពួកគេបានចុះឈ្មោះ
ប្រើប្រាស់ Yahoo និងដឹងថា Yahoo ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយរបស់ចិន ពេលនោះពួកគេនឹងអាចមានសេចក្តីសំរេចចិត្តដោយឡែករបស់ពួកគេ�។ នេះជាសំដីលើក
ឡើងរបស់លោក Mark Natkin អ្នកឯកទេសរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Marbridge(មាន
ទីស្នាក់ការនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន)។

តាមគំនិតរបស់ Alibaba គឺចង់ទិញយកទាំងស្រុងនូវក្រុមហ៊ុន Yahoo នេះតែម្តង ប៉ុន្តែលទ្ធ
ភាពនេះមានផលពិបាកយ៉ាងខ្លាំង ដោយសារតែមានក្រុមហ៊ុនធំៗជាច្រើនក៏មានបំណង
ចូលរួមក្នុងកិច្ចការទិញដូរនេះផងដែរ។ ដោយឡែកចំពោះសាមីខ្លួនផ្ទាល់ កាលពីថ្ងៃទី ២២
ខែធ្នូ កន្លងមកនេះ Yahoo បានអោយដឹងថាខ្លួនកំពុងតែដំណើរការនៃការពិភាក្សាគ្នាស្តីពី
គំរោងរបស់ខ្លួនដែលចង់លក់ភាគហ៊ុនចំនួន ១៥ភាគរយទៅអោយ Alibaba (ចិន) និង ៣៥ភាគរយទៅអោយ Softbank របស់ជប៉ុន ៕

ប្រភព៖ Reuters & TTCN
ដោយ៖ រស្មី

Tags: electronictechnologyyahooalibabachinese companyduberstein groupkenneth dubersteinsoftbank