ជាមួយនឹងតម្លៃដែលត្រូវបានកែសម្រួល សមស្របជាងមុន ក្រុមហ៊ុន LG កំពុងតែសង្ឃឹមថា
ស្មាតហ្វូន L70 របស់ខ្លួននឹងក្លាយជាផលិតផលដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់
អ្នកប្រើប្រាស់។
ប្រហាក់ប្រហែលទៅនឹង L90 ស្មាតហ្វូន LG L70 គឺជាទូរស័ព្ទដែលត្រូវបានចេញលក់ កាលពី
មុននេះមិនយូរប៉ុន្មាន ដោយមានអតិថិជនគោលដៅគឺជាអ្នកមានប្រាក់តិចតួច។ ដោយសារតម្លៃ
ទាប រួមនឹងគ្រឿងម៉ាស៊ីនល្អគួរសម នៅក្នុងអំឡុងពេលទើបមានវត្តមានក្នុងទីផ្សារ ស្មាតហ្វូននេះ
ត្រូវបានគេនិយមចូលចិត្តច្រើន។ ក៏ប៉ុន្ដែ នៅពេលមានការបង្ហាញខ្លួន របស់បណ្ដាម៉ូដែលស្មាត
ហ្វូនតម្លៃទាប មកពីក្រុមហ៊ុនផ្សេងៗ ដូចជាស្មាតហ្វូន BlackBerry Z10, ZenFone 5 ឬ Motorola
Moto G ជាដើម គេឃើញថា LG L70 ហាក់ដូចមានលក្ខណៈខ្សោយជាង ក្នុងការរក្សាតំណែង
របស់ខ្លួន ក្នុងទីផ្សារ។ នេះប្រហែលជាមូលហេតុមួយ ដែលនាំឱ្យ LG L70 ធ្លាក់ថ្លៃ។
បច្ចុប្បន្ន នៅក្នុងទីផ្សារនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃរបស់ LG L70 បាន
ធ្លាក់មកនៅត្រឹមប្រហែល ២០០ដុល្លារអាមេរិក ថយចុះច្រើន ធៀបនឹងតម្លៃប្រហែល ២៥០
ដុល្លារ កាលពីដើមខែ។ បើទោះ គេមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីខ្លះដែលនាំឱ្យមានការធ្លាក់
ថ្លៃបែបនេះក្ដី ប៉ុន្ដែ ការបញ្ចុះតម្លៃ គឺជាវិធីសាស្ដ្រដ៏មានប្រសិទ្ធិភាពមួយ ជម្រុញឱ្យមានការលក់
ចេញបានលឿនជាងមុន។
ព័ត៌មានអំពីគ្រឿងម៉ាស៊ីនមួយចំនួនរបស់ LG L70 ៖
- អេក្រង់ ៖ 4.5 inch រីសូលូសឹន 800 x 480 pixel
- CPU ៖ Qualcomm Snapdragon 200 , 1.2 GHz
- RAM ៖ 1GB
- កាមេរ៉ាក្រោយ ៖ 5 Mpx អាចថតវីដេអូ HD 720p
- កាមេរ៉ាមុខ ៖ VGA
- ថាមពលថ្ម ៖ 2.100 mAh
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech