CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Samsung Galaxy M ៖ Smartphone ៤អ៊ីងកំរាស់ស្តើង និងស្រស់ស្អាត

សមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រឡាយ " M " (Magical) របស់ Samsung ត្រូវបានបង្ហាញ
វត្តមាន ជាមួយអេក្រង់ប្រភេទ Super AMOLED ទំហំ ៤អ៊ីង ប្រើប្រាស់ Chip single-core
ល្បឿន ១GHz កាមេរ៉ា ៣MP ,អង្គចងចាំខាងក្នុងទំហំ ៤GB, Bluetooth 3.0 និងប្រើប្រាស់ថ្ម
ប្រភេទ ១៦៥០mAh ។

ពត៌មានលំអិតរបស់ Galaxy M មានលក្ខណៈបែបធម្មតាមិនមានអ្វីគួរអោយទាក់ទាញប៉ុន្មាន
នោះឡើយ ដោយសារតែវាស្ថិតនៅក្នុងប្រភេទ smartphone ធុនមធ្យម។ ប៉ុន្តែចំណុចដែល
លេចធ្លោគួរអោយទាក់ទាញនិងចាប់អារម្មណ៍របស់វានោះគឺការរចនាមានកំរាស់ស្តើងយ៉ាង
ស្រស់ស្អាត។ ទូរស័ព្ទនេះមានកំរាស់ត្រឹមតែ ៩,៩មីលីម៉ែត្រប៉ុណ្ណោះ និងមានសំបកខាង
ក្រោយធ្វើពីលោហធាតុផងដែរ។ Galaxy M មានបីពណ៌សំរាប់ជ្រើសរើសគឺ៖ ពណ៌ប្រាក់
បៃតងចាស់ និងពណ៌ស្វាយ ។

ដូចគ្នានឹង Galaxy Ace Plus ដែរ Galaxy M នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android
Gingerbread ប៉ុន្តែ Samsung មិនទាន់បញ្ជាក់អោយដឹងថាតើអាច Update ទៅជា Ice Cream
Sandwich រឺមួយយ៉ាងណានៅឡើយនោះទេ។ Galaxy M មានតំលៃ ៥០០ដុល្លាអាមេរិកនៅ
ក្នុងប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាតំលៃមួយមានកំរិតខ្ពស់បន្តិចសំរាប់ទូរស័ព្ទបែប
ធម្មតាមួយប្រភេទនេះ។ ដោយឡែកពត៌មានលំអិតផ្សេងៗមួយចំនួនទៀតគេសង្ឃឹមថានឹង
អាចទទួលបាននៅក្នុងពិធី CES ២០១២ ខាងមុខនេះផងដែរ៕

ប្រភព៖ Phone Arena
ដោយ៖ រស្មី

Tags: electronicsamsungsmartphonetechnologybluetooth 3.0ces 2012super amoledgalaxy ace plusandroid gingerbreadgalaxy m